EP58

782 50 0
                                    

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞

Jungkook ចូលមកស្រែកឡូឡាផ្អើល ពេញផ្ទះKeven ដោយសារតែឃើញរូបTae មុនគេប្រញាប់ប្រញាល់មកយ៉ាងលឿន ខ្លាចTaeមានគ្រោះថ្នាក់

" អីយ៉ាមក លឿនគ្រាន់បើ..."Kevenដែលបម្រុងធ្វើបាបរាងតូចពេលឮសម្លេងJungkook គេក៏ងើបមុខហើយញញឹមចុងមាត់ មិននឹកស្មានថាគេបារម្ភក្មេងម្នាក់នេះខ្លាំងដល់ម្លឹងទេ..

" Jungkook....Jungkook...."Tae ស្ទុះក្រោកបម្រុងរត់ចេញពីបន្ទប់តែKeven ក៏ស្រែកអោយគេខ្លាំងៗ

" នៅទីនេះ ហាមចេញប្រយ័ត្នងាប់...."Kevenនិយាយហើយចាប់ខ្លួនរាងតូចបោះទៅលើគ្រែមួយទំហឹង..ហើយគេក៏ដើរចេញទៅ ដោយចាក់គន្លឹះទ្វារពីខាងក្រោយមិនអោយTaeចេញ

" ឯងនៅមើលក្មេងនេះចាំយើង បញ្ចាអោយនាំគេចុះ ចាំយកគេទៅឮទេ..."Kevenបញ្ចាMig អោយចាំនៅមាត់ទ្វា

" បាទចៅហ្វាយ..."Mig

" លែងយើង...Jungkookជួយអូនផង អ្នកណានៅខាងក្រៅបើកទ្វា..ហ្ហឹកៗ...Jungkook..."Tae ស្រែកផងព្យាយាមគោះទ្វាផង

" ឯងមិនបាច់...ប្រឹងទេ..."Migក៏ស្រែកប្រាប់ពីខាងក្រៅ...

" Wow wow មានកិត្តិយសណាស់លោកJeon មកលេងដល់ផ្ទះ.."Kevenចុះពីកាំជណ្តើរផងសើចទះដៃបណ្តើរ

" អាចង្រៃកុំនិយាយច្រើនឯណាTae..."Jungkook ក៏ហក់ទៅក្របួចកអាវKevenទាំងកំហឹង..

" អីយ៉ាលោកJeonកុំចិត្តក្តៅពេក គងតែបានជួប សំណព្វចិត្តទេ..."kevenដកដៃJungkookហើយបោសអាវគេញញឹមឌឺដងទៅកាន់Jungkook

" ឯងហ៊ានតែប៉ះគេ ប៉ុនសរសៃសក់ ឯងដឹងគ្នាជាមួយយើងហើយ.."Jungkookនិយាយសង្គ្រៀតធ្មេញ សម្លឹងមុខKevenដូចចង់សីុសាច់ហុតឈាមចឹង..

" របស់ដោះដូរនៅឯណា.."Kevenក៏និយាយព្រោះគេបានដាក់សំណើរប្រាប់Jungkook រួចហើយ ហើយJungkookក៏មិនបានស្ទាក់ស្ទើរដែរសំខាន់គឺគេត្រូវជួយមនុស្សដែលគេស្រលាញ់សិន មិនថាត្រូវលះបង់អ្វីក៏ដោយ

" យើងយកមកហើយ ...ដោះលែងTaeមក"Jungkook
" ទាល់យើងឃើញ របស់ទើបយើងអោយឯងឃើញមនុស្ស..បើឯងចង់លេងល្បិចក្មេងនោះនិងងាប់ភ្លាមអោយតែយើងហាមាត់បញ្ចា..."Keven

" នេះឯកសារយើងសីុញ៉េរួចរាល់ហើយ..."Jungkook ក៏បោះឯកសារទៅលើតុ

" ល្អណាស់ Keven សម្រេចហើយកូន"លោកWang ស្រវេស្រវាយកឯកសារមកមើលហើយក៏ត្រេកអរណាស់

"Mig នាំខ្លួនគេមក..."Jungkook ក៏ស្រែកបញ្ជាMig ដែលនៅខាងលើអោយនាំខ្លួនTaeចុះ

"Tae......"Jungkookគ្រាន់តែឃើញគេនាំខ្លួនTae ចុះមកគេក៏ហៅឈ្មោះTaeតិចៗដោយការត្រេកអរ

" Jungkook...ហ្ហឹកៗ.."Taeរត់ទៅអោបJungkookហើយយំឮៗ ដោយសារគេភ័យពេក

" វាធ្វើអីអូនទេ..."Jungkookអោបហើយក៏សួរTaeដោយការព្រួយបារម្ភ

" ហ្ហឹកៗ...អត់ទេ.."Tae នៅតែមិនទាន់បាត់យំព្រោះមុននេះបើJungkookមិនមកទេ គេប្រាកដជាត្រូវKeven រំលោភហើយ
" ផាច់ៗ~~សម្លេងទះដៃបន្លឺឡើង

" wowនេះពួកយើងកំពុងមើលរឿងBLមែនទេ ពុទ្ធោកំសត់ពេកហើយ

"Kevenទះដៃហើយនិយាយឌឺដងដាក់Jungkook

" គ្មានសមត្ថភាព រកសីុខ្លួនឯង ក៏ធ្វើទង្វើថោកទាប ទាំងឱទាំងកូនតែម្តង.."Jungkook ក៏និយាយធ្វើអោយពួកគេស្ងាត់មាត់ ហើយបញ្ចេញទឹកមុខអាម៉ាស់

" ជុជុ...ថាយើងឆ្លាតទើបត្រូវ..."Keven
" តោះTaeទៅផ្ទះយើងវិញ នៅទីនេះយូរនាំថោកទាបតាមម្ចាស់ផ្ទះទេ..."Jungkook និយាយថាអោយប្រាវៗហើយក៏ដឹកដៃTaeដើរចេញ ឯKevenគ្រាន់តែឮJungkookនិយាយក៏ប្រុងហក់ទៅរក Jungkook តែប៉ាគេចាប់ដៃហើយនិយាយហាម

" បានហើយ...កុំទៅខ្វល់អី..."លោកWang
" តែវាមើលងាយយើងណាប៉ា..."Keven

" ទីបំផុតយើងបានរបស់ដែលយើងចង់បានហើយហឹសៗ..."

" អ្នកប្រុស ព្រះជួយថែរក្សា...អ្នកប្រុសខ្ញុំ"Long ដែលអង្គុយចាំក្នុងឡានគ្រាន់តែTae និងJungkook ចូលអង្គុយក្នុងឡានក៏និយាយ

" Jungkook គាត់ជាអ្នកណា គាត់ស្គាល់ខ្ញុំដែរមែនទេ.."Taeធ្វើមុខស្លឺហើយសួរJungkook ដោយសារការចងចាំគេត្រឡប់ទើបមិនស្គាល់Long គ្រាន់តែឮ Taeនិយាយធ្វើអោយ Jungkook និងLong បើកភ្នែកធំៗមើលមុខTaeជាពិសេសJungkook

" Tae...នេះអូន.."Jungkookចាប់ដើមដៃTae ហើយសួរដោយរដាក់រដុប

" ហើយទីនេះ...ដូចជាមិនមែនSeoulទេ..អូនមានអារម្មណ៍ថាអូនដូចជាភ្លេចភ្លាំង..."Tae

" Tae ទីបំផុតអូនដឹងការចង់ចាំវិញហើយបងសប្បាយចិត្តណាស់..."Jungkookទាញ់Taeមកអោប

" Jungkook បងថាអូនកើតអី? អូនមិនយល់ទេ" Tae

" ហើយរឿងស្អីនិងខ្ញុំវល់អស់ហើយ..."Long អង្គុយអេះក្បាលមិនយល់ពីពួកគេ

To be continued...
Thank you for reading🙏❤️



✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Kde žijí příběhy. Začni objevovat