ភាគទី១៥: ការប្រជុំដោយសម្ងាត់..!

Comenzar desde el principio
                                        

...ត្រឡប់មកបន្ទប់វិញជុងវ៉ុនដកដង្ហើមធំដោយតានតឹងជាខ្លាំងស្នាមញញឹមដែលទើបតែញញឹមដាក់នាយអម្បិញមិញនេះក៏ប្រែជារាបស្មើនិងប្រាកដប្រជាខុសពីនៅជាមួយជេយ៍តើគេចងចាំវិញហើយមែនទេ? ដៃតូចកាន់ទូរស័ព្ទក្នុងដៃដោយក្ដាប់យ៉ាងណែនដោយកំហឹងក្នុងខ្លួនដូចជាកម្ដៅដុតឲ្យឆេះ ។

" ខ្ញុំនឹងឬជាមនុស្សមុខពីរ? ឃេវីន..បងព្យាយាមឲ្យពួកគេនិយាយអាក្រក់ពីខ្ញុំ ព្យាយាមកម្ចាត់ខ្ញុំហេតុអ្វីបងមិនខំប្រឹងជាងនេះ? ប្រសិនបើខ្ញុំជាមនុស្សមានល្បិចបែបហ្នឹងបងស៊យធំហើយ..ឃេវីន " កែវភ្នែកដែលពោពេញទៅដោយកំហឹងសម្លឹងទៅខាងក្រៅបង្អួចជាមួយមុខរាបស្មើមិនប្ដូរ គេចងចាំវិញដោយប្រើពេលខ្លីបន្ទាប់ពីថ្ងៃដែលត្រូវឃេវីនចាប់ទៅក្នុងថ្ងៃនោះការចងចាំក៏វិលមកវិញភ្លាមៗប៉ុន្តែគេមិនបានបង្ហាញឲ្យឃេវីនឃើញឡើយថាគេចាំហេតុនេះហើយបានជាអាចគេចខ្លួនបានក្នុងពេលនោះបើប្រឈមមុខជាមួយបងប្រុសក្រៅខោរបស់គេតែម្នាក់ឯងពិបាកបន្តិចហើយ ។

៚ ភូមិគ្រឹះត្រកូលហា ៚
**ព្រុស** សម្លេងធ្លាក់របស់បន្លឺឡើងស្ដាប់ទៅដូចជាមានមនុស្សបោះបោកឲ្យខ្ទេចបូករួមជាមួយសម្លេងស្រែកឡើងច្បាស់ណាស់ថាជាឃេវីនដែលកំពុងតែក្ដៅក្រហាយ...

" អ្នកប្រុសចិត្តត្រជាក់សិនទៅ "

" ចិត្តត្រជាក់? ឯងជួយស្អីយើងមិនបានផងមកប្រាប់ឲ្យយើងចិត្តត្រជាក់អញ្ចឹងឬ.? វ..វានៅរស់បែបនេះតើឲ្យយើងស្ងប់ចិត្តបានដោយរបៀបណា៎..ហាស៎ "

" បើអ្នកប្រុសដឹងថាលេងជាមួយភ្លើងហេតុអ្វី... " និយាយមិនទាន់ចប់ផងត្រូវឃេវីនយកថូផ្កាមកវាយចំក្បាលមួយទំហឹងឲ្យគេបិទមាត់ព្រោះសម្ដីរបស់គេធ្វើឲ្យនាយកាន់តែមួមៅបន្ថែមហេតុអ្វីហ៊ានតវ៉ាជាមួយគេ? ប៉ុន្តែកូនចៅម្នាក់នេះនៅតែព្យាយាមនិយាយបន្ត៖

" អ្នកប្រុសដេវ៉ុនមិនដែលតប.តនូវអ្វីដែលអ្នកប្រុសធ្វើលើគាត់ឡើយព្រោះគាត់ដឹងប្រសិនបើគាត់តបបកវិញអ្នកប្រុសច្បាស់ជាគ្មានកន្លែងជ្រក "

" បិទមាត់របស់ឯងទៅ " ឃេវីនឮហើយឡើងញ័រខ្លួនអស់ហើយដោយសារខឹងខ្លាំងពេកទើបលើកជើងធាក់កូនចៅម្នាក់នឹងមួយទំហឹងឡើងចេញឈាមទៀតផង ។ ដៃក្រាស់ក្ដាប់ណែនដោយកំហឹងនាយត្រូវតែមានវិធីចាត់ការជាមួយដេវ៉ុនឲ្យបានកាន់តែឆាប់កាន់តែល្អមិនថាពេលនេះនាយតូចក្លាយជាមនុស្សមិនដឹងអ្វីក៏គេមិនខ្វល់ដែរព្រោះថាបើមនុស្សស្លាប់មិនអាចត្រឡប់មកសងសឹកគេវិញទេ

" ចុះលោកតាយ៉ាងម៉េចហើយ? " នាយសម្រួលអារម្មណ៏មកវិញដោយចង់ដឹងអាការៈរបស់លោកតាតើជិតស្លាប់ឬនៅ?

" គាត់នៅក្នុងស្ថានភាពធ្ងន់ធ្ងរណាស់មិនយូរទៀតទេបំណងរបស់អ្នកប្រុសនឹងក្លាយជាពិត "

" ប្រសើរណាស់បន្តធ្វើការប្ដូរថ្នាំរបស់គាត់ឲ្យទៀងតាមបញ្ជាយើងបែបនេះឮទេ? " កូនចៅជំនិតម្នាក់នោះអោនក្បាលចុះដោយការទទួលបញ្ជាជាមួយទឹកមុខស្មើដើមឡើយគេជាជំនួយការរបស់ដេវ៉ុនប៉ុន្តែឃេវីនបានទាញគេក្បត់ចៅហ្វាយរបស់ខ្លួនជាមួយពាក្យគម្រាមគេក៏គ្មានជម្រើសដូចគ្នាមានតែស្ដាប់តាមបញ្ជាណាមួយដេវ៉ុនមិនទាន់ត្រឡប់មកវិញឃេវីនគឺមានសិទ្ធិធំបន្ទាប់ពីដេវ៉ុន ។ ដូចដឹងហើយថាលោកតាទុកឃេវីនដូចជាចៅបង្កើតម្នាក់ដែរអញ្ចឹងហើយគាត់ត្រូវប្រាកដថាអ្នកក្នុងផ្ទះនេះគោរពនាយដូចជាគោរពគាត់និងដេវ៉ុនព្រោះមិនចង់ឲ្យនាយអាក់អន់ចិត្តពេលនេះគ្មានដេវ៉ុនហេតុនេះអ្នកបម្រើទាំងអស់ត្រូវស្ដាប់តាមបញ្ជារបស់គេ ។

...កូនចៅជំនិតម្នាក់នោះបន្ទាប់ពីត្រូវឃេវីនដាក់ទោសរួចក៏ចាកចេញមកខាងក្រៅដោយស្ងៀមស្ងាត់មុននឹងទាញទូរស័ព្ទចុចខលទៅរកមនុស្សម្នាក់ ។

៚ មួយអាទិត្យកន្លងផុតមុខជំនួញរបស់គ្រួសារហានៅដំណើរការធម្មតាដោយការជួយគ្នាមើលការខុសត្រូវមួយរយៈនេះហើយក្នុងថ្ងៃនេះដែលមានការកោះហៅឲ្យរៀបចំការប្រជុំមួយឡើងដោយបានអញ្ជើញអ្នករួមភាគហ៊ុនផងដែរដោយពួកគេទទួលការអញ្ជើញមួយនេះដោយសម្ងាត់គ្រប់គ្នាគ្មាននរណាដឹងឡើយថាមានរឿងអ្វីកើតឡើង ។

" ជុងកូ..រៀបចំខ្លួនរួចឬនៅ? "

" រួចរាល់ហើយប៉ាធំតើខ្ញុំត្រូវទៅប្រជុំជាមួយប៉ាពិតមែនឬ? " ជេយ៍ និយាយដោយមុខស្អុយនាយមិនចង់ចូលរួមប៉ុន្មានទេព្រោះគេគ្មានចំណាប់អារម្មណីលើរឿងអញ្ចឹងឡើយណាមួយមិនដឹងថាទៅប្រជុំរឿងអ្វីផងជុងហ្គុកមិនបានប្រាប់

" ប្រាកដជាត្រូវទៅកូនប្រុសតែម្នាក់របស់គ្រួសារគីមគួរតែបង្ហាញមុខមាត់ខ្លះ..ណាមួយការប្រជុំមួយនេះជាការអញ្ជើញដោយសម្ងាត់ទៀតលោកហាជាអ្នករៀបចំឡើងប៉ុន្តែប៉ាមិនដឹងថាពិតជាលោកហាមែនឬអត់ទេព្រោះឮថាគាត់ឈឺធ្ងន់ " ដោយគ្រាន់តែឮថាទាក់ទងនឹងគ្រួសារហា នាយមិនប្រកែកគឺព្រមទៅជាមួយដោយពេញចិត្តទៀតផងចាំមើលៗតើមានអ្វីកើតឡើងរឿងនេះគួរឲ្យចាប់អារម្មណ៏ណាស់ ។

" អូននៅមើលជុងវ៉ុនផងព្រោះក្មេងរពឹសណាស់ "

" ដឹងហើយៗ " ថេហ្យុងងក់ក្បាលទាំងញញឹមនិងចូលទៅថើបថ្ពាល់ជុងហ្គុកតាមទម្លាប់ពេលនាយទៅណាមកណាគឺតែងតែធ្វើបែបនេះរហូតនឹង

TO BE CONTINUED...
- PICH -

💕កូនប្រសារដប់គត់💕-វគ្គ2Donde viven las historias. Descúbrelo ahora