EP68 : ក៏ជាអនាគតព្រះជាយានោះអីស្រីល្ងង់!!

2.1K 269 15
                                    

[ រសៀលថ្ងៃថ្មី ]

    ចូលមកដល់ថ្ងៃថ្មី ពន្លឺដែលចាំងចូលមកព្រមជាមួយនិងសម្លេងសត្វស្លាបជាទីស្រឡាញ់របស់អ្នកអង្គម្ចាស់បានធ្វើឱ្យម្ចាស់កាយតូចស្អាតដែលកំពុងតែគេងលង់លក់នៅក្នុងរង្វង់ដៃបុរសជាទីស្រឡាញ់ កើយនៅលើស្មាមាំធំកៀកប្រកិតជាមួយដើមទ្រូងដែលពោរពេញទៅដោយសាច់ដ៉ំយ៉ាងណាប់ណែន ។ នាយតូចបង្ខំចិត្តបើកភ្នែកឡើងម្តងបន្តិចៗដោយប្រើដៃលើកមកបាំងពន្លឺព្រះអាទិត្យដែលចាំងចូលចំរង្វង់គេ ក៏ព្រោះតែពន្លឺនេះវាធ្វើទុក្ខភ្នែកគេខ្លាំងណាស់ ម៉ោងប៉ុន្នានទៅហើយហ្នឹង??

« ហ្ហឹម » Tae រអ៊ូថ្ងួចថ្ងូរនៅក្នុងបំពង់កតិចៗបែបមិនទាន់អស់ងងុយនៅឡើយ យប់មិញទម្រាំបានគេងក៏យប់ជ្រៅហើយកម្លាំងក៏អស់មិនចេះតិចទៀត អេ៎!! ត្រូវហើយកាលពីយប់មិញ?? អ្នកអង្គម្ចាស់?!!!

    នឹកដល់អ្នកអង្គម្ចាស់ភ្លាម នាយតូចក៏ស្ទុះងើបយ៉ាងរហ័សទើបធ្វើឱ្យត្រកៀកនុងចង្កេះគេឈឺពើតឡើងមកជាខ្លាំងបានជាហេតុធ្វើឱ្យគេចងចញ្ចើមធ្វើមុខស្អុយៗមួយរំពេច ។ ប្រអប់ដៃតូចស្អាតស៊កសន្សឹមៗទៅប៉ះនឹងរង្វង់មុខសង្ហា កនិងថ្ងាសរបស់អ្នកកំពុងលង់លក់ ហើយអារម្មណ៍ក៏ចាប់ដឹងថាព្រះកាយរបស់ទ្រង់គឺកំពុងក្តៅ ។

« អ្នកអង្គម្ចាស់~ អ្នកអង្គម្ចាស់~~ » គេយកដៃទៅអង្រួនព្រះកាយរបស់ទ្រង់តិចៗ តែក៏គ្មានបានផលអ្វីដែលប្រហែលជានឿយខ្លាំងពេកហើយទើបទ្រង់ផ្ទ៉ំស្កប់យ៉ាងហ្នឹង ។ ដោយមិនចង់រំខានដំណេកគេក៏រំកិលខ្លួនងើបទៅយកសម្លៀកបំពាក់មកស្លៀកពាក់ ប្រាប់អ្នកបម្រើឱ្យរៀបចំស្រង់ព្រះកាយឱ្យគេនឹងអាលបានហៅរាជពេទ្យឱ្យមកមើលស្វាមីនេះឯង ។

« ម្ចាស់ប្រុសមិនចាំធ្វើក៏បានដែរណា៎ ព្រះពរម្ចាស់ » សម្លេងលាន់ចេញពីដំណាក់ធ្វើក្រយាដែលកំពុងតែទួចអង្វរស៉ំឱ្យម្ចាស់ប្រុសជាទីស្រឡាញ់បញ្ឈប់សកម្មភាពឈប់ធ្វើបន្តទៅទៀត តែមើលទៅដូចជាមិនងាយនោះទេ ។

« មិនអីទេណា៎ ខ្ញ៉ំសាកតែម្តងនេះទេ »

« បើទ្រង់មានបញ្ហាអ្វីនោះ ពួកខ្ញ៉ំម្ចាស់មុខជាស្លាប់មិនស្អាតទេព្រះពរ » គាត់នៅតែលើកហេតុផលនេះមកដដែលៗ ភ័យព្រួយខ្លាចមានបញ្ហាក្នុងប្រការណាមួយកើតឡើង បើទឹកស៊ុបខ្ទាតមកប៉ះតែបន្តិច គាត់ធានាថាគាត់ច្បាស់ជាត្រូវធ្ងន់ជាក់ជាមិនខានទេ ។

L O V E M A Z E ᥫ᭡ (✔️)Место, где живут истории. Откройте их для себя