EP13

1.9K 149 0
                                    

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞

" ឯងបោកយើងអាក្មេងឆ្គួត យើងសុំលេខTaehyung មិនមែនឯងទេ" Suga និយាយទាំងខឹងនេះបើនៅជិតវិញមិនអោយរួចខ្លួនគេ ក្មេងម្នាក់និងតែតែធ្វើបាបគេរហូត

" ខ្ញុំមិនភ្លើអោយលេខមិត្តខ្ញុំទៅលោកឯងទេ មិត្តខ្ញុំតាមមិនទាន់ល្បិចលោកឯង ខ្ញុំមិនអោយលោកបោកមិត្តខ្ញុំងាយៗ ទេ" Jiminនិយាយញ៉ែតៗ ដោយមិនគិតថាខ្លួនគេខុសអីបន្តិច

" ចុះហេតុអី ចាំបាច់អោយលេខឯងមកយើង គ្រាន់តែបដិសេដទៅគឺចប់ហើយ អេ! ឬមួយឯងលួចស្រលាញ់យើង ចង់ញែយើងមែនទេ" Sugaនិយាយចំអន់Jiminលេងតែមានណាត្រូវចំណុចមែនគ្រាន់តែJiminមិនទទួលស្គាល់ថាខ្លួនឯងពិតជាមានចិត្តលើSugaពិតមែន

" អ្នក..ណា..ស្រលាញ់លោកឯង មុខស្លេកៗដូចខ្មោចងាប់ចឹង មិនមែនរសនិយមខ្ញុំទេ" Jiminនិយាយទាក់ៗ ស្មានថាSugaចាប់ចំណុចគេបានមែន តែយ៉ាងណាក៏គេមិនទទួលស្គាល់ដែរ

" កុំអោយខ្ញុំដឹង អោយសោះណាថាលួចស្រលាញ់ ខ្ញុំ" Sugaនិយាយហើយសើចកក្អឹក
" ឆឺស ខ្ពើមលោកឯងណាស់ ...ទូតៗ~~Jiminខ្លាចSugaបង្អាប់គេទៀតក៏ចុចបិទតែម្តង

" ឡប់មែន អ្នកណា ហឺស ខ្ញុំស្រលាញ់ស្រីមិនបានស្រលាញ់ប្រុស" Jiminនៅតែនិយាយដដែលថាខ្លួនឯងស្រលាញ់ស្រីទាំងដែលគេពេលនេះកំពុងរំភើបជាមួយប្រុសម្នាក់ដែលគេនិយាយជាមួយមុននេះ

Skip

" Tae សុំទោសចាំខ្ញុំយូរទេ" JungkookបើកឡានមកទទួលTaeរាងយឺតព្រោះគេត្រូវឃ្លាការងារគេអោយរៀបរយ

" មិនអីទេ...." Taehyung ក៏បើកទ្វារឡានដើរចូលឡានរបស់Jungkook
" ចាំអីរួចឬនៅ? ខ្ញុំមិនទាន់ញាំុអីទេពួកយើងទៅជាមួយគ្នាសិនទៅ" Jungkook

" នៅទេ ចឹងក៏បាន" Taehyungនិយាយហើយងាកញញឹមដាក់Jungkookពេលនេះគេហាក់ដូចជាចុះញមហើយទន់ភ្លន់ជាងមុខ ពេលនៅជាមួយJungkook

" ដល់ហើយចូលទីនេះទៅ ខ្ញុំមកទីនេះជាប្រចាំអាហារពិតជាឆ្ងាញណាស់ ឯងប្រាកដជាចូលចិត្ត" Jungkookបើកមួយសន្ទុះក៏មកដល់ហាងប្រចាំ លំដាប់ហៃសូរ គ្រាប់តែឃើញហាងក៏ដឹងថាអាហារមិនមែនថោកៗដែរ

" លោកមិនបាច់ចូលហាងថ្លៃពេកទេ ខ្ញុំមិនសាកសមនិងទីកន្លែងថ្លៃៗបែបនេះទេ" Taehyungប្រកែកគេពិតជាមិនហានចូលទៅជាមួយJungkookពិតមែន
" មិនអីទេ យូរៗទៅឯងនិងសាំ" Jungkookនិយាយធ្វើអោយTaehyungងាកមើលមុខគេទាំងឆ្ងល់

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now