EP66 : ម្ចាស់អូនសព្វព្រះទ័យបងទេ?

1.8K 216 26
                                    

« ម្ចាស់អូន? »

« ព្រះ...ព្រះពរ? » Tae ជ្រួញចញ្ចើមបើកភ្នែកឡើងមកម្តងបន្តិចៗ ដោយសារតែឮសម្លេងខ្សឹបហៅនៅក្បែរត្រចៀករបស់ខ្លួន ទើបធ្វើឱ្យគេបង្ខំភ្នែកបើកឡើងទាំងកំពុងគេងលក់ស្រួលជាខ្លាំង ។

« ម្ចាស់អូនសព្វព្រះទ័យបងទេ? »

« ... » ជំនួសវិញនូវចម្លើយ នាយតូចក៏ជ្រឹមភ្នែកដកដង្ហើមធំ ក៏ព្រោះតែហត់នឿយក្នុងការឆ្លើយតបសំណួរនេះវិញជាខ្លាំង នេះមនុស្សកំពុងតែគេងលក់ស្កប់ស្កល់ដូចត្រូវថ្នាំសណ្តំណា? ហេតុអ្វីក៏ទ្រង់មករំខានដំណេកគេដោយការដាស់សួរសំណួរនេះទៅវិញ?? ព្រះជាម្ចាស់អើយ៎!! គេចង់តែកើតឆ្កួតទេ!!!

« ម្ចាស់អូន? ហេតុអ្វីក៏មិនតប?? » អ្នកអង្គម្ចាស់ ស៊កព្រះហស្តទៅផ្ងើយចង្ការស្រួចឡើងមកប្រឈមជាមួយព្រះភ័ក្ក្រទ្រង់ សម្លឹងមើលបបូរមាត់ស្អាតទន្ទឹងរង់ចាំចម្លើយដែលទ្រង់កំពុងតែត្រូវការពីបបូរមាត់មួយនេះ ។ តែហេតុអ្វីក៏យូរនឹងឆ្លើយម្ល៉េះ? គេចាំបាច់ត្រូវគិតដែរឬបើគ្រាន់តែសព្វព្រទ័យទ្រង់នោះ??

« អ្នកអង្គម្ចាស់! ខ្ញ៉ំម្ចាស់កំពុងតែគេងណា៎!! » Tae ទាញព្រះហស្តទ្រង់ចេញពីចង្ការគេ រើខ្លួនបែរចេញទៅម្ខាងគេចពីការឱបក្រសោប ។ មិនចង់នៅជិតទ្រង់ ហើយក៏មិនចង់ឱ្យប៉ះដូចគ្នា មនុស្សគួរឱ្យស្អប់រករឿងគេមិនឈប់មិនឈរទាល់តែសោះ ។

« ពេលម្ចាស់អូនឆ្លើយរួចម្ចាស់អូនអាចផ្ទ៉ំបន្តបាន » Jungkook លូកព្រះហស្តទៅទាញកាយតូចច្រឡឹងឱ្យបែរមករកទ្រង់វិញ បន្តឹងព្រះហស្តឱបរិតគេជាប់ ដោយសារតែចង់នៅក្បែរ នៅជិតឱ្យច្រើនៗ មុននឹងចេញទៅខាងក្រៅ ។

« ប៉ុន្តែខ្ញ៉ំម្ចាស់បានឆ្លើយមុនពេលគេងរួចហើយ » គេចងចញ្ចើមធ្វើមុខជូរៗមិនបាត់ នៅតែតវ៉ាមិនព្រមឆ្លើយ ទោះជាដឹងរួចហើយថាបើគេឆ្លើយថាសព្វព្រះទ័យតែមួយម៉ាត់នោះទ្រង់នឹងឈប់រករឿង តែគេមិនចង់តាមព្រះទ័យទ្រង់ពេកឡើយ ទ្រង់កាន់តែខូចឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែគេតាមទ្រង់ពេកនេះឯង ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now