ភាគ19:បន្ទប់សម្ងាត់

1.6K 96 3
                                    

#ភូមិគ្រឹះហ្វារីណូ

<<ថេយ៉ុងនេះលោកជុងអោយអាន!!ត្រូវតែមើលវាអោយចប់!!>>វីល

<<យ៉ាងមិចទៀតហើយដំបូងគឺយកក្រដាសតេស្តស្អីមិនដឹងអោយខ្ញុំធ្វើ ហើយពេលនេះយកសៀវភៅប្រវត្តិរូប ជីវប្រវត្តិអីមិនដឹងអោយខ្ញុំអាន តើពួកលោកចង់លេងសើចជាមួយខ្ញុំមែនទេ?>>ថេយ៉ុង

<<អានអោយចប់សិនទៅ ពេលអានចប់នឹងយល់ហើយថាវាជាអ្វីនោះ!>>វីល

ថេយ៉ុងបានកញ្ឆក់យកសៀវភៅពីដៃវីលហើយដើរចេញទៅយ៉ាងសង្ហាដោយមិនខ្វល់ពីអ្នកដែលនៅឈរថ្មឹងនេះសោះ ដោយមិននឹកស្មានថាក្មេងម្នាក់នេះហ៊ានដល់ថ្នាក់នេះ

#ពេលមកដល់បន្ទប់

<<វាស្អីគេ ទៀតហើយ ហេតុអីបានជារឿងវារញ៉េរញ៉ៃម្លេះ!!>>ថេយ៍អង្គុយរអ៊ូម្នាក់ឯង ហើយក៏លួចសង្វេកនឹងខ្លួនឯងផងដែរថា ជីវិតនេះ ពិតជាជួបបញ្ហាមិនចេះចប់ មិនចេះហើយអង្គុយគិតនេះគិតនោះម្នាក់ឯងមួយសន្ទះ គេក៏បានបន្លឺឡើង

<<ស្តាប់ទៅរឿងនេះក៏វារាងសមហេតុផលដែរ ព្រោះតែម៉ាក់ប៉ាមិនដែលស្រឡាញ់មើលថែខ្ញុំទេ ពួកគាត់ដាក់សម្ពាធខ្ញុំគ្រប់រឿង!! អូយបានហើយថេយ៍ឯងមិចនឹងអាចយករឿងនេះជាការបានទៅ?ឯងមិចនឹងអាចទៅជឿសម្តីរបស់គេបានទៅ?អាចមកពីគេយល់ច្រឡំក៏ថាបានព្រោះមួយពិភពលោកនេះមិនមែនមានតែខ្ញុំម្នាក់ទេដែលមានឈ្មោះថេយ៉ុងនោះ!>>ថេយ៉ុងគិតវែកញែក វិភាគចុះវិភាគឡើងមិនចេះចប់

<<តែថាបើខ្ញុំចង់ដឹងការពិតពីរឿងមួយនេះ គឺមានតែមនុស្សម្នាក់ទេដែលអាចជួយខ្ញុំបាន នោះគឺជីមីន!!>>អង្គុយគិតចុះឡើងក៏នឹកដល់មិត្តសំណព្វ ហើយមិនដឹងទេថាគេបារម្ភពីខ្លួនប៉ុណ្ណានោះព្រោះគេបាត់មកច្រើនថ្ងៃហើយ ថែមទាំងហួសថ្ងៃឡើងយន្តហោះទៀតផង

<<តើខ្ញុំធ្វើយ៉ាងមិចទើបអាចទាក់ទងអ្នកផ្ទះឬក៏ជីមីនបានទៅ ពួកគាត់ប្រាកដជាបារម្ភពីខ្ញុំខ្លាំងណាស់ហើយ>>ថេយ៉ុងនិយាយទាំងមានអារម្មណ៍ថាខ្លួនខុសដែលមិនប្រយ័ត្នប្រយែងអោយគេចាប់មកដោយងាយស្រួលបែបនេះ

<<រឿងវាពិបាកព្រោះតែខ្ញុំគ្មានទូរស័ព្ទព្រោះខ្ញុំមិនបានដាក់វាតាមខ្លួនទេ វានៅលើតុក្នុងបន្ទប់ស្នាក់នៅរបស់ខ្ញុំ សង្ឃឹមថាជីមិនបានឃើញហើយយកទុកអោយខ្ញុំចុះ >>ថេយ៉ុង

មនុស្សសម្ងាត់(ចប់)Where stories live. Discover now