ភាគ17: IQ ខ្អស់

Start from the beginning
                                    

«ឯងហ៊ានហេស?»មិត្តរួមបន្ទប់

«ឯងចង់ដឹងថាយើងហ៊ានឬមិនហ៊ានក៏ចាំមើលទៅ!! អូរមែនហើយ បើសិនជាឯងទើសភ្នែកទៀតគឺយើងអាចជួយយកភ្នែកឯងចេញមកក្រៅ កុំអោយពូកែទើសទៀត!!»ជីមីនដាក់មួយឃ្លាចុងក្រោយធ្វើអោយមនុស្សមួយចំនួនចុកចាប់ក្រៃលែងរកតែពាក្យតបតគ្មានសូមចុះចាញ់បានសម្រេច

#skip

#នៅបន្ទប់ប្រជុំ(ហ្វារីណូgroup)

«អរុណសួស្តីលោកជុង!»ក្រុមអ្នកមានភាគហ៊ុនក្រោកឈរឡើងហើយក៏បានអោនគោរពទៅកាន់វត្តមានរបស់បុរសដែលមានអំណាចម្នាក់ដែលកំពុងដើរសម្តៅមករកកៅអីរបស់ខ្លួន

«ទាំងអស់គ្នាសម្រួលឥរិយាបថចុះ!កុំអោយខាតពេលយូរ បើអស់លោកបាត់ហត់ហើយយើងចាប់ផ្តើមចូលសាច់រឿងរបស់យើងតែម្តង»ជុងហ្គុកនិយាយយ៉ាងមានអំណាច

ភ្លាមនោះបុរសម្នាក់ក៏បានលើកដៃលើជាសញ្ញាសុំការអនុញ្ញាតក្នុងការបញ្ចេញមតិ

«លោកជុងថ្មីៗខ្ញុំបានលឺមកថារោងចក្រផលិតស្រាក្រហមត្រូវបានគេឡោបដុត តើរឿងនេះជាការពិតដែរទេលោក?»បុរសម្នាក់ក្នុងចំណោមបុរសទាំងអស់បាននិយាយមកកាន់លោកជុង

«រឿងនេះជាការពិត»និយាយត្រឹមនេះជុងហ្គុកក៏បានឈប់បន្តិច ធ្វើអោយអ្នកនៅក្នុងអង្គប្រជុំខ្សឹបខ្សាវគ្នាឥតឈប់ឈរ

«ប៉ុន្តែសូមអស់លោកទុកចិត្តចុះ ពួកយើងនឹងរៀបគម្រោងកសាងរោងចក្រនេះឡើងវិញហើយនឹងបន្ថែមកម្លាំងការពារអោយបានច្រើនជាងនេះមិនអោយរឿងបែបនេះកើតឡើងបានទៀតទេ! តើអស់លោកមានយោបល់យ៉ាងណាដែរ?»ជុងហ្គុក

<<លោកគឺថារឿងនេះមិនមែនជារឿងងាយស្រួលទេ ទម្រាំរោងចក្រខ្នាតយក្សនេះបានកសាងឡើងវិញ វាប្រាកដជាចំណាយពេលមិនតិចទេ!>>បុរសមានភាគហ៊ុន

<<សូមអស់លោកទុកចិត្តចុះ ចំពោះរឿងនេះខ្ញុំហ៊ានកំណត់ពេលវេលាជាក់លាក់អោយអស់លោក>>ជុងហ្គុកនិយាយទាំងភាពជឿជាក់ធ្វើអោយគ្រប់គ្នា នៅផ្ទៀងចាំស្តាប់ពាក្យបន្ទាប់

<<5ខែយ៉ាងមិចដែរ?>>ជុងហ្គុក

<<តើអាចទៅរួចដែរឬលោកជុង?នេះវាជារោងចក្រខ្នាតយក្ស មិនអាចចំណាយពេលតិចយ៉ាងនេះទេ!ខ្ញុំថាលោកដកពាក្យពេលនេះនៅទាន់ពេលណាលោកជុង!>>បុរសម្នាក់នោះ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now