EP65

629 34 0
                                    

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞

Part65

Jungkookគ្រាន់តែឃើញ TaeរាំជាមួយKevenគេប្រែទឹកមុខភ្លាមៗ គេបម្រុងស្ទុះទៅរកTaeហើយតែHesooហាកតោងគេស្អិតមិនព្រមលែងសោះ

" កុំអី...ថ្ងៃកំណើតខ្ញុំសូមបងកុំមានរឿងអីបានទេ?..."Hesooនិយាយហើយធ្វើមុខរកកលចង់យំទើបJungkook នៅរាំបន្តជាមួយនាងទាំងខ្សែរភ្នែកសម្លឹង

មើលទៅTaeមិនដាក់ភ្នែកសោះ ដោយសារគេមិនចង់មានរឿងជាមួយភាគហ៊ុនធំទើបគេខំព្យាយាមទប់អារម្មណ៍ខ្លួនឯង

" នៅហ៊ានឡើងរាំជាមួយវាទៀត..."Jungkookនិយាយក្នុងចិត្តម្នាក់ឯងភ្នែកដៀងមើលពួកគេដដែល ធ្វើឲ្យHesoo អន់ចិត្តរាំជាមួនាងតែសូម្បីតែមុខនាងក៏គេមិនមើលផង

" មើលទៅលោកJeon ដូចជាសម្លក់ពួកយើងដល់ហើយ..."Keven និយាយតិចៗជាមួយTae

" កុំខ្វល់អី យើងរាំអោយសប្បាយទៅ..."Taeនិយាយរួចស្រាប់តែលើកដៃទៅតោងករបស់Keven ហើយរាំយ៉ាងស្និតស្នាល

" Jungkook....អួយ..." Hesooស្រែកព្រោះJungkookស្រាប់តែច្របាច់ដៃនាងមួយទំហឹង...ព្រោះតែគេឃើញសម្មភាពTae មុននេះ

" សុំទោស...អូនមិនអីទេ មែនទេ..."Jungkookនិយាយទាំងដឹងខុសព្រោះមុននេះគេទប់អារម្មណ៍មិនបានពិតមែន

"ងាប់ហើយ នេះគិតលេងអីនិង កាច់កុងគ្នាដូចក្នុងរឿងមែនទេ..."Long អង្គុយមើលហើយនិយាយទាំងគ្រញែងខ្លួន ព្រោះគេដឹងច្បាស់ណាស់ថា ទៅផ្ទះវិញប្រាកដជាមានរឿង...

" នៅមានមុខមកសម្លក់គេទៀត មើលខ្លួនឯងចុះ រាំជាមួយស្រីយ៉ាងមានក្តីសុខ...ឆឺស..."Taeនិយាយម្នាក់ឯងក្នុងចិត្ត ភ្នែកពួកគេសម្លឹងគ្នាដូចចង់សីុសាច់ហុតឈាមចឹង...

" មើលទៅបងមិនចង់រជាមួយខ្ញុំទេ..."Hesoo

" មិនមែនចឹងទេ..."Jungkookនិយាយតែមាត់ភ្នែកគេមើលរាងតូចដដែល

" បងមើលទៅដូចជាខ្វល់ខ្វាយជាមួយ ក្មេងប្រុសម្នាក់នោះណាស់.."ដោយសារនាងឃើញក្រសែភ្នែករបស់Jungkook ចេះតែមើលទៅរាងតូចរហូតនាងក៏ដាច់ចិត្តនិយាយ

រាំៗ សុខៗ Jungkookក៏ទាញដៃKeven អោយទៅរាំជាមួយHesoo ហើយគេក៏ចាប់ដៃរាងតូចមករាំជាមួយ ធ្វើរបៀបដូរគូរគ្នាររាំ

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now