" បងគ្រាន់តែលេងសើចប៉ុណ្ណោះ "
" .... " ជុងវ៉ុនមិនតបមិនងាកសូម្បីបន្តិចគេធ្វើជាមិនឮអ្វីដែលនាយនិយាយមកកាន់គេនោះទេនិងបោះជំហានញាប់ឆ្មេរទៅមុខបន្តទៀតទាំងមុខក្រញ៊ូវ
" បងនិយាយលេងសើចសោះចាំបាច់ខឹងដែរ.? "
" អត់សើចជាមួយទេ " ឆ្លើយតបប៉ុន្តែមិនបានងាកមករកនាយនោះទេព្រោះកំពុងតែអន់ចិត្តដឹងហើយឮហើយថាគេប្រកាន់មិនបានសុីជោប៉ុន្តែបើបង្អាប់គឺខឹងអញ្ចឹងបើចង់បង្អាប់មានតែតាមលួងគេទៅ
" នេះ..យល់ន័យបងបង្អាប់ដែរឬ? "
" បងគិតថាខ្ញុំល្ងង់មែន.. "
" ឃើញឡប់ៗអញ្ចឹងស្មានថាមិនយល់ពាក្យអស់នឹងទេ? ឯងឆ្លាតគ្រាន់បើ "
" បងសរសើរឬក៏កំពុងតែជេរខ្ញុំទៅ " ជុងវ៉ុនឮនាយថាឲ្យដូចមនុស្សឡប់ក៏មានប្រតិកម្មភ្លាមដោយភ្ជាប់ជាមួយនឹងសំណួរទៀតផងបន្លំជេរច្បាស់ណាស់គេស្ដាប់មិនច្រឡំទេ
" សរសើរ "
" ឆើស..អាបងជេយ៍ឡប់ "
" បើដាក់អាកុំហៅបងល្អជាង " ជេយ៍និយាយឌឺដងបកទៅជុងវ៉ុនវិញដែលកំពុងតែង៉ក់ងរមិនឈប់នៅខាងមុខគេឥឡូវក៏ខឹងបន្ថែមទៀតហើយក្មេងនេះប៉ិនណាស់
" នៅខឹងនឹងបងទៀត? "
" មិនដឹងទេ " ក្រវីក្បាលឆ្លើយតបទាំងពេបមាត់តិចៗជេយ៍ញញឹមនិងញីសក់ក្បាលរបស់នាយតូចថើរៗបន្ទាប់មកក៏បោះជំហានទៅខាងមុខនិងបន្ទន់ជង្គង់ចុះបែរខ្នងដើម្បីឲ្យជុងវ៉ុនឡើងជិះពីលើខ្នងរបស់គេដោយសារខ្ជិលដើរផងជុងវ៉ុនក៏ព្រមឡើងឲ្យនាយអៀវ
" បាត់ខឹងហើយណា៎.? "
" មិនបានខឹងផង " ជុងវ៉ុនតបទាំងអឹមអៀនដោយប្រកែកថាមិនបានខឹងទាំងដែលគេបានខឹងមែនគ្រាន់តែនាយបន្តិចក៏បាត់វិញទើបមិនបានទទួលការពិត ជេយ៍សើចដើម.កបន្តិចដោយសារចរឹកញិញក់ខ្នក់ខ្នាញ់មួយនេះទើបគេមិនបានប្រកែកយកឈ្នះអ្វីបន្តទៀតនោះទេឲ្យក្មេងក្បាលខូចហ្នឹងឈ្នះចុះទម្រាំត្រឡប់មកដល់កន្លែងចត់រថយន្តវិញជុងវ៉ុនគេងលក់នៅលើខ្នងរបស់នាយបាត់ទៅហើយមកពីខ្នងដ៏កក់ក្ដៅធ្វើឲ្យគេងងុយដោយមិនដឹងខ្លួន
" ក្មេងក្បាលខូច " រអ៊ូម្នាក់តិចៗបន្ទាប់មកក៏ដាក់កាយតូចទៅខាងក្នុងរថយន្តថ្នមៗនិងរៀបចំឲ្យបានត្រឹមត្រូវមុននឹងឡើងតាមក្រោយរួចបើកចេញភ្លាមព្រោះតែចង់ឲ្យនាយតូចឆាប់បានសម្រាកបើគេងបែបនេះអាចនឹងឈឺខ្លួនប្រាណ
៚ ភូមិគ្រឹះគ្រួសារត្រកូលហា ដោយខាងក្នុងមានអ្នកបម្រើចេញចូលញឹកញាប់ណាស់ដោយសារត្រូវធ្វើការមើលថែលោកហាដុងដែលជាលោកតារបស់ជុងវ៉ុនដែលធ្លាប់បានបង្ហាញពីដើមមក គាត់នៅក្នុងសភាពមួយដែលពិបាកមែនទែនដោយគាត់គេងនៅលើគ្រែរហូតមិនទាន់ដឹងខ្លួនឡើយហេតុនេះត្រូវការអ្នកបម្រើមើលថែឲ្យបានដិតដល់បន្តិចជៀសវាងមានអាការៈខុសប្រក្រតី ។
**ឌឹបៗ** សម្រឹបជើងបោះជំហានមួយៗសំដៅមកទីតាំងក្នុងបន្ទប់របស់លោកតាដែលគេងមិនដឹងខ្លួនក្រសែភ្នែកមុតស្រួចបាញ់ទៅគាត់ដោយការស្អប់ខ្ពើមដៃក្រាស់ក្ដាប់ណែនជាមួយការគុំគួនក្នុងចិត្ត...
" លោកតា.! តើពេលណាស្លាប់ឲ្យផុតៗចេញពីមុខរបស់ខ្ញុំទៅ? បើនៅរបៀបនេះនាំតែលំបាកដល់អ្នកដទៃដដែលនឹង "
" លោកតាចិត្តបុណ្យល្អណាស់ប៉ុន្តែបែរជាផ្ដល់សិទ្ធិមិនស្មើភាពមកឲ្យខ្ញុំ..មួយម៉ាត់ណាក៏ប្អូនពីរម៉ាត់ណាក៏ប្អូនបើអញ្ចឹងដដែរយកខ្ញុំមកចិញ្ចឹមធ្វើស្អីហាស៎? យកខ្ញុំមកហើយតែសិទ្ធិអ្វីៗបានលើប្អូន.? តាចិញ្ចឹមដូចជាខ្ញុំត្រឹមជាសម្រាមរបស់លោកតាត្រូវទេ.. " ឃេវីនចូលមកនិយាយឌឺដងបែបចំអកឲ្យខ្លួនឯងទៅកាន់លោកតាដែលកំពុងលង់លក់មិនដឹងខ្លួនទាំងកំហឹងបើតាមចិត្តស្អប់ចង់ចាប់ច្របាច់.កឲ្យស្លាប់ហ្នឹងកន្លែងតែគេមិនចង់ធ្វើអញ្ចឹងព្រោះមានមនុស្សនៅខាងក្រៅច្រើនបើគេច្បាស់ណាស់ថាមានមនុស្សដឹងហេតុនេះមានតែនិយាយផ្លែផ្កាយ៉ាងណាក៏គាត់បានឮគ្រាន់តែគាត់មិនអាចបើកភ្នែកមកឆ្លើយតបបាន
" លោកតានិងអាដេវ៉ុនបុណ្យដល់ណាស់ហើយបានជាបិះស្លាប់ច្រើនដង..ប៉ុន្តែលើកនេះខ្ញុំមិនដោះលែងវាឲ្យរត់រួចម្ដងទៀតឡើយ " ស្នាមញញឹមចុងមាត់លេចឡើងយ៉ាងពិសពុលបន្ទាប់មកគេចាកចេញវិញដោយសារមានអ្នកបម្រើចូលមកមើលថែតាមម៉ោងដែលបានរៀបចំអញ្ចឹងគេមិនអាចនៅយូរបានទេ
TO BE CONTINUED...
- PICH -
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី១៣: គួរឲ្យស្រលាញ់ប៉ុន្តែមិនស្អាត..
Start from the beginning
