" មិនមែនអញ្ចឹងទេក្នុងគ្រួសាររបស់ពួកគេគឺចូលចិត្តនិងស្ងើចសរសើរដេវ៉ុននេះណាស់ព្រោះគេជាក្មេងមានសមត្ថភាពអ្វីគ្រប់យ៉ាងនឹងត្រូវធ្លាក់ទៅលើគេទាំងអស់ហេតុនេះបើបាត់គេច្បាស់ជាមានបញ្ហាធំប្រាកដណាស់..ប៉ាគិតថាពួកគេនៅស្ងៀមក៏ព្រោះខ្លាចមានបញ្ហានិងរងចាំមើលក្រែងដេវ៉ុនត្រឡប់មកវិញពេលដែលមិនឃើញទើបពួកគេពឹងពាក់ខាងប៉ូលីស "
" តើអាចទេបើមានមនុស្សអាក្រក់ចង់ធ្វើបាបគេ? "
" រឿងនេះប៉ាក៏មិនហ៊ាននិយាយដែរ..ជាផ្ទៃក្នុងរបស់គ្រួសារគេមិនចង់វែកញែកច្រើននោះទេខ្លាចខុសតែបើកូនគិតអញ្ចឹងក៏អាចនឹងត្រូវព្រោះថាចៅរបស់លោកហាក៏មិនមែនជាមនុស្សល្អប៉ុន្មានដែរ "
" តើគេមានអត្តចរឹកយ៉ាងម៉េចទៅ? " ជេយ៍
" ហ្អឹម...មិនច្បាស់ទេអ្នកខ្លះគេធ្លាប់បានជួបក៏និយាយថាក្មេងនឹងរឹកពារណាស់ អ្នកខ្លះក៏ថាគេឈ្លើយក្រទឺតក្រទមមិនគោរពមនុស្សស្រីទេហើយអ្នកខ្លះក៏ថាគេជាមនុស្សមុខពីរល្បិចច្រើនអ្នកដែលមិនស្គាល់គេតាមល្បិចរបស់គេមិនទាន់ឡើយ " ជុងហ្គុក ឆ្លើយរៀបរាប់យ៉ាងច្រើនតាមដែលខ្លួនបានដឹងមកប្រាប់ទៅកូនប្រុស ឯជេយ៍វិញពេលបានឮហើយទម្លាក់មុខចុះនិងដកដង្ហើមធំ គេដឹងហើយថាចៅរបស់លោកហាជានរណាឮតែឈ្មោះក៏ដឹងគ្រាន់តែមិនហ៊ាននិយាយខ្លាចថាជុងហ្គុកភ្ញាក់ផ្អើល
" មនុស្សមុខពីរ? តើប៉ាធំជឿនូវអ្វីដែលពួកគេនិយាយទេ? "
" ប៉ាមិនដឹងទេព្រោះមិនធ្លាប់ជួប "
" ហ្អឹម... " ជេយ៍បានត្រឹមដកដង្ហើមវែងដោយមិនបាននិយាយអ្វីបន្តទៀតឡើយបន្ទាប់ពីការញ៊ាំអាហារបញ្ចប់នាយក៏មកបន្ទប់ការងារដែលចង់យកកាតសម្គាល់របស់ជុងវ៉ុនមកមើលម្ដងទៀតពេលដែលគេជួយនាយតូចដែលអង្គុយពិនិត្យមើលហើយក៏ដកដង្ហើមធំទាំងធុញថប់ក្នុងចិត្ត គេគួរតែសប្បាយដែលបានរកឃើញគ្រួសាររបស់ជុងវ៉ុនប៉ុន្តែគេមានអារម្មណ៏មិនល្អសោះក្រោយបានឮពីរឿងខ្លះៗរបស់គ្រួសារហាពីជុងហ្គុកតើគេនឹងបញ្ជូនជុងវ៉ុនទៅវិញទេ?
**តុកៗ** សម្លេងគោះទ្វាបន្លឺឡើងធ្វើឲ្យនាយបោះការគិតចោលនិងយករបស់របរទុកដាក់វិញដោយប្រុងប្រយ័ត្នបំផុតមុននឹងអនុញ្ញាតឲ្យអ្នកខាងក្រៅចូលទ្វាបើកឡើងបង្ហាញឲ្យឃើញថាជាជុងវ៉ុនដែលមករកគេតើមានរឿងអ្វីទៅ?
" វ៉ុនៗ..? ឯងមានការអ្វីជាមួយបងមែនទេ? "
" ខ្ញុំអផ្សុកណាស់ចង់ឲ្យបងជូនដើរលេងបានអត់? "
" សុំទោសណា៎..ចាំពេលក្រោយទៅថ្ងៃនេះបងអារម្មណ៏មិនល្អទេវ៉ុនៗទៅលេងនៅខាងក្រៅចុះដើម្បីកុំឲ្យអផ្សុក " ជុងវ៉ុនឮការបដិសេធរបស់នាយហើយក៏មិនបាននិយាយអ្វីដែលកែវភ្នែកសម្លឹងទៅខាងក្រោមតុនិងសម្លឹងទៅទឹកមុខរបស់នាយឆ្លាស់គ្នាមុននឹងដើរទៅជិត
" មានអ្វីរំខានចិត្តរបស់បងមែនទេ? ឬក៏រឿងដែលបងនិងប៉ាធំនិយាយគ្នាពេលព្រឹកនោះត្រូវអត់? បងទៅចាប់អារម្មណ៏អញ្ចឹងធ្វើអី.. "
TO BE CONTINUED...
- PICH -
ESTÁS LEYENDO
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី១៤: មនុស្សមុខពីរ..?
Comenzar desde el principio
