ភាគ27:សំបុត្រទី2លាតត្រដាងការពិត

शुरू से प्रारंभ करें:
                                    

<<តុ!!តុ!!>>

<<ចូលមក>>ជុងហ្គុក

<<ថេយ៍!!ថេយ៍កើតអីមិចបានជាមានសភាពបែបនេះ?>>ជុងហ្គុកនិយាយទាំងភ្ងាក់ផ្អើលព្រោះឃើញភ្នែកថេយ៍យ៉ាងហើម

<<លោក!!លោក!!ខ្ញុំដឹងការពិតពីម៉ាក់ប៉ារបស់ខ្ញុំហើយលោក!ហ្ហឹក ហ្ហឹក>>ថេយ៉ុងនិយាយដល់ត្រឹមនេះទឹកភ្នែកក៏ស្រក់មកទៀតហើយ ជុងហ្គុកឃើញបែបនេះក៏រត់ចូលទៅអោបលួងលោមថេយ៉ុង កុំអោយគេយំខ្លាំងពេក

<<ថេយ៍!តើថេយ៍ដឹងអ្វីខ្លះ?ហើយដឹងពីណាមក?ថេយ៍និយាយប្រាប់ខ្ញុំមួយៗមកណាថេយ៍មិមបាច់លាក់ទេ!>>ជុងហ្គុកនិយាយទាំងសម្តីទន់ភ្លន់

<<លោកមើលមួយនេះទៅ!!>>និយាយហើយថែមទាំងហ៊ុចសំបុត្រនោះមកអោយជុងហ្គុកទៀតផង ជុងហ្គុកបានទទួលយកមកអាចយ៉ាងលឿនព្រោះចង់ដឹងណាស់ថាក្នុងសំបុត្រនោះមានសេចក្តីដូចម្តេចខ្លះ ទើបថេយ៍រំជួលចិត្តដល់ថ្នាក់នេះ

#សំបុត្រទី2

ជូនទៅកាន់ គីម ថេយ៉ុង

កូន!តើកូនសុខសប្បាយយ៉ាងណាដែរ?

កូន!នៅពេលដែលកូនបានឃើញសំបុត្រមួយនេះមាក់និងប៉ាប្រហែលជាមិនបាននៅជាមួយកូនទេ។កូនម៉ាក់និងប៉ាពិតជាសុំទោសណាស់កូនដែលមិនបាននៅក្បែរកូនចាំលើកទឹកចិត្តនិងផ្តល់ជីវតមួយដែលកក់ក្តៅទៅអោយកូន ម៉ាក់ពិតជាសុំទោសណាស់កូន!!ម៉ាក់ប៉ាពិតជាមានបញ្ហាខ្លាំងណាស់ខ្លាំងដល់ថ្នាក់គ្រោះថ្នាក់ដល់ជីវិតកូន ដូច្នេះហើយទើបម៉ាក់មិនចង់អោយកូនមកពាក់ព័ន្ធនឹងរឿងនេះដែរ ម៉ាក់ពិតជាសុំទោសពិតមែនកូន!ម៉ាក់ប៉ាស្រឡាញ់កូនណាស់ដឹងទេ កូនជាក្មេងម្នាក់ដែលគួរអោយស្រឡាញ់ណាស់ ប៉ុន្តែគួរអោយស្តាយដែលម៉ាក់ប៉ាគ្មានវាសនានៅឃើញកូនធំធាត់ឡើងដោយផ្ទាល់ តែម៉ាក់សង្ឃឹមថាអ្នកណាក៏ដោយដែលមានមេត្តាយកកូនទៅចិញ្ចឹមបីបាច់ ដល់ធំនោះបានធ្វើអោយកូនមានសេចក្តីសុខដោយអោយជីវិតថ្មីទៅកូន!!ម៉ាក់សង្ឃឹមថាកូនមានសេចក្តីសុខពេញមួយជីវិតរបស់កូនទៅចុះណាកូន

ក្តីស្រឡាញ់ពីមាក់និងប៉ារបស់កូន

ពីគីម ម៉ារីយ៉ា

មនុស្សសម្ងាត់(ចប់)जहाँ कहानियाँ रहती हैं। अभी खोजें