EP10

2.3K 161 1
                                    

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞

អ្នកកំលោះដើរចូលមក ជាមួយSungនិងអង្គរក្ស2នាក់ទៀតដើរចូលមកគ្រាន់តែឃើញឃើញរាងតូចនៅក្នុងរង្វង់ដៃប្រុសម្នាក់ កែវភ្នែកប្រែជាក្រហម ដើរទៅរកពួកគេទងខឹងសម្បា

" លែងខ្ញុំ ខ្ញុំផឹករួចហើយក្រែងលោកសន្យាហើយមែនទេ" Taeព្យាយាមងើបចេញ តែប្រុសម្នាក់នោះហាក់មិនគោរពសន្យាគេទេ
" ឆាប់លែងគេភ្លាម" Jungkookដើរចូលមកទាំងកំហឹងស្រែកសម្លុតប្រុសម្នាក់នោះ

" លោក" រាងតូចភ្ញាក់ផ្អើលនិងវត្តមានរាងក្រាស គេនៅគាំងស្តូក
" ឯងចេះដឹងស្អី គេជាបុគ្គលិកតើ" Sejung និយាយហើយសម្លឹងមុខJungkookហាកមិនខ្លាចញញើតគេអីបន្តិច

" ចៅហ្វាយ....គេជាម៉ាហ្វៀJeon" ជំនិតរបស់Sejungក៏ដើរមកខ្សឹបដាក់ត្រចៀកSejung
" គេជាបុគ្គលិករត់តុមិនមែនអង្គុយបម្រើភ្ញៀវទេ" Jungkookនិយាយដោយមិនចង់មានរឿងទើបគេនិយាយសម្រួល

" អេ លោកម៉ាហ្វៀចន នេះលោកទំនេរដល់ថ្នាក់ដើរការពារក្មេងក្នុងខ្លឹមមែនទេ រឺមួយឯងចង់ភ្លក់ក្មេងម្នាក់នេះដែរ" Sejung ដោះលែងរាងតូច ហើយដើរមកជិតJungkookនិយាយចំអន់ រាងតូចក៏ប្រញាប់រត់ ទៅក្រោយខ្នងJungkookដើម្បីអោយគេជួយ

" ឯងចង់សាកជាមួយយើងរឺ??" Jungkookនិយាយហើយក្របួចកអាវSejung
" ជុ...ជុ..ត្រូវក្មេងប្រុសម្នាក់មិនចាំបាច់អោយម៉ាហ្វៀដូចពួកយើងមកវៃតបគ្នាទេ ឯងចង់បានយើងក៏អោយ ទៅវិញ..." Sejung ក្រលាស់ដៃJungkookចេញហើយលើកដៃបោសកអាវ  អង្អែលមាត់ធ្វើមុខឌឺដាក់Jungkookហើយក៏បក់ដៃហៅកូនចៅគេ ដើរចេញពីទីនោះ

" សំទោសភ្ងៀវទាំងអស់លែងអីហើយសប្បាយបន្តបាន" មេការប្រញាប់ប្រកាសប្រាប់ភ្ញៀវព្រោះមុននេះពួកគេភ្ញាក់ផ្អើលខ្លាំងណាស់
" មាត់ប្រកែកថាមិនបម្រើភ្ញៀវតែមុននេះដូចជាគៀកកើយសម្បើមណាស់ណ៎" Jungkookងាកមកនិយាយផ្លែផ្កាអោយTae

"...." តែTaeមិនតប តែសម្លឹងមើលគេដោយសេចក្តីប៉ងអ្វីម្យ៉ាង ភ្នែករបស់គេចាប់ផ្តើមស្រវាំងកម្តៅក្នុងខ្លួនស្រាប់តែកើនឡើង អារម្មណ៍វិលវល់ ថ្ងាសរបស់គេចាប់ផ្តើមបែកញើសគ្រាប់ធំៗ ហាក់ដូចជាក្តៅណាស់អញ្ចឹងទាំងដែលក្នុងClub ពោពេញទៅដោយម៉ាសីុនត្រជាក់

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now