ភាគ38:មនុស្សឃោរឃៅ

816 47 0
                                    

#ហ្វារីណូgroup

<<ព្រះអើយ!នេះលោកជុងកំពុងតែលេងមែនទែនហើយ!>>ថេយ៍និយាយឡើងទាំងមិននឹកស្មានដល់

<<ខ្ញុំបានប្រាប់ហើយមែនទេ ថាថ្ងៃនេះនឹងមកដល់!គ្រាន់តែយូរនឹងឆាប់តែប៉ុណ្ណោះ>>ជុងហ្គុក

#ព័ត៌មាន

<<ក្រុមហ៊ុនផលិតឡានខ្នាតយក្សមួយនៅប្រទេសចិន ទីក្រុងប៉េកាំងកំពុងតែត្រូវគេចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការលាងលុយខ្មៅ ថែមទាំងមានអ្នកអះអាងថាម្ចាស់ក្រុមហ៊ុនមួយនេះដែលមានឈ្មោះថាលោកzhang gui linមានជាប់ពាក់ព័ន្ធនឹងបទមនុស្សឃាតផងដែរ ដែលការចោទប្រកាន់ទាំងនេះនៅមិនទាន់មានការចេញមុខមកបកស្រាយនៅឡើយទេ!>>សម្លេងអ្នកសារព័ត៌មានបានបន្លឺចេញពីក្នុងទូរទស្សន៍មក ធ្វើអោយអ្នកទាំងបីដែលមានវត្តមាននៅទីនេះបែរទៅទិសដៅតែមួយ

#ទីក្រុងប៉េកាំងប្រទេសចិន ភូមិគ្រឹះzhang

(អាឡូ!លោកzhangសុំទោសផងដែរខ្ញុំត្រូវនិយាយពាក្យនេះ ខ្ញុំសុំដកហ៊ុនវេញវិញហើយ ព្រោះមិនចង៉ជាប់ពាក់ព័ន្ធនឹងរឿងទាំងនោះ!សង្ឃឹមថាលោកនឹងយល់!)បុរសម្នាក់បានបន្លឺសម្លេងចេញពីម្ខាងទៀតមក

(ខ្ញុំថាលោកគួរតែចាំមើលសិនទៅណា ព្រោះថារឿងនេះគ្រាន់តែជាការចោទប្រកាន់តែប៉ុណ្ណោះមិនមែនជាការពិតឡើយ!)បានបកស្រាយអស់ពីសមត្ថភាពហើយ

(ទោះជាយ៉ាងណាក៏ខ្ញុំត្រូវដកភាគហ៊ុនជាបណ្តុះអាសន្នសិនដែរ!សុំទោសផង)និយាយត្រឹមនេះបុរសម្នាក់នោះបានបិទទូរស័ព្ទបាត់ព្រោះគេមិនចង់ស្តាប់ពាក្យបកស្រាយរបស់គេទៀតទេ

គ្រាន់តែបិតទូរស័ព្ទភ្លាមzhang gui linក៏បានស្រែកមួយទំហឹង

<<ចង្រៃយ៎!!នេះវាស្អីវា!តាំងពីព្រឹកមកមានតែអ្នកខលមកសុំដកហ៊ុនៗម្នាក់ៗពេលមានទុក្ខក៏នាំគ្នារត់ចោលយើងអស់>>

រឺង!!រឺង!!

និយាយមិនទាន់បាត់ពីមាត់ផង សម្កេងទូរស័ព្ទក៏រោទិ៍ឡើងម្តងទៀត gui linខឹងខ្លាំងពេកក៏លើកទូរស័ព្ទបោកចោលតែម្តង

<<ចង្រៃយ៎!!!!!>>

#ហ្វារីណូgroup

ក្រឡេកមកខាងនេះវិញម្នាក់ៗកំពិងតែញញឹមបិតមាត់មិនជិតព្រោះគម្រោងការគឺកំពុងតែដំណើរការទៅបានពាក់កណ្តាយហើយគឺវាដូចនឹងការស្មានរបស់ជុងហ្គុកពិតមែន

មនុស្សសម្ងាត់(ចប់)Where stories live. Discover now