ភាគ11: យកគេមកជួបយើង!!

Ξεκινήστε από την αρχή
                                    

<<ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ឯងហើយ ជុងហ្គុុកហ្វារីណូ!!>>សម្លេងបុរសម្នាក់បានពោលឡើងតិចៗ

ជុងហ្គុកហ្វារីណូ? ហេតុអីចង់សម្លាប់គេ? ពួកនោះប្រាកដជាកូនចៅរបស់ត្រកូលមួយទៀតមិនខាន តែថាត្រកូលណាទៅព្រោះតែជុងហ្គុកមានអ្នកច្រណែននិងសត្រូវច្រើនណាស់ ដូច្នោះហើយគេមិនដឹងកូនចៅខាងណាបញ្ជូនមកទេ

<<ឯងគិតហេស!! ថាយើងអោយឯងសម្លាប់ស្រួលៗនោះ!!>>ជុងហ្គុកនិយាយម្នាក់ឯងតិចៗ

ប៉ុន្តែអ្នកទាំងអស់គ្នាចម្លែកចិត្តទេ គេជាមេម៉ាហ្វៀទាំងមូលមិញបានត្រូវមកបើកឡានខ្លួនឯង ហើយទៅណាមកណាម្នាក់ឯងបែបនេះ វាគ្រោះថ្នាក់ខ្លាំងណាស់ តើមានម៉ាហ្វៀប៉ុន្មានអ្នកនៅលើលោកហ៊ានធ្វើដំណើរម្នាក់ឯងបែបនេះ ព្រោះតែប្រហែសបន្តិចនោះសត្រូវនឹងឆ្លៀតឱកាសវាយប្រហារមិនខានទេដូចជាជុងហ្គុកពេលនេះចឹងដែរ

តែយើងក៏ចាប់អារម្មណ៍ដែលជុងហ្គុកនិយាយអម្បាញ់មិញនេះដែរ!! «ឯងគិតថាអាចសម្លាប់យើងបាបហេស!!» ហេតុអីក៏គេហ៊ានអះអាងម្លេះព្រោះពួកវាមានគ្នាពីរឡាន មួយឡានមានបួននាក់ ចំណែកឯងជុងហ្គុកវិញមានតែម្នាក់ឯងប៉ុណ្ណោះ វាពិតជាចម្លែកណាស់

<<ពួកឯងដកកាំភ្លើងមក!!>>បុរសម្នាក់បានបញ្ជាអោយកូនចៅដកកាំភ្លើងបាច់ទៅកាន់ជុងហ្គុក

បុ័ង!!បុ័ង!!

សម្លេងស្នូគ្រាប់កាំភ្លើងបាញ់ប្រហារទៅឡានជុងហ្គុកឥតឈប់ឈរ ប៉ុន្តែជុងហ្គុកគេញបានមិនត្រូវសូម្បីតែមួយគ្រាប់

<<អាម្នាក់នេះពិតជាមិនធម្មតាទេ យើងនាំគ្នាបាញ់ញឹកយ៉ាងនេះទៅហើយវានៅគេចផុត ពួកឯង!!តម្រង់ចំណុចខ្សោយទៅ!!>>បុរសបន្ទាប់ពីគិតបន្តិចហើយគេក៏បញ្ជាទៅកាន់កូនចៅ

<<ពួកឯងកង់ឡាន!!! បាញ់វាទៅ!!>>មានកូនចៅម្នាក់ទៀតស្រែកបញ្ជាក់

ទោះជាខំបាញ់យ៉ាងណាក៏ដោយជុងហ្គុកនៅតែគេញបាន តែយ៉ាងណាពួកគេនៅតែបាញ់បន្តមិនឈប់សូម្បីបន្តិច ព្រោះបើពួកគេសម្លាប់ជុងហ្គុកមិនបានទេពួកគេប្រាកដជាអ្នកស្លាប់មិនខានទេ បានជុងហ្គុករកមុខឃើញនោះ ហើយពួកគេធ្វើនេះខុសពីច្បាប់ម៉ាហ្វៀ គឺហាមប្រើប្រាស់កាំភ្លើងពេលប្រយុទ្ធតែលុះត្រាគ្មានជម្រើសឬទាល់ច្រកទើបអាចប្រើបាន តែពេលនេះពួកគេមិនមែនប្រយុទ្ធលែងទៅមុខទេ គឺពួកគេយកកាំភ្លើងមកបាញ់ប្រហារអ្នកបង្កើតច្បាប់ គេដឹងច្បាស់ណាស់ថាវានឹងមានរឿងអ្វីកើតឡើងបើជុងហ្គុកមិនបានស្លាប់នោះ

មនុស្សសម្ងាត់(ចប់)Όπου ζουν οι ιστορίες. Ανακάλυψε τώρα