ភាគទី១៦: ដេវ៉ុនមកវិញហើយ..!

Start from the beginning
                                        

" ឯងក៏ជាមិត្តម្នាក់របស់គេដែលហេតុអ្វីនិយាយបែបហ្នឹង? គួរតែការពារគេខ្លះ " ហេស៊ុង

" ហ៉ឹសៗ..ក៏ព្រោះតែយើងជាមិត្តជិតស្និតរបស់គេហ្នឹងហើយបានជាយើងហ៊ាននិយាយបែបហ្នឹង..យ៉ាងម៉េច? ឮហើយទ្រាំអត់បាន..ឬក៏ចុកចាប់ជំនួសគេ? " រីគី ប្រើពាក្យឌឺដងទៅកាន់ហេស៊ុងដោយទឹកមុខយ៉ាងខិលខូចគ្មានខ្លាចរអាអ្វីឡើយ ពេលដែលបានឃើញប្រតិកម្មរបស់ហេស៊ុងបង្ហាញច្បាស់ៗបែបនេះគេសប្បាយនឹងញ៉ោះណាស់ ។

" ឯង... "

" បើដេវ៉ុនឮគិតថាគេនឹង.. " ហេស៊ុននិយាយឡើងប៉ុន្តែត្រូវរីគីកាន់សម្ដីភ្លាមជាមួយទឹកមុខយ៉ាងស្រស់៖

" អាវ៉ុនមិនខឹងនោះទេព្រោះពួកយើងលេងសើចតែបែបហ្នឹងរហូតនឹង..ណាមួយយើងជាមិត្តតែម្នាក់របស់គេ "

" មិត្តជិតស្និតតែមិនដឹងថាដេវ៉ុនទៅណា..ហ៉ឹស..សួរតាមត្រង់តើឯងស្និតស្នាលនឹងគេខ្លាំងប៉ុណ្ណាទៅ? ទើបបាត់មិត្តមួយទាំងមូលបែរជាមិនដឹង " ហេស៊ុងបកវិញមួយចាស់ដៃដែរ ធ្វើឲ្យរីគីតបមិនចេញដោយទឹកមុខអន់ចង់មែនទែនទើបគេព្រមស្ងាត់មាត់វិញ ។ នាយឃើញបែបនេះក៏សើចចំអកបន្តិចចុះ និយាយមិនឈ្នះក៏ស្ងៀមភ្លាមៗមនុស្សស្អីនិយាយមិនយល់កាលៈទេសៈសោះ ។ បន្ទាប់ពីការប្រកែកគ្នាអស់មួយសន្ទុះធំស្រាប់តែមានសម្លេងមួយបន្លឺឡើងជាការទះដៃស្វាគមន៏អ្នកដែលមកប្រជុំក្នុងថ្ងៃនេះ ជាមួយសម្លេងសើចរីគីចាប់ដឹងភ្លាមថាជានរណា...

" ហ៉ិៗ..ស្វាគមន៏ទាំងអស់និងអរគុណដែលបានមកចូលរួមក្នុងការប្រជុំថ្ងៃនេះតើនឹកខ្ញុំខ្លាំងណាស់ត្រូវទេ? ហ៉ិៗ..ច្បាស់ណាស់ព្រោះពួកលោកលើកឈ្មោះរបស់ខ្ញុំមកធ្វើជាប្រធានបទក៏ក្ដៅគគុកទៀតផង "

" ដេវ៉ុន..? " សម្លេងហៅឈ្មោះនេះបន្លឺឡើងដោយការភ្ញាក់ផ្អើលជាខ្លាំងប៉ុន្តែនាយតូចបែរជាឈរសើចនិងបោះស្នាមញញឹមទៅកាន់អ្នកគ្រប់គ្នាយ៉ាងគួរឲ្យស្រឡាញ់ដូចជាគ្មានអ្វីកើតឡើង

" បាទគឺដេវ៉ុន..មិនចាំបាច់នឹកខ្ញុំដល់ម្លឹងក៏បាន..ហ្អឹម..មានអារម្មណ៏រំភើបដល់ហើយពេលឮថាអ្នកគ្រប់គ្នាបារម្ភពីសុខទុក្ខនិងសុវត្ថិភាពរបស់ខ្ញុំយ៉ាងនេះ..អរគុណច្រើន! ពេលនេះខ្ញុំធម្មតាទេកុំព្រួយបារម្ភទៀតអី " នាយតូចនិយាយរៀបរាប់ពីអារម្មណ៏របស់ខ្លួនដោយស្នាមញញឹមមិនប្រែដែលធ្វើឲ្យគ្រប់គ្នាគាំងតបអ្វីមិនចេញព្រោះតែដេវ៉ុនធ្វើដូចជាគ្មានបញ្ហាអ្វីកើតឡើងទាំងអស់ដូចជារឿងនឹងមិនសំខាន់អញ្ចឹង ។ អ្វីដែលពិសេសគឺគ្រួសារគីមភ្ញាក់ផ្អើលជាងគេព្រោះជុងហ្គុកមិនទាំងដឹងផងថាចៅប្រុសរបស់លោកហារស់នៅជាមួយពួកគេឡើងយូរ...

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now