ភាគ35:គោលដៅជីវិត

Start from the beginning
                                    

<<មែនហើយតើមានរឿងអ្វីទៅ?>>អ្នកដទៃទៀតដ៏បន្លឺឡើងព្រមៗគ្នាព្រោះពួកគេចង់ដឹងសម្បើមណាស់

<<សូមស្ងាត់សិនទៅអស់លោក!>>វីល

<<បានហើយយើងមិនចង់ខាតពេលយូរទេ!យើងនឹងចូលសាច់ការតែម្តង គឺថ្ងៃនេះយើងហៅអស់លោកមកដើម្បីបង្ហាញពីសមាជិកថ្មីម្នាក់ដែលនឹងក្លាយជាសមាជិកផ្លូវការរបស់គ្រួសារហ្វារីណូចាប់ពីថ្ងៃនេះតទៅ!>>ជុងហ្គុក

<<លោកជុង ឯណាទៅគេ?ខ្ញុំមិនឃើញសោះ>>បុរសដដែលក៏បានសួរម្តងទៀត

<<គេនៅទីនោះ>>និយាយរួចចង្អុលទៅផ្ទាំងក្រណាត់សមួយ

<<នេះបានន័យថាយ៉ាងមិចទៅលោកជុង?>>

<<គឺយើងនឹងបង្ហាញតែសម្លេងរបស់គេប៉ុណ្ណោះ មុខមាត់របស់គេនឹងទុកជារឿងសម្ងាត់>>ពេលឮជុងហ្គុកនិយាយបែបនេះគ្រប់គ្នាក៏ភ្ញាក់ផ្ញើលយ៉ាងខ្លាំងតែជាការបង្ហាញខ្លួនរបៀបណាទៅដែលមិនអោយគ្នាមើលមុខបែបនេះ តែម្នាក់ៗបានត្រឹមគិតក្នុងចិត្តមិនហ៊ានបញ្ចេញមកក្រៅទេ

<<ដូច្នេះហើយចាប់ពីថ្ងៃនេះតទៅពួកលោកត្រូវស្តាប់តាមគេនិងគោរពគេដូចជាគោរពយើងអីចឹងដែរ>>ជុងហ្គុកបន្ត

<<សួស្តីគ្រប់គ្នា រីករាយដែលបានស្គាល់!>>សម្លេងដ៏ស្រទន់របស់ថេយ៍ក៏បានបន្លឺចេញពីក្រោយក្រណាត់ផ្ទាំងពណ៌សធ្វើអោយគ្រប់គ្នាកើតចិត្តឆ្ងល់កាន់តែខ្លាំងព្រោះគេចង់ដឹងណាស់ថាម្នាក់នេះជាមនុស្សយ៉ាងមិចបានជាមិនបង្ហាញមុខបែបនេះ

<<លោកជុង!ចុះឈ្មោះរបស់គេនោះ?>>បុរសម្នាក់បានដាច់ចិត្តសួរ

<<ហៅគេថាមនុស្សសម្ងាត់!>>ជុងហ្គុក គ្រាន់តែឮបែបនេះគ្រប់គ្នាបានក្រឡេកមើលមុខគ្នាទៅវិញទៅមក សូម្បីតែឈ្មោះពិតក៏មិនប្រាប់ទៀតម្នាក់នេះពិតជាសំខាន់ខ្លាំងហើយ

<<បានហើយ នេះជាអ្វីដែលយើងចង់ប្រាប់អស់លោក ដូច្នេះពួកលោកអាចបំបែកគ្នាបានហើយ!>>ជុងហ្គុក

គ្រប់គ្នាបានក្រោកឈរឡើងរួចដើរចេញទៅអស់គ្មានសល់លើលែងតែហ្គាលីនទេដែលមិនព្រមទៅណា គេនៅភ្លឹកមើលទៅក្រោយក្រណាត់នោះ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now