EP33

1.3K 95 0
                                    

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞

Taehyung គ្រាន់តែឮJungkook និយាយភ្លាមបេះដូងគេស្ទើរលោតចេញក្រៅដោយសារគេគិតម្នាក់ឯងមកយូរហើយថា គេនិងJungkook បានត្រឹមលួចលាក់មិនមានការយល់ស្របពីអ្នកដទៃ ព្រោះជាស្នេហាខុសធម្មជាតិ ហើយគេក៏មិនដែលគិតថាប៉ាJungkookនិងទទួលស្គាល់ដែរ តែពេលនេះគេបានឮJungkook និយាយបែបរំភើបស្ទើរហោះហើយ

" អូនសប្បាយចិត្តណាស់ " Tae រំភើបពេកក៏ហក់អោបកJungkook

" បងក៏សប្បាយចិត្តដូចគ្នា បងមិននិងស្មានថាគាតយល់ ព្រមស្រួលៗបែបនេះទេ ព្រោះដំបូងគាត់ ប្រកែកដាច់អហង្ការមិនអោយបងនិងអូនសេពគប់គ្នាទេ " Jungkook និយាយក្បែរត្រចៀករាងតូច ដោយក្នុងចិត្តរំភើបមិនចាញ់រាងតូចនោះទេ

" ហ្អឹក..." Taeស្រាប់តែយំចេញមក ដូចកូនក្មេងចឹង

" កុំយំ នេះរំភើបពេកមែនទេ " Jungkookលើកដៃជូតទឹកភ្នែកអោយTae ហើយក៏សើចតិចៗនិងចរិកមិនចេះធំរបស់នាយតូច

" Hmm.. ឈប់យំហើយ" Tae ជូតទឹកភ្នែកហើយប្រឹងទប់អារម្មណ៍

" ឯងនាំយើងទៅណា.." Yui ស្រែកថាអោយYejin ព្រោះសុខនាងស្រាប់តែអូសដៃខ្លួនដោយមិនប្រាប់1មាត់ថាអូសទៅណា

" ឯងដឹងទេ យើងឮនាងប៉ុន្មានអ្នកនោះ ថាឃើញTae ឡើងឡាន លោកJeonមួយសន្ទុះហើយ ឯងមិនចង់ដឹងទេហ្ហេសថាគេធ្វើអីគ្នាខ្លះ " Yejin និយាយបូញមាត់ទៅពួកស្រីៗដែលនិយាយមុននេះ ដោយសារYuiស្តាប់កាសឮតែនាង ទើបនាងអូសដៃYui ទៅមើលអោយច្បាស់ ថាពួកគេកំពុងធ្វើអី

" យូរហើយមិនប្រាប់ តោះប្រញាប់ទៅ" Yui ហេតុតែចង់ដឹងដើរលឿនជាងYejinទៀត

" ហឺយហេតុតែចង់ដឹងរឿងគេ ដើរចង់ជាន់ក្បាលឯង " Yejin មាត់ជីបអូចៗ មុនដំបូងអូសមិនចង់ទៅ តែគ្រាន់តែប្រាប់ថាទៅណា ជើងញាប់ឆ្មេរ

" ហឺុយនោះ ពួនៗ" Yui ឃើញឡានJungkook ហើយឃើញJungkook នៅជាមួយTae គេក៏ទាញ yejin អោយអង្គុយកៀនសួនច្បារល្មមមើលឃើញពួកគេទាំង2

" ល្ញាចនេះបងមកទទួល អូនណា " Jungkook ដោយយកដៃអង្អែលមុខTae តិចៗ

" ហឹម..ចឹងអូនទៅរៀនវិញហើយ " Taeបម្រុងងើបចេញ តែត្រូវJungkookចាប់ដៃមិនអោយចេញ
" ហេតុអី ចាប់ដៃអូន" Taeងាកមកចងចិញ្ចើមហើយសួរ

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Tahanan ng mga kuwento. Tumuklas ngayon