បន្ទាប់ពីរងចាំអស់រយ:ពេល5នាទី វីលក៏បានបង្ហាញខ្លួនមក
<<លោកជុង!>>វីល
<<អង្គុយមក!>>ជុងហ្គុក
<<តើលោកជុងមានការអ្វីទៅបានជាដល់ថ្នាក់ប្រើបន្ទប់សម្ងាត់?>>វីល
<<យើងធ្វើបែបនេះព្រោះតែខ្លាចថេយ៍មានគ្រោះថ្នាក់ព្រោះរឿងនេះពាក់ព័ទ្ធនឹងថេយ៍!!>>ជុងហ្គុក
គ្រប់គ្នាបានស្ងាត់បានហើយចាំស្ងាត់ជុងហ្គុកគ្រប់គ្នា
<<គឺចេះទេ លើកមុនដែលថេយ៍សួរខ្ញុំពីមូលហេតុដែលខ្ញុំទុកថេយ៍ ពេលនោះខ្ញុំនៅមិនទាន់មានចម្លើយទេ តែពេលនេះមានហើយគឺខ្ញុំចង់អោយថេយ៍ធ្វើជាដៃឆ្វេងរបស់ខ្ញុំ!>>ជុងហ្គុកនិយាយចប់ភ្លាមធ្វើអោយវីលបើកភ្នែកយ៉ាងធំដោយនឹកស្មានមិនដល់ ចំណែកថេយ៉ុងវិញបានត្រឹមតែធ្វើទឹកមុខឆ្ងល់ៗ
<<លោកជុងរឿងមេះមិនអាចចេះតែនិយាយទេ ខ្ញុំសូមអោយលោកគិតអោយបានច្បាស់សិន>>វីល
<<ខ្ញុំគិតច្បាស់ហើយទើបហៅពួកលោកមក ខ្ញុំគិតហើយថាមានថេយ៍ទេដែលសាកសមនឹងដំណែងមួយនេះ>>ជុងហ្គុក
ថេយ៍ដែលបាត់មួយទៅជាយូរក៏ដាច់ចិត្តបន្លឺពាក្យចេញមក
<<ដៃឆ្វេង!!ដៃឆ្វេងចឹងហេស?>>ថេយ៉ុងបញ្ជាក់ម្តងទៀតព្រោះខ្លាចខ្លួនគេស្តាប់ច្រឡំ
<<ពិតមែនហើយ តើថេយ៍មានបញ្ហាមែនទេ?>>ជុងហ្គុក
<<ខ្ញុំធ្វើជាដៃឆ្វេងលោកយ៉ាងមិចបើសូម្បីតែអត្តសញ្ញាណពិតរបស់លោក លោកធ្វើការស្អីក៏ខ្ញុំមិនដឹងផង នេះលោកចង់អោយខ្ញុំធ្វើដំណែងមួយនេះហេស?>>ថេយ៉ុងនិយាយទាំងមួម៉ៅក្នុងចិត្តព្រោះរឿងដែលពិបាកទទួលយកវាបានកើតឡើងផ្ទួនៗគ្នាពេក
<<នេះហើយទើបខ្ញុំអ០យវីលយកប្រវត្តិរូបរបស់ខ្ញុំអោយថេយ៍អាន តែថេយ៍ជាអ្នកមិនអានខ្លួនឯង តែថាពេលនេះវាដល់ពេលដែលថេយ៍ត្រូវដឹងការពិតហើយ យើងមិនចង់លាក់អត្តសញ្ញាណរបស់យើងទៀតទេ!>>ជុងហ្គុកនិយាយចប់ភ្លាម វីលដោយយល់ការក៏បានបន្តដូចជាបានគ្រងទុក
STAI LEGGENDO
មនុស្សសម្ងាត់(ចប់)
Storie d'amoreពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ់នឹងវិថីជីវិតមួយនេះទេគេមានតែខំលើសដើម ប៉ុន្តែវាជារឿងចៃដន្យណាស់ដែលនៅសុខៗគេក៏បានទៅជួបបុរសម្នាក់ដែលនៅឆ្ងាយសែនឆ្ងាយពីពិភពដែលគេរស់នៅ បុរសម្នាក់នោះ...