ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ

2.7K 118 1
                                    

ទីក្រុងញ៉ូយក សហរដ្ឋអាមេរិក.....

ថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2022

នៅតាមដងផ្លូវដ៏អូរអរមួយ មានមនុស្សធ្វើដំណើរទៅវិញទៅមកឥតឈប់ឈរ តែភ្លាមៗនោះគ្រប់គ្នាត្រូវបង្អាកដំណើរទៅវិញ នៅពេលឃើញឡានពណ៌ខ្មៅក្រឹបបរកាត់ដងផ្លូវយ៉ាងលឿនស្លេវប្រកបដោយរិទ្ធអំណាចធ្វើអោយអ្នកផងទាំងពួងកោតខ្លាច ហើយនាំគ្នាអែបចូលគៀនផ្លូវដើម្បីអោយឡាននោះទៅមុន។

ឡានដែលមានតម្លៃកប់ពពកនេះបញ្ជាក់ឲ្យអ្នកដែលបានឃើញ ដឹងយ៉ាងច្បាស់ពីឥទ្ធិពលអ្នកដែលអង្គុយនៅក្នុងឡាននេះហើយក៏ដឹងច្បាស់ថាគេមិនមែនគ្រាន់តែជាអ្នកមាន ឬមហាសេដ្ឋីធម្មតាៗទេតែគេប្រាកដជាមនុស្សរបស់ត្រកូលហ្វារីណូជាក់ជាមិនខាន។

ហ្វារីណូជាត្រកូលដ៏មានឥទ្ធិពលជាងគេនៅក្នុងសង្គមងងឹតម៉ាហ្វៀ នរណាៗក៏ស្គាល់ឈ្មោះត្រកូលនេះដែរ មិនថាអ្នកនៅក្នុងសង្គមនេះឬក៏មនុស្សទូទៅទេ គឺគេសុទ្ធសឹងតែធ្លាប់ឮនិងស្គាល់ពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយនេះគ្រប់គ្នា។

គួរបញ្ចាក់ផងដែរ ថាត្រកូលហ្វារីណូមិនមែនត្រឹមតែល្បីឈ្មោះនៅក្នុងសហរដ្ឋអាមេរិកទេ តែត្រកូលមួយនេះ ក៏ត្រូវបានទទួលដឹងឮពីសំណាក់មេម៉ាហ្វៀទាំងអស់ប្រចាំប្រទេសរាងៗខ្លួនៗ និយាយអោយងាយស្តាប់ទៅត្រកូលហ្វារីណូគឺជាអ្នកគ្រប់គ្រងមេម៉ាហ្វៀទាំងអស់ទូទាំងពិភពលោក។

ឥទ្ធិពលមួយនេះបានបន្សល់ទុកតាំងពីជំនាន់តាលួតមកម្លេះប៉ុន្តែកូនចៅដែលឡើងស្នងដំណែងបន្តបន្ទាប់មិនដែលធ្វើអោយបាត់បង់កិត្តិយសត្រកូលខ្លួនឡើយមានតែធ្វើអោយត្រកូលខ្លួនមានកេរ្តិ៍ឈ្មោះកាន់តែខ្លាំងឡើងៗ។

ត្រកូលហ្វារីណូមិនត្រឹមតែមានកេរ្តិ៍និងអំណាចយ៉ាងរឹងមាំខ្លាំងខ្លានោះទេ ក្រៅពីនេះក៏មានទ្រព្យសម្បត្តិហូរហៀរ (ដេកចាយ
១០ជាតិទៀតមិនអស់ផង) ត្រកូលនេះមានមុខជំនួញធំៗសឹងតែគ្រប់វិស័យទាំងអស់ហើយ ក្រុមហ៊ុនហ្វារីណូគឺបាននាំមុខគេលើវិស័យទាំងនោះផងដែរ មិនថាមុខជំនាញផ្លូវងងឹតឬផ្លូវភ្លឺទេ គឺពួកគេធ្វើបានទាំងអស់ ទើបវាជាហេតុធ្វើអោយត្រកូលហ្វារីណូជាត្រកូលអ្នកមាននិងរឹងមាំយ៉ាងនេះ ហើយក៏គ្មានអ្នកណាអាចយកឈ្នះគេបានឡើយព្រោះតែអ្នកគ្រប់គ្រងរបស់ត្រកូលនេះកន្លងមកមិនតិចឆ្នាំឡើយគឺសុទ្ធតែជាមនុស្សឆ្លាតរវាសរវៃជាពិសេសគឺនៅជំនាន់លោកហ្វារីណូនេះតែម្តង។

មនុស្សសម្ងាត់(ចប់)Where stories live. Discover now