ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!

1.8K 108 0
                                    

ពេលមកដល់កន្លែងស្នាក់នៅភ្លាមសិស្សគ្រប់ពិតជាសប្បាយចិត្តមិនស្ទើទេព្រោះតែពួកគេហត់ខ្លាំងពេក ពួកគេបានរត់ចុះពីលើឡានយ៉ាងដោយមិនមានការអនុញ្ញាតពីលោកគ្រូអ្នកគ្រូផង

<<អ្នកទាំងអស់ពួកយើងបំបែកគ្នាទៅបន្ទប់ស្នាក់នៅរៀងខ្លួនទៅណា! ហើយពួកយើងនឹងត្រឡប់មកជុំគ្នាវិញនៅម៉ោង1ថ្ងៃត្រង់ដើម្បីឡើងឡានទៅគយគន់សម្រស់នៃទីក្រុងញូយ៉ក! ហើយក៏មានការជួបជុំគ្នាញ៊ាំអាហារឆ្ងាញ់ទៀតផងណា!>> លោកគ្រូម្នាក់បានបន្លឺឡើងទៅកាន់សិស្សគ្រប់រូប

សិស្សទាំងអស់គ្រាន់តែឮពាក្យថា«អាហារឆ្ងាញ់»ភ្លាមអារម្មណ៍មួយដែលចង់ប្រកែកជាមួយលោកគ្រូសូមមិនចង់ទៅគយគន់សម្រស់ទីក្រុងញូយ៉កនោះក៏ប្តូរមកជាស្នាមញញឹមហើយនាំដុតដៃដុតជើងលើវ៉ាលី កាតាបរបស់ខ្លួនចុះពីរថយន្តយ៉ាងលឿនស្លេវហើយសម្រុកចូលទៅក្នុងបន្ទប់ តែភ្លាមនោះស្រាប់តែនឹកឃើញថាពួកគេគ្មានសោរបន្ទប់ហើយក៏មិមស្គាល់បន្ទប់របស់ខ្លួនដែរ

<<អូរ!មែនហើយទាំងអស់គ្នា! កុំប្រញាប់ពេកអី លោកគ្រូមិនទាន់អោយសោរនិងមិនទាន់បែងចែកអ្នកណាត្រូវនៅបន្ទប់ណាខ្លះទេ! នេះយកទៅជាក្រដាសឈ្មោះរបស់ប្អូនៗទាំងអស់គ្នាណា ប្អូនៗចូលបន្ទប់តាមការបែកចែករបស់លោកគ្រូទៅណា!!>>លោកគ្រូបាននិយាយហើយហុចក្រដាសទៅអោយសិស្សម្នាក់ចែកគ្នាមើល

<<ចាស/បាទលោកគ្រូ!!>> និយាយារួចពួកគេក៏អុសវ៉ាឡីចូលបន្ទប់រៀងៗខ្លួន!!

<<អូរ! ថេយ៍!នេះពួកយើងបានគេងបន្ទប់ជាមួយគ្នាណា>>ជីមីននិយាយទាំងការរំភើប តែមើលទៅថេយ៍ដូចជាធម្មតា គ្មានប្រតិកម្មអ្វីទេ!

<<វាមានអីចម្លែកទៅជីមីនព្រោះថាពួកយើងដឹងតែនៅជាមួយគ្នាស្រាប់ហើយ!! ហើយបើទោះបីជាមិនបានមានឈ្មោះនៅជាមួយគ្នាទេ ក៏ឯងទៅសុំលោកគ្រូដូរមកជាមួយយើងដែរពិតទេ?>>ថេយ៉ុងនិយាយទាំងអស់សំណើចនឹងមិត្តរបស់ខ្លួន

<<មែនហើយយើងប្រាកដជាធ្វើបែបនេះហើយព្រោះថានៅពេលអត់មានឯងទេ យើងមិនសប្បាយចិត្ត ហើយក៏បានជួយមើលការខុសត្រូវឯងខ្លះៗដែរណា!!>>ជីមីន និយាយទាំងធ្វើចរិកគួរអោយស្រឡាញ់ ឡេកឡក់តែគេពិតជាបារម្ភពីថេយ៉ុងពិតមែន មិមបាននិយាយលេងសើច

មនុស្សសម្ងាត់(ចប់)Where stories live. Discover now