EP5 : ទាមទារចំណាប់អារម្មណ៍

3.7K 424 10
                                    

« សុខភាពរបស់គេបានត្រឡប់មកធម្មតាវិញហើយ ឱ្យគេសម្រាកនិងញ៉ំាឱ្យបានគ្រប់គ្រាន់ស្អែកនេះគេច្បាស់ជាជាដាច់ហើយព្រះពរ » សម្លេងនៃការរៀបរាប់ចេញពីមាត់រាជ្យពេទ្យប្រចាំនគរក៏ចាប់បន្លឺឡើងប្រាប់រាល់នូវអាការៈគ្រប់យ៉ាងរបស់អាល្អិតមុខស្រស់ទៅកាន់អ្នកអង្គម្ចាស់មុខក្រញូវដូចគេដណ្តើមទ្រព្យដែលកំពុងតែឈរអោបដៃសម្ញែងឫកតាមទម្លាប់របស់គេនោះអី ។

« អរគុណរាជពេទ្យច្រើ... » នាយតូច មានទម្លាប់ជាមនុស្សរួសរាយនិងគួរសម ក៏ញញឹមអរគុណទៅកាន់រាជ្យជំនួសសសរនៅក្បែរនោះ គេបានឃើញគាត់និយាយជាមួយទ្រង់សឹងតែបែកពពុះមាត់ទៅហើយ តែទ្រង់មិនសូម្បីតែងក់ក្បាលឆ្លើយ គិតតែពីឈរអោបដៃសម្លឹងសម្លក់ៗដូចគាត់ជាសត្រូវរបស់ទ្រង់យ៉ាងអញ្ចឹង ។

« កុំញញឹម!! » Jungkook តម្លើងសម្លេងស្រែកឡើងមួយវាសសឹងតែផ្អើលពេញដំណាក់ ក៏ព្រោះតែឃើញប្រពន្ធនេះកំពុងតែញញឹមដាក់រាជពេទ្យ ។ ប្រាប់ហើយប្រាប់ទៀតថាកុំឱ្យញញឹម តែមុខគេនឹងរីកដូចគ្រាប់ជីអញ្ចឹងញញឹមមិនឈប់មិនឈរទាល់តែសោះ ។

« ព្រះពរ អ្នកអង្គម្ចាស់ » Tae អោនក្បាលចុះលែងហ៊ានសូម្បីតែងើបមុខ ជៀសវាងកុំឱ្យត្រូវមាត់ទាន់ គេមិនចង់ឱ្យអ្នកអង្គម្ចាស់បន្ទោសឬក៏ស្តីថាឱ្យគេនោះទេ ។

« ទាហាន!! ជូនដំណើររាជពេទ្យ » ក្រោយពីបានឮបន្ទូលដេញដោយប្រយោលរបស់ អ្នកអង្គម្ចាស់ ហើយរាជ្យពេទ្យក៏ប្រញាប់រៀបចំរបស់របរចេញទៅខាងក្រៅប្រុចមិនរង់ចាំយូរឡើយ ។

« យើងបានប្រាប់ឯងថាយ៉ាងម៉េចហ្ហឹម?? » ពេលដែលនៅក្នុងដំណាក់មានវត្តមានរបស់គេនិងខ្លួនតែពីរនាក់ហើយ រាងកាយមាំទាំក៏រំកិលចូលមកអង្គុយក្បែរកាយតូចច្រឡឹងវិញ ។ នៅក្បែរក៏មិនអស់ចិត្តទ្រង់ក៏លើកគេយកមកដាក់លើភ្លៅតែម្តង ។

« គឺ..ទ្រង់..ទ្រង់បាន..ទ្រង់បានហាមខ្ញុំម្ចាស់មិនឱ្យញញឹមដាក់មនុស្សប្រុសណាផ្សេងក្រៅពីទ្រង់ឡើយ »

« បើចាំហេតុអ្វីក៏មិនធ្វើតាម?? » Jungkook បន្តចោទសួរទៅកាន់អាល្អិតខណៈឯដៃចេះតែរវីមរវាមច្របាច់ភ្លៅរបស់គេពីលើសម្លៀកបំពាក់មិនឈប់ ។ នៅជាមួយទ្រង់យូរទៅទើបដឹងថាទ្រង់ខិលជាងឃោឃៅទៅទៀត ចំណាប់ណាស់ខាងស្ទាបខាងច្របាច់ នៅជិតទ្រង់ពេលណាក៏មិនដែលនៅបានសុខដែរ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now