ភាគ15: ក្មេងប្រុសដែលយើងបានតាមរក

1.8K 115 2
                                    

<<ស្នាម.....ស្នាមនៅលើដៃរបស់លោកគឺ....>>ថេយ៍និយាយមិនទាន់ចប់ផងស្រាប់តែ

<<វាជាស្នាមដែលបានបន្សល់ទុកមកតាំងពីពេលដែលយើងបានជួយក្មេងម្នាក់នោះ!! ជាច្រើនឆ្នាំមកហើយយើងមិនដែលប្រាប់រឿងនេះដល់អ្នកណាឡើយសូម្បីតែលោកប៉ា!!>>ជុងហ្គុកនិយាយដល់ត្រឹមនេះក៏ភ្ញាក់ខ្លួនបន្តិចព្រោះគេកំពុងតែនិយាយរឿងផ្ទាល់ខ្លួនប្រាប់ទៅមនុស្សទើបតែស្គាល់គ្នាច្រើនពេកហើយ

<<តើក្មេងប្រុសនោះជាអ្នកណាទៅ?លោកស្គាល់ឈ្មោះគេទេថាមិនត្រូវខ្ញុំអាចស្គាល់គេក៏ថាបាន!!>>ថេយ៉ុង

<<យើងមិចនឹងអាចប្រាប់ឯងបានទៅបើសូម្បីតែឈ្មោះរបស់គេក៏យើងមិនស្គាល់ផង! តែអ្វីដែលយើងចាំនោះ គឺយើងបានជួយគេនៅទីក្រុងសេអ៊ូល ពេលនោះគេនៅក្មេងណាស់!! តែពិតជាគួរអោយស្តាយដែលខ្ញុំមិនអាចជួបគេបានម្តងទៀត ព្រោះខ្ញុំត្រូវចាកចេញពីកូរ៉េមកសហរដ្ឋអាមេរិកយ៉ាងទាន់ហន់!!>>ជុងហ្គុករៀបរាប់

<....>ថេយ៉ុងនៅស្ងៀមសម្ចឹងគិតពីអ្វីមិនដឹង

<<មិចក៏ឯងនៅស្ងៀមបែបនេះ និយាយអ្វីបន្តិចមក! ជាច្រើនឆ្នាំមកនេះយើងបាននឹកដល់គេ យើងបានដើររកគេសឹងតែក្រលាប់ផែនដីទៅហើយតែនៅតែរកមិនឃើញសោះ!! បើឯងពិតជាបានស្គាល់គេមែនប្រាប់យើងមក យើងនឹងអោយអ្វីគ្រប់យ៉ាងទៅឯង អោយតែឯងព្រមប្រាប់យើង!!>>ជុងហ្គុក

<<ម្នាក់នោះគឺជាខ្ញុំ!!!>>ថេយ៍បន្ទាប់ពីស្ងាត់អស់រយៈពេលជាយូរក៏បានបង្ហើបពាក្យនេះធ្វើអោអ្នកស្តាប់ គាំងនៅមួយកន្លែងធ្វើអ្វីមិនចេញ

ភាពស្ងប់ស្ងត់ក៏បានចូលមកគ្របដណ្តប់នៅក្នុងបន្ទប់មួយនេះ ទាំងជុងហ្គុកនិងថេយ៉ុងបានស្ងាត់ ហើយសម្ចឹងគិតពីសម្តីរបស់ថេយ៉ុងរាងៗខ្លួនរហូតដល់ថេយ៉ុងបានបន្លឺឡើងម្តងទៀត

<<ខ្ញុំដឹងថាលោកប្រាកដជាពិបាកទទួលយកការពិតមួយនេះ!! ប៉ុន្តែទោះជាយ៉ាងណាវានៅតែជាការពិត!!>>ថេយ៉ុង

<<តើមានអ្វីដែលធ្វើអោយឯងប្រាកដក្នុងចិត្តម្លេះថាឯងជាគេ ពេលខ្លះវាអាចគ្រាន់តែជារឿងចៃដន្យក៏ថាបាន!!>>ជុងហ្គុក

មនុស្សសម្ងាត់(ចប់)Where stories live. Discover now