ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍

Start from the beginning
                                    

<<ថេយ៍!នេះថេយ៍មកដល់តាំងពីពេលណា?មិចមិនឆាប់ឡើងឡានទៅថេយ៍? ពួកយើងអាចនឹងយឺតយ៉ាវណា!>>អ្នកគ្រូពោលឡើងពីក្រោយខ្នងពូកគេ ធ្វើអោយពួកគេភ្ញាក់បែរទៅស្តាប់អ្នកគ្រូនិយាយ

<<តោះថេយ៍!ឆាប់ឡើងទៅ!>>ជីមិន

ពេលមកដល់លើឡានពួកគេក៏បានរកកន្លែងអង្គុយរាងខ្លួនហើយ

<<ឯងដឹងហើយមែន?ថាយើងធ្វើអី?>>ថេយ៉ុង

<<យើងដឹងណា ហើយក៏យល់ពីអារម្មណ៍ឯងនៅពេលនេះដែរ តែថាឯងបានគិតគូច្បាស់លាស់ហើយមែនទេថាធ្វើបែបនេះ? យើងពិតជាបារម្ភពីឯងណាស់ថេយ៍!>>ជីមិននិយាយទាំងទឹក
មុខស្ងួតៗទៅកាន់ថេយ៍

<<យើងពិតជាគ្មានជម្រើសផ្សេងទេណាជីមិន!>>ថេយ៍

<<អឺម!!អឺម!!បានហើយឯងកុំគិតច្រើនអីណា បើឯងធ្វើរឿងនេះហើយ វាបានអោយឯងសប្បាយចិត្តនោះយើងក៏នៅខាងឯងជានិច្ចណា!>>ពាក្យសម្តីរបស់ជីមិនពិតជាបានធ្វើអោយថេយ៍រំភើបចិត្តរកអ្វីមកធ្រៀបមិនបានឡើយព្រោះគេមិនដែលឮថាអ្នកណាម្នាក់យកចិត្តទុកដាក់លើគេដល់ថ្នាក់នេះទេ។

បន្ទាប់ពីនិយាយគ្នារួចជីមិនក៏បានដកយករបស់ញុាំឆ្ងាញ់ៗជាច្រើនពិក្នុងកាតាបរបស់គេ ហើយបានហុចអោយថេយ៉ុងញុាំ។

<<ថេយ៍!ញុាំទៅ!វាជារបស់ដែលឯងចូលចិត្តណា!>>ជីមិន

<<ជីមិន! នេះឯងចង់រត់ចេញពីផ្ទះមែនទេទើបឯងយករបស់មកច្រើនយ៉ាងនេះ?>>ថេយ៍សួរទាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង

<<ច្រើនស្អីទៅ? ញុាំបន្តិចក៏អស់បាត់ទៅហើយ! កុំនិយាយច្រើនពេកឯងឆាប់ញុាំទៅ>>ជីមិននិយាយដូចរាងចង់ខឹងដែលថេយ៍ថាគេយករបស់ញុាំមកច្រើន ប៉ុន្តែមើលទៅគេមិនដូចជាខឹងទេ ព្រោះវាCuteច្រើនជាង

<<ញុាំក៏ញុាំណាមិនបាច់មកនិយាយ
ក្រហោកដាក់យើងទេលោកប្រុស!>>ថេយ៍និយាយទាំងអស់សំណើចតិចៗព្រោះជីមិននេះមិនផ្លាស់ប្តូអីបន្តិចសោះគឺនៅដូចក្មេងបឋមដដែល។

ទោះជីមិនរាងងរកក់ច្រើនមែនតែគេជាមនុស្សល្អ គឺល្អទាំងចិត្តគំនិត ទាំងកាយវិការ ប៉ុន្តែពាក្យសម្តីវិញមិនសូវប៉ុន្មានទេព្រោះគេចូលចិត្តនិយាយត្រង់មិនខ្វល់ពីនរណាឡើយ ក្រៅពីថេយ៍ម្នាក់។

ជីមិនជាមិត្តតែម្នាក់គត់របស់ថេយ៍ ដែលតែងតែនៅក្បែរថេយ៍ ការពារនិងជួយថេយ៍គ្រប់ពេលទោះពួកគេមានវណ្ណៈគ្រួសារខុសគ្នាដូចមេឃនិងដីតែពួកគេនៅតែជាមិត្តល្អ ជីមីន មិនដែលរើសអើងថេយ៍ម្តងណាឡើយ ផ្ទុយទៅវិញគេតែងតែជួយថេយ៍ និងផ្តល់អារម្មណ៍៍កក់ក្តៅក្នុងនាមជាមត្តអោយទៅថេយ៍ព្រោះគ្មានអ្នកណាស្គាល់ថេយ៍ច្បាស់ជាងគេទៀតឡើយ។

ថេយ៍រស់នៅសព្វថ្ងៃមិនដែលទទួលក្តីស្រឡាញ់ពីប៉ាម៉ាក់ ត្រូវបានមិត្តរួមថ្នាក់ធ្វើបាប និងមើលងាយមើលថោកគ្រប់ពេល តែមានជីមីនម្នាក់ដែរដែលនៅផ្តល់យោបល់ល្អៗនិងភាពកក់ក្តៅភាពយកចិត្តទុកដាក់ទៅកាន់ថេយ៍ ទោះវាមិនអាចដូចជាក្តីស្រឡាញ់របស់ប៉ាម៉ាក់បានមែន តែវាក៏គ្រាន់បើជាងអត់ដែរ។

បន្ទាប់ពីនិយាយហើយទឹកមុខរបស់នាយរាងស្តើងខាងនេះនេះវិញត្រូវបានទម្លាក់ទឹកមុខលើសដើម ព្រោះតែរាងអន់ចិត្តជាមួយថេយ៍រឿងថេយ៍ចូលចិត្តហៅគេថា<<លោកប្រុស!>>

គេដឹងថាវាគ្រាន់តែជាការនិយាយលេង
សើចតែគេមិនចង់អោយថេយ៍និយាយពាក្យនេះឡើយព្រោះវាស្តាប់ទៅដូចជាថេយ៍នៅកន្លែងដែលតូចទាបខ្លាំងពេកហើយ។

<<នេះតើឯងកើតស្អីឯងទៀតហើយជីមីន? ឯងនេះពិតជាពូកែអន់ចិត្តមែនណា! យ៉ាងក៏ដោយក៏យើងត្រូវសំុទោសឯងផងណាព្រោះតែពាក្យដែលយើងនិយាយទៅធ្វើអោយឯថមិនសប្បាយចិត្ត

<<ហឺយ!! តើពេលណាទើបឯងយល់ពីយើងទៅថេយ៍?ឯងដឹងមែនទេថាយើងមិនចូលចិត្តអោយឯងបន្តៀបខ្លួននៅពេលឯងនិយាយជាមួយយើងទេ ព្រោះយើងជាមិត្តភក្តិនឹងគ្នា មិត្តភក្តិគ្មានពាក្យថា ម្នាក់ណាខ្ពស់ឬទាបជាងគ្នាទេណាឯង!!>>ជីមីននិយាយទាំងការអន់ចិត្តយ៉ាងខ្លាំង

<<បានហើយណាជីមីន! យើងព្រមជាមួយឯងក៏បានតែឯងត្រូតែឈប់ខឹងនឹងយើងភ្លាមណា! ឯងពូកែខឹងបែបនេះចាស់មិនទាន់មុខឯងឡើងជ្រួញអស់អាលីងហើយ!>>ថេយ៍និយាយលួងគេបែបឌឺៗ ហិ ហិ

<<ហ្ហិក!យើងមិនសុខចិត្តទេ ឯងចង់bullyយើងមែនទេ ហិ ហិ>>ជីមីនក៏ធ្វើជាយំអន់ចិត្តតែចំពោះថេយ៍វិញក៏បានសើចនឹងអត្តចរិតចម្លែកៗរបស់គេណាស់

<<យើងមិនបានbullyតែយើងនិយាយមែនណា!!ហិ ហិ ហិ>>ថេយ៍និយាយរួចក៏សើចឡើងយ៉ាងខ្លាំង

បន្ទាប់មកពួកគេក៏បានឈ្លោះប្រកែកគ្នារហូតដល់ប្រលានយន្តហោះ ពេលលោកគ្រូអ្នកគ្រូហៅចុះពីលើឡានទើបពួកគេព្រមឈប់ហើយចុះទៅតាមសម្តីរបស់លោកគ្រូអ្នកគ្រូ.....

To Be Continue

មនុស្សសម្ងាត់(ចប់)Where stories live. Discover now