ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល

Start from the beginning
                                    

<<បាទលោក!ចុះលោកមានកម្រោងកក់កន្លែងទេ ខ្ញុំនឹងរៀបចំជូនលោក>>វីល

<<មិនបាច់ទេ ចាំសម្រេចតាមចិត្តថេយ៍វិញថាគេចង់ទៅណា>>ជុងហ្គុក វីលឮបែបនេះក៏យល់ចិត្តប្រធានរបស់ខ្លួនក៏ឱនគោរពជុងហ្គុកហើយសូមទៅផ្ទះវិញបាត់ទៅ

គ្រាន់តែវីលចេញទៅបាត់ភ្លាមថឹយ៉ុងក៏មកដល់ភ្លាម

<<លោកស្រីមេការខ្ញុំមកវិញហើយ លោកជុងខ្ញុំមកវិញហើយ>>ថេយ៍បានមកគួរសមដាក់ចាស់ទុំ

<<ថេយ៍មកនេះសិនមក!>>ជុងហ្គុកនិយាយ

<<បាទ>>

គេក៏បានដើរមកអង្គុកលើសំឡុងទល់មុខនឹងជុងហ្គុក

<<លោកជុងមានរឿងនិយាយជាមួយខ្ញុំមែនទេ?>>ថេយ៍

<<គឺប្រាកដហើយ!គឺថេយ៍ទំនេរទេថ្ងៃបំណាច់ យើងចង់បបួលថេយ៍ទៅដើរលេង យ៉ាងមិចដែរ?>>ជុងហ្គុក

<<មិនបានទេលោកជុង គឺខ្ញុំជាប់ណាត់ជាមួយជីមីនហើយ សំទោសផងណាដោយសារជីមីនបានបបួលខ្ញុំមុនបាត់ទៅហើយ>>ថេយ៉ុង

ឮបែបនេះជុងហ្គុកក៏រាងអន់ចិត្តដែរព្រោះបបួលក្រោយគេ ពេលនេះគឺអត់លិឍ

ថេយ៉ុងក៏បានសុំជុងហ្គុកទៅសម្រាកមុនព្រោះគេចាយកម្លាំងប្រឡងអស់មួយថ្ងៃទៅហើយគេចង់សម្រាក

គ្រាន់តែថេយ៍ដើរចេញទៅបាត់ជុងហ្គុកក៏បាននឹកឃើញពីវិធីមួយ រួចក៏ដើរទៅយកទូរស័ព្ទដៃមកខលទៅនរណាមិនដឹងតែទឹកមុខគេពោលពេញដោយក្តីសង្ឃឹម

<<អាឡូ!>>ជុងហ្គុក

#skip

ក្រឡេកមកមើលថេយ៍នៅក្នុងបន្ទប់របស់គេវញ គេនេះគេបានដើរចេញពីបន្ទប់ទឹកមកបម្រុងនឹងទៅគេងតែស្រាប់តែឡើងទូរស័ព្ទរបស់គេរោទិ៍ឡើង

<<ជីមីនតើ!តើគេមានការអ្វីបានខលមកទាំងយប់បែបនេះ>>ថេយ៉ុងនិយាយម្នាក់ឯង រួចក៏ដើរទៅលើកទូរស័ព្ទ

(អាឡូ!)

(ឯងមានការអី?)

(គឺចេះទេ រឿងថ្ងៃបំណាច់ឆ្នាំនោះយើងសូមលុបចោលវិញណា ឯងកុំខឹងយើងអី
ណា!)ជីមីន

មនុស្សសម្ងាត់(ចប់)Where stories live. Discover now