ភាគ21:មិត្តស្លាប់រស់

Start from the beginning
                                    

<<បាទអ្នកប្រុស តាមសប្បាយចុះ!>>សូលីននិយាយបណ្តើរ បើកឡានបណ្តើរហើយញញឹមបណ្តើរដូចជាមនុស្សឆ្កួតទៅហើយ ព្រោះគេមិនដែលមានអារម្មណ៍សប្បាយយ៉ាងនេះទេពេលបាននិយាយជាមួយនរណាម្នាក់ វាមានអារម្មណ៍ថាដូចមិត្តភក្តិមិនមែនចៅហ្វាយកូនចៅ

អស់រយៈពេលកន្លះម៉ោងពួកគេក៏បានមកដល់អគារមួយដ៏ធំសម្បើមមួយ ហើយមិនបាច់ប្រាច់ក៏ដឹងថាជាហ្វារីណូក្រុបដែរ!

<<បងលីន ចឹងខ្ញុំសូមលាសិនហើយណាបន្តិចទៀតនេះជួបគ្នាវិញ!>>និយាយរួចគេញញឹមបន្តិចហើយក៏រត់សំដៅទៅអាគារដ៏ធំនោះយ៉ាងលឿន

#Office MR.chairman JungKook Farreno

តុក!!តុក!!តុក!!

<<ចូលមក>>បន្ទាប់ពីឮការអនុញាតរបស់ម្ចាស់បន្ទប់ហើយអ្នកនៅខាងក្រៅក៏ប្រញ៉ាប់រត់ចូលមក

<<អរុណសួស្តីលោកជុង!>>ថេយ៉ុង

<<ថេយ៍មិនបាច់គួរសមជាមួយខ្ញុំទេ>>ជុងហ្គុកនិយាយបែបទន់ភ្លន់

<<បាទលោកមិនអីទេវាជាទម្លាប់របស់ខ្ញុំទៅហើយគឺឃើញមុខគេតែងតែចង់សួរសុខទុក្ខ ហិ ហិ!គែចេះទេលោកតើខ្ញុំអាចទាក់ទងទៅជីមិនបានឬនៅ?>>ថេយ៉ុងមិនបង្អង់យូរក៏ចាប់ផ្តើមចូសាច់រឿងតែម្តង

<<យើងនេះពិតជាចិត្តក្តៅមែនណា!នេះយកទៅគឺលោកវីលបានត្រៀមគ្រប់យ៉ាងនៅក្នុងទូរស័ព្ទមួយនេះអស់ហើយ តែថេយ៍ត្រូវសន្យានឹងយើងរឿងមួយគឺថេយ៍មិនអាចទាក់ទងទៅអ្នកណាបានទេសូម្បីតែម៉ាក់ប៉ារបស់ថេយ៍លើកលែងតែជីមីនមិត្តរបស់ថេយ៍ប៉ុណ្ណោះ!>>ជុងហ្គុក

<<តើហេតុអីទៅលោក?>>ថេយ៉ុង

<<ព្រោះតែនៅក្នុងស្ថានភាពបែបនេះគឺថេយ៍មិនអាចប្រហែសបានទេ វាអាចបង្កគ្រោះដល់ថេយ៍បាន ថេយ៍ភ្លេចហើយមែនទេថាថេយ៍ជាសមាជិករបស់យើងហើយ តែយើងសុំមួយយើងកុំបង្ហាញអត្តសញ្ញារបស់ថេយ៍ទៅអ្នកណាអោយសោះព្រោះថាពួកយើងមានសត្រូវគ្រប់កន្លែង ពួកវានៅចាំវាយឆ្មក់ពួកយើងគ្រប់ពេលវេលាដូច្នេះរឿងរបស់ថេយ៍មានអ្នកដឹងកាន់តែតិចនោះថេយ៍ក៏មានសុវត្ថភាពកាន់តែខ្លាំង យល់ហើយឬនៅ?>>ជុងហ្គុក

មនុស្សសម្ងាត់(ចប់)Where stories live. Discover now