ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ

Börja om från början
                                    

#ទីក្រុងប៉េកាំង ប្រទេសចិននៅក្នុងភោជនីយដ្ឋានលំដាប់អភិជនមួយកន្លែង

<<ខានជួបគ្នាយូរហើយលោកជុង!ហើយក៏ចូលរួមសោកស្តាយផងនៅក្នុងការដែលបាត់បង់មនុស្សដ៏សំខាន់ម្នាក់ក្នុងគ្រួសារលោក>>gui lin និយាយដូចជាសោកស្តាយណាស់ ប៉ុន្តែទឹកមុខវិញដូចជាសប្បាយចិត្តណាស់ ម្នាក់នេះគឺពូកែលាក់ពុតពិតមែន

<<រឿងកន្លងផុតទៅ4-5ឆ្នាំទៅហើយ តែយ៉ាងណាក៏អរគុណហើយ!>>ជុងហ្គុកក៏ឆ្លើយយកគួរវិញ

<<ពួកលោកកំពុងចង់មកចរចារជាមួយខ្ញុំទៀតហើយមែនទេ?មិនត្រឹមតែប៉ុណ្ណឹងទេលោកនៅនាំក្មេងចំណូលថ្មីមកជាមួយទៀតផង ហាស ហាស!ពេលខ្ញុំមើលទៅគេ វាក៏បានធ្វើអោយខ្ញុំនឹកឃើញដល់លោកនៅពេលនោះណាស់ គឺពិតជាដូចគ្នាណាស់ ហាស ហាស!តែខ្ញុំសង្ឃឹមថាពួកក៏មិនប្រព្រឹត្តកំហុសច្រំដែលចុះ!>>និយាយបែបឌឺដងផ្លៃផ្កា

<<កុំទាន់និយាយអីណាលោកzhangព្រោះលោកមិនទាន់ស្គាល់សមត្ថភាពគេនៅឡើងទេ គេជាមនុស្សរបស់ខ្ញុំហើយខ្ញុំបានបង្រៀនគេល្អណាស់អាចថាគេនឹងល្អជាងខ្ញុំនៅពេលនោះទៀតក៏ថាបានព្រោះតែខ្ញុំយកកំហិសរបស់ខ្លួនជាមេរៀនសម្រាប់គេ!>>

<<ហាស ហាស!យើងចង់ដឹងណាស់ថាក្មេងម្នាក់នេះមានសមត្ថភាពប៉ុណ្ណាទៅទើបលោកសរសើរគេមិនដាច់ពីមាត់បែបនេះ>>

ជុងហ្គុកមិនតបអ្វីទេ ក្រៅពីញញឹមចុងមាត់បន្តិច ហើយក៏បែរទៅប្រាប់ថេយ៉ុងថាអោយគេចាប់ផ្តើនិយាយទៅ

<<សួស្តី!លោកzhang gui lin រីករាយដែលបានជួបលោក!ខ្ញុំគឺគីម ថេយ៉ុង>>ថេយ៉ុងនិយាយដោយភាពជឿជាក់

<<ក្មេងតូចយល់ល្អឯងគួរតែមកធ្វើជាប្រពន្ធរបស់យើងទៅល្អជាងមកប្រថុយជីវិតធ្វើរឿងទាំងនេះ!>>គេនិយាយដូចជាមើលងាយថេយ៍ពេកហើយ ជុងហ្គុកស្ទើរតែទ្រាំមិនបាន

<<លោកនឹងដឹងច្បាស់នៅក្នុងពេលបន្តិចទៀតនេះថាខ្ញុំសមធ្វើជាប្រពន្ធលោកឬជាដៃគូការងារនឹងលោក!>>ថេយ៉ុងនៅតមទាំងចិត្តត្រជាក់បំផុតហើយពាក្យមួយឃ្លានេះក៏បានធ្វើអោយជុងហ្គុកមានមោទនភាពនឹងថេយ៍ណាស់ព្រោះពេលនេះគេរឹងមាំជាងមុនច្រើនណាស់

មនុស្សសម្ងាត់(ចប់)Där berättelser lever. Upptäck nu