EP17 : ឯងមានបំណងចង់ធ្វើគុតអ្នកអង្គម្ចាស់

3K 361 23
                                    

« ហ្ហឹម!! » គ្រាន់តែចូលមកដល់ក្នុងដំណាក់ភ្លាម អ្នកអង្គម្ចាស់ ក៏ទាញគេមកផ្អឹបនិងដងខ្លួនអោនទៅគ្រប់គ្រងបបូរមាត់ទន់ល្មើយយ៉ាងតក់ក្រហល់ ចាប់ដៃតូចស្រឡូនទាំងគូដោយព្រះហត្តតែម្ខាង ព្រោះថាបើប្រលែងគេ គេនឹងរើ មិនឱ្យទ្រង់ប៉ះពាល់គេបានស្កប់ស្កល់ព្រះទ័យទេ បើមិនចង់ឱ្យថ្នមមានតែបង្ខំតែប៉ុន្នឹងឯង ។

    ទ្រង់ចាប់ផ្តើមស្រាយខ្សែសម្លៀកបំពាក់គេចេញ ឈានព្រះបាទាសម្តៅទៅរកគ្រែ ផ្តួលគេទៅលើពូកហើយក៏រហ័សឡើងមកសង្កត់គេពីលើជាប់ គេកាន់តែរើទ្រង់កាន់តែរុលចូលទៅកាន់តែកៀក គ្មានបន្សល់ចន្លោះណាសល់ទេ ។

« ជើងទៅត្រូវស្អីមក?? » អ្នកអង្គម្ចាស់ ដកបបូរមាត់ចេញមកវិញទាំងម៉ួម៉ៅ ពេលដែលព្រះហស្តរបស់ទ្រង់ស្ទាបជើងស្រឡូនប៉ះនឹងរបួស បាត់អស់សាច់រលោងទន់ល្មើយដែលទ្រង់ធ្លាប់បានប៉ះពាល់ ។ តាមចាំទ្រង់បានបញ្ជាឱ្យវាយតែខ្នងតែប៉ុណ្ណោះ ចុះជើងគេទៅត្រូវអ្វីមកបានជាកន្ទួលក្រហមដល់ថ្នាក់នេះ ។

« ទ្រង់មិនបាច់ខ្វល់ទេ របួសប៉ុន្នឹងក៏ខ្ញុំម្ចាស់មិនស្លាប់ដែរ » Tae ទប់ខ្លួនក្រោកថយចេញឆ្ងាយពីទ្រង់វិញ តែទ្រង់ក៏ទាញគេទៅវិញដដែល មើលតែទឹកមុខទ្រង់ពេលនេះក៏ធ្វើឱ្យគេខ្លាចសឹងតែពេបមាត់យំទៅហើយ ។

« យើងសួរថាជើងនេះទៅត្រូវស្អីមក?! ឆ្លើយសំណួររបស់យើងឱ្យចំសំណួររបស់យើង » Jungkook ដកដង្ហើមធំសមករួលអារម្មណ៍ឱ្យត្រជាក់បន្តិច លើកចញ្ចើមសួរបញ្ជាក់ម្តងទៀតដើម្បីឱ្យគេព្រមឆ្លើយប្រាប់ថាអ្នកណាជាអ្នកធ្វើឱ្យគេមានរបួស តែពេលទ្រង់សួរស្រួលបួលគេបែរជាច្រានទ្រង់ចេញបង្វែរខ្លួនគេចពីទ្រង់ភ្លាម ។

« ... » នាយតូច នៅតែងាកមុខចេញមិនព្រមឆ្លើយដដែល ចង់ទ្រង់ក្រោធគេក៏តាមតែទ្រង់ចុះគេមិនល្ងង់ទៅប្រាប់ទ្រង់ទេ ។ គេមិនមែនជាមនុស្សចូលចិត្តទូលពិតអ្វីឡើយ ម្យ៉ាងគេនិងទ្រង់ក៏មិនមែនជាអ្វីនឹងគ្នាទៀតដែរ គេមានហេតុផលអ្វីត្រូវទៅប្រាប់ទ្រង់នោះ??

« បាន!! រឹងណាស់មែនទេ?!! ទាហាន!! ទៅហៅ Ginsan... » អ្នកអង្គម្ចាស់ ខាំបបូរមាត់សម្លឹងមើលគេទាំងក្រឺតទាំងក្នាញ់ជាខ្លាំង បើមិនព្រមប្រាប់តាមសម្រួលទ្រង់ក៏អាចទៅរកចម្លើយបានដោយខ្លួនឯងដែរ រឿងប៉ុន្នឹងសោះវាគ្មានស្អីពិបាកទេ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now