" បានហើយៗ..ចាំបងឲ្យខាងប៉ូលីសស៊ើបរឿងនេះយ៉ាងណាពួកយើងក៏មិនអាចនៅស្ងៀមបានដែរបើដេវ៉ុនមិនត្រឡប់មកវិញឆាប់ៗនេះទេក្រុមហ៊ុននេះច្បាស់ជាចប់ " ការជជែកគ្នាមួយនេះវាស្មុគស្មាញមែនទែនដែលធ្វើឲ្យគ្រប់គ្នាតានតឹងពិបាកនឹងសម្រេចចិត្ត ។ បន្ទាប់ពីការប្រជុំបានបញ្ចប់គ្រប់គ្នាក៏បំបែកផ្លូវគ្នារៀងខ្លួនដោយចាត់ចែងតួនាទីគ្នាធ្វើការជំនួសតួនាទីរបស់ដេវ៉ុនបើមិនដូច្នេះទេអ្វីដែលខំសាងត្រូវខ្ទេចក្នុងរយៈពេលខ្លីជាមិនខាន
៚ ភូមិគ្រឹះត្រកូលគីម ៚
" កូនមានដឹងរឿងថ្មីៗនេះទេ..ជុងកូ? " សម្លេងរឹងៗរបស់ជុងហ្គុកបន្លឺឡើងក្នុងតុបាយដែលស្ងាត់អ្នកផ្សេងឮសំនួរហើយក៏ងាកទៅរកជុងហ្គុកភ្លាមៗ
" រឿងអ្វីទៅប៉ាធំ? "
" គឺចៅប្រុសរបស់លោកហាបាត់ខ្លួនច្រើនថ្ងៃឯក្រុមហ៊ុនវិញក៏ដំណើរការមិនសូវល្អប៉ុន្មានដែរ "
" ចៅប្រុស? គេជានរណាទៅ? ហើយមានរឿងអ្វីបានជាបាត់ខ្លួនបែបនេះ..? " ជេយ៍ ជ្រួញចិញ្ចើមជាមួយនឹងសំណួរជាច្រើននាយក៏ធ្លាប់ឮអំពីគ្រួសារនេះមកច្រើនដែរប៉ុន្តែមិនសូវជាស្គាល់ច្បាស់ទេដឹងត្រឹមថាគ្រួសារហាមានអ្នកសងតែម្នាក់ប៉ុណ្ណោះជាចៅប្រុសរបស់លោកហា ។ ឮមកថាចៅប្រុសរបស់គាត់ឆ្លាត ពូកែ ស្រស់សង្ហារណាស់នរណាៗក៏សរសើរដែរអ្វីដែលពិសេសអាចក្លាយជានាយកក្រុមហ៊ុនទាំងវ័យក្មេង ទាំងនេះជាអ្វីដែលជេយ៍បានដឹងមក...
" គេគឺ ហាដេវ៉ុន..ក្លាយជានាយកក្រុមហ៊ុនទាំងវ័យក្មេងជាចៅប្រុសសំណព្វរបស់លោកហាតែថ្មីៗនេះប៉ាឮដំណឹងមកថាគេបានបាត់ខ្លួនជាច្រើនមកហើយមកដល់ពេលនេះក៏មិនទាន់រកឃើញដែរមិនដឹងជួបគ្រោះថ្នាក់អ្វីនោះទេ "
" អ៊ំៗរបស់គេទើបតែចាត់ចែងឲ្យប៉ូលីសតាមរកមិនដឹងហេតុអ្វីបានជានៅស្ងៀមឡើងយូរមកដល់ពេលនេះទើបចេញសកម្មភាព.. "
" ហាដេវ៉ុន? ហ្អឹម..តើពួកគេមិនខ្វល់ពីភ្មួយរបស់ពួកគេទេឬ? " ជេយ៍ ចងចិញ្ចើមដោយដាក់សញ្ញាសួរទៅលើឈ្មោះរបស់ចៅប្រុសលោកហារួចក៏សួរបន្ថែមដោយចង់ដឹងរឿងឲ្យកាន់តែច្បាស់
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី១៤: មនុស្សមុខពីរ..?
Start from the beginning
