" លោកJeon ខ្ញុំសុំសរសើរលោកណាស់ លោកជោគជ័យគ្រប់មុខជំនួញ ហើយនៅជួយជំនួញប៉ាខ្ញុំទៀត.."Hesooនិយាយព្រមទាំងញញឹមស្រស់ដាក់Jungkook

" អគុណណាស់ដែលសរសេរ តែខ្ញុំមិនពូកែដល់ថ្នាក់នឹងទេ..."Jungkook

" ធ្វើការស្គាល់គ្នា អោយហើយទៅមើលទៅពួកឯងសាកសមគ្នាខ្លាំងណាស់...ហើយឯងហៅJungkookថាបងទៅស្និតស្នាលបន្តិច"Mr Wangនិយាយធ្វើអោយHesooញញឹមបឹទមាត់មិនជិតទេ

" លោកប៉ា..."នាងហៅប៉ានាងតិចៗ មុខឡើងក្រហមងាំពេលឮថាប៉ានាងចង់ផ្គួរផ្គងនាងជាមួយJungkookបែបនេះ

" តែខ្ញុំុមាន..... "Jungkookមិនទាន់និយាយចប់ផង ពិធីករក៏ប្រកាសហៅម្ចាស់ខួបដើម្បីទៅកាត់នៅ

" ដល់ពេលកាត់នំហើយសួនអញ្ជើញអ្នកនាង Wang Hesoo ឡើងមកកាត់នំបាទ...."ពិធីករ
សម្លេងទះដៃក៏បន្លឺឡើង...

" ក្មួយJeon អាចជួននាងទៅបានទេ ដោយសាររូបនាងវែងពិបាកដើរណាស់..."Mr Wang

" អរ បានលោកពូ..."
" សូមអញ្ជើញ...."Jungkookក៏ហុចដៃអោយHesoo នាងវិញអរស្ទើរហោះទៅហើយ ពួកគេក៏ដើរទៅក្រោមក្រសែភ្នែករបរយអ្នកមើលទៅកាន់ពួកគេ

" អ្នកណានោះសង្ហាម្ល៉េះ..."ភ្លៀវគ្រប់គ្នានិយាយនិងលាន់មាត់ពេលឃើញរាងតូចដើរចូលមក ធ្វើឲ្យគេគ្រប់គ្នាសម្លឹងមិនដាក់ភ្នែកព្រោះតែ រូបរាងនិងសម្រស់ឥតខ្ចោះរាងតូច ទាំងប្រុសទាំងស្រី

" ហាសហា ល្អមើលមិនខានទេថ្ងៃនេះ..."keven សើចឮៗហើយងើបឈរទះដៃ

" Tae..ហឺយរឹងក្បាលណាស់....."Jungkookនិយាយទាំងភ្ងាក់ផ្អើលបើកភ្នែកធំៗ ពេលគេឃើញTae គេបម្រុងដើរចេញតែHesooក៏និយាយយ៉ាត់

"Jungkook បងចង់ទៅណា..." Hesoo ចាប់ដៃJungkook

" តាមពិតចឹងសោះ...."Taeឈរមើលពីចម្ងាយក្តាប់ដៃណែន សម្លឹងទៅJungkook

" ចៅហ្វាយតូចចូលអង្គុយតុសិនទៅ គេមើលមកច្រើនណាស់..."Long ឃើញស្ថានភាពមិនស្រួលក៏ប្រញាប់ប្រាប់Tae

" តោះ..." រាងតូចនិងLong ក៏ដើរចូលតុអង្គុយ
" បងឃើញទេ តាមពិតលួចមានស្រី...ចឹងតើបានមិនអោយខ្ញុំមកជាមួយ ..."Taeនិយាយទាំងអារម្មណ៍ម៉ួម៉ៅពេលឃើញបែបនេះ

" មិនមែនបែបនឹងទេដឹង...ខ្ញុំថាចៅហ្វាយមិនងាយក្បត់អ្នកប្រុសតូចទេ..."Long
" ហុចស្រាមកបង Long ខ្ញុំចង់ផឹក..."Tae ខឹងនិងJungkookពេក ក៏ផឹកស្រា

" មិនបានទេ ខ្លាចចៅហ្វាយថាអោយ..."Long
" អោយមក..."Taeក៏ទាញដបស្រាមកចាក់ផឹក

បន្ទាប់ពីកាត់នំរួចពួកគេក៏ដើរចុះមក កន្លែងអង្គុយវិញ
" កុំទាន់អាលអង្គុយ អីឡើងរាំបើកឆាកជាមួយកូនស្រីពូបន្តិចទៅ..."Mr Wang

" តែលោកពូ..."Jungkook
" ណា ចាត់ទុកធ្វើដើម្បីពូ1ថ្ងៃចុះ..."Mr Wang

" លោកប៉ាកបង្ខំគាត់អី..."Hesooធ្វើជាបដិសេធ ហើយដើរមកតុ
" ក៏បានតោះ យើងទៅរាំជាមួយគ្នា...."Jungkook

" ច៎ា...."ស្នាមញញឹមពព្រាយ របស់Hesoo ក៏ភ្ញោចឡើងមកម្តងទៀត...

" សមគ្នាណាស់...មែនហើយសមគ្នាណាស់..."ភ្លៀងក្នុងកម្មវិធីក៏នាំគ្នានិយាយព្រោះពួកគេគិត ថាJungkook និងHesooមានទំនាក់ទនងនិងគ្នា

" ចៅហ្វាយអើយ ចៅហ្វាយហេតុអ្វីក៏ធ្វើបែបនេះ...."Longនិយាយធ្វើអោយTaeដែលកំពុងលើកស្រាអកនោះ ងាកមើលគេស្ទើរតែក្តាប់កែវបែកទៅហើយ ពេលឃើញJungkookនិងHesoo កំពុងតែរាំស្លូរ

" Jeon Jungkook..."Taeស្រែកទាំងសម្លេងខឹងសប្បារ
" អេសួរស្តី ក្មេងតូច...."Keven ដើរមកជិតTaeហើយក៏និយាយ

" លោកមកល្អណាស់ ខ្ញុំចង់រាំស្លូរជាមួយលោកនៅទីនោះ..."ដោយសារឥទ្ធិពលស្រាធ្វើអោយTaeចាំKevenមិនបានថាជាអ្នកចាប់ខ្លួនគេទេ

" ប្រាកដជាបាន..."Keven ក៏ដឹកដៃTae ដើរទៅជិតJungkookនិងHesoo

" មើលទៅពួកគេទៅ គួរអោយស្រលាញ់ណាស់ប្រុសៗដូចគ្នាបែបនេះ"Hesoo និយាយធ្វើអោយJungkookងាកមកក្រោយមើលពួកគេ
" Tae អាKeven......

To be continued...
Thank you for reading🙏❤️

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now