ភាគ19:បន្ទប់សម្ងាត់

Start from the beginning
                                    

និយាយចប់គេក៏បានដើរចុះដើរឡើង

<<មិនមែនអត់ផ្លូវទាក់ទងគេទេ ខ្ញុំនឹកឃើញហើយទូរស័ព្ទដាក់លើតុ!!>>និយាយចប់ក៏បានរត់ចុះក្រោមយ៉ាងលឿនស្លេវ

ពេលទៅដល់បន្ទប់ទទួលភ្ញៀវភ្លាមថេយ៉ុងបានសម្លឹងមើលទូរស័ព្ទហើយក៏យកទូរស័ព្ទដើម្បីខលទៅជីមីន

<<អាឡូ...>>ថេយ៍បានលេបសម្តីវិញដោយភាពខ្លាចរអ៊ា ព្រោះមនុស្សដែលគេមិនចង់ឃើញនោះក៏បានមកនៅពីក្រោយខ្នងគេ

<<ថេយ៉ុងគិតចង់ធ្វើអី?>>ជុងហ្គុក

<<គឺ....គឺ.....គ្មានអីទេ ខ្ញុំគ្រាន់តែចង់សាកកាន់វាលេងប៉ុណ្ណោះ ព្រោះនៅផ្ទះខ្ញុំគ្មានទូរស័ព្ទដាក់លើតុបែបនេះទេ!!ហិ ហិ សង្ឃឹមថាលោកមិនកំណាញ់នឹងក្មេងក្រីក្រដូចជាខ្ញុំទេណា!>>ថេយ៉ុងនិយាយទាំងសើចមិនសម

<<ថេយ៍គិតថាខ្ញុំល្ងង់មែនទេ នេះនៅសុខៗថេយ៍អាចដឹកឃើញមកកាន់ទូរស័ព្ទបែបនេះទេ ក្រៅពីថេយ៍ចង់ទាក់ទងទៅនរណាម្នាក់នោះ! ថេយ៍ឆាប់ប្រាប់ខ្ញុំមកណាថាថេយ៍ចង់ខលទៅអ្នកណា?>>ជុងហ្គុក

<<ហាស ហាស ខ្ញុំក៏បានប្រាប់លោកហើយដែរ ថាខ្ញុំគ្មានបំណងដូចដែលលោកគិតទេ គឺខ្ញុំគ្រាន់ចង់កាន់វាលេងបន្តិចប៉ុណ្ណោះ តែបើលោកមិនពេញចិត្តអោយខ្ញុំប៉ះទេ ខ្ញុំទៅបន្ទប់វិញក៏បាន នឹងបានទៅអានជីវប្រវត្តិស្អីរបស់លោកនោះ!>>ថេយ៉ុងខំសម្តែងធ្វើដូចគ្មានអ្វីកើតឡើង ហើយចង់បង្វែររឿងតែមនុស្សដូចជុងហ្គុកគឺខាំមិនលែងសោះឡើយ

<<ថេយ៍កុំចង់យករួចខ្លួនអី ថេយ៍ត្រូវតែប្រាប់ការពិតដល់ខ្ញុំ កុំដើម្បីតែគេចមុខពីខ្ញុំយករឿងជីវប្រវត្តិនោះមកនិយាយ!!ទាំងដែលការពិតថេយ៍មិនទាំងខ្វល់ពីវាផង!!ត្រូវទេ?>>ជុងហ្គុកដំឡើងសម្លេងដាក់ថេយ៍យ៉ាងខ្លាំង

<<គឺ...គឺ...>>ថេយ៉ុងនិយាយអ្វីមិនចេញ ក្រៅពីចង់យំព្រោះតែសម្លេងរបស់ជុងហ្គុកវាជាលើកទីមួយហើយដែលគេបានឈឺជុងហ្គុកនិយាយដាក់គេបែបនេះ

មិនបង្អង់យូរជុងហ្គុកក៏បានចាំអូសដៃថេយ៉ុងចូលក្នុងបន្ទប់ដាក់សៀវភៅបាត់ទៅ ព្រោះតែគេមិនចង់អោយអ្នកផ្សេងបានលឺរឿងរបស់គេ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now