ភាគបញ្ចប់: 💜

1.5K 85 0
                                        


_ ក្រោយរៀបចំគ្រប់យ៉ាងអស់ហើយ នាយក្រាស់ទាំងពីរក៏ធ្វើដំណើរទៅតាមទីតាំងដែល កាង ជីហ៊ុន ផ្ដល់ឱ្យ គឺនៅតំបន់ជាយក្រុង

< មកលឿនទាន់ចិត្តដល់ហើយ > នាយជីហ៊ុន ឃើញពួកគេទាំងពីរមកដល់ហើយក៏ ងើបឈរឡើងនិយាយ
ហើយនៅក្បែរខ្លួននាយក៏មាននាយតូច ដែលត្រូវគេចងដៃជាប់ព្រមទាំងបិទស្កុតមាត់ថែមទៀត

< របស់ដែលឯងចង់បាននៅទីនេះ ប្រគល់ថេយ៉ុងឲ្យមកយើងវិញ > ជីមីន លើកឯកសារបង្ហាញទៅនាយ ជីហ៊ុន

< យើងអាចប្រគល់គេឲ្យឯងបាន តែយើងត្រូវពិនិត្យឯកសារនោះសិន >

< យើងមិនឲ្យនោះទេ ចុះបើឯងលេងល្បិចមិនប្រគល់មនុស្សមកនោះ > ជុងហ្គុក និយាយទាំងឆេវឆាវ ចង់ស្ទុះទៅវាយអ្នកខាងនោះ ក៏ត្រូវជីមីន ឃាត់ជាប់ ហាមគេមិនឲ្យធ្វើ ផ្ដេសផ្ដាសបានទេព្រោះថេយ៉ុងនៅក្នុងដៃវានៅឡើយ

< ឯងគឹតថាឯងមានជម្រើសដែលហេស៎! > នាយមិនត្រឹមតែនិយាយទេ នាយថែមទាំងលើកកាំភ្លើងមកភ្ជង់នាយតូចដើម្បីគម្រាម នាយក្រាស់ទាំងពីរ ជីមីន ក៏បោះឯកសារប្រគល់ ឲ្យគេពិនិត្យ ឃើញថាជាឯកសារពឹតប្រាកដហើយ នាយជីហ៊ុន ក៏ច្រានថេយ៉ុងទៅ ប៉ុន្តែ
' ផាំង' សម្លេងគ្រាប់កាំភ្លើងបាញ់ទម្លុះសាច់ជុងហ្គុក ព្រោះតែនាយចូលទៅពាំងជំនួសថេយ៉ុង

< ឯងអាចង្រៃ ! កាង ជីហ៊ុន > ជីមីន ដកកាំភ្លើងតម្រង់ទៅវិញ តែមិនអាចបាញ់តបវិញបានព្រោះតែគេ
យកកាំភ្លើងមកតម្រង់ចំនាយតូច

< ថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ពួកឯង ហើយ! បើស្រលាញ់គ្នាយ៉ាងនេះចាំយើងជួយបំពេញបំណង >

< ចៅហ្វាយ! ប៉ូលិសកំពុងមកទីនេះហើយពួកយើងត្រូវ ប្រញាប់ចាកចេញ >

< ចឹងឆាប់ទៅ លាហើយណាមិនបាននៅជូនដំណើរទេ ហាសៗ.ហា > នាយជីហ៊ុន តបនិងកូនចៅហើយ មកនិយាយនិងរាងក្រាស់វិញម្ដង ព្រមទាំងសើចលឺៗមុននិងចាកចេញ

< ជុងហ្គុក! ឯងយ៉ាងមិចហើយ ថេយ៍ លែងអីហើយកុំយំ >
ជីមីន ប្រញាប់ទៅមើលប្អូនដែលកំពុងតែហូរឈាមដោយសារត្រូវគ្រាប់ រួចក៏បកស្រាយចំណងចេញពីថេយ៉ុង ដែលកំពុងយំយ៉ាងខ្លាំង

< ហ្ហឹក..ជីមីន ឆាប់ចេញពីទីនេះទៅ ពួកគេបានដាក់គ្រាប់បែកនៅទីនេះមិនយូរវានិងផ្ទុះ > ថេយ៉ុង កាន់ដៃ
ជីមីនជាប់និយាយឡើងទាំងដង្ហក់ ជីមីនលឺហើយ
ប្រញាប់ប្រញាល់គ្រាជុងហ្គុកដើម្បីចាកចេញ មិនយូរក៏
' boom 💥 ' សម្លេងផ្ទុះបន្លឺឡើងយ៉ាងខ្លាំង ជាសំណាងអ្នកទាំងបីបានចាកចេញផុត ប៉ុន្តែជុងហ្គុក គឺសន្លប់បាត់មាត់ឈឹងតែម្ដង ព្រោះតែហូរឈាមហូរច្រើនពេក ។

_ កន្លងផុតទៅមួយរយៈ រឿងអាក្រក់ៗក៏ចប់អស់ដែល ពួកគេទាំងបីក៏បានមកជួបជុំគ្នាវិញ ចំណែក
កាង ជីហ៊ុន ក៏ត្រូវចាប់ផងដែល ដោយសារតែជុងហ្គុកនិងជីមីនបានរៀបគម្រោងរួចអស់ទៅហើយ ។

< ថេយ៍ៗ បងឃ្លានទឹកយកទឹកឲ្យបងផឹកតិចមក > ជុងហ្គុក ដែលកំពុងគេងលើគ្រែស្រែកហៅនាយតូច ឲ្យមករកខ្លួន នេះនាយចេញពីពេទ្យច្រើនថ្ងៃហើយ
របួសក៏ជឹតជាដែលតែធ្វើជារំអួយ ដាក់ថេយ៉ុងរហូត

< ជុងហ្គុក នេះបងងើបមិនរួចទេហេស៎! > ថេយ៉ុង លើកចិញ្ចើមឡើងសួរទៅនាយ នាយក៏ក្រវីលក្បាលពេបមាត់បន្តិចដាក់ថេយ៉ុង ធ្វើគេសើចដោយការហួសចិត្តជាខ្លាំង

< អូនគិតថាមានតែ បងមីនដែលអាចចិញ្ចឹមអូនបាន ព្រោះអ្នកខ្លះខ្ជិលយ៉ាងនេះចិញ្ចឹមអូនមិចនិងរស់ទៅ >
ថេយ៉ុង អោបករជីមីនពីក្រោយ ដែលកំពុងអង្គុយធ្វើការក្បែរនោះ លឺចឹងហើយជីមីនក៏សើចឡើង តែកុំមើលមុខជុងហ្គុកដូចក្មេងដែលត្រូវគេបោះបង់

< ថេយ៍ៗ និយាយត្រូវចិត្តបងណាស់នៀក .ជុប. > ជីមីន សើចហើយទាញនាយតូចមកថើបថ្ពល់មួយខ្សឺត រំភើបចិត្តណាស់បានប្រពន្ធសរសើរ

< អ្នកទាំងពីរ ត្រូវគ្នាណាស់ណ៎ ! ជាពិសេសអូន យប់នេះច្បាស់ជាមិនរួចខ្លួនទេ > ជុងហ្គុក ងើបសម្លក់ពួកគេទាំងពីរ ហើយក៏ដើរសម្ដៅមករកនាយតូច ច្បាស់ណាស់តិចទៀត និងមានសង្រ្គាមឆ្មាកណ្តុរមិនខានទេ

< នេះបងកុំណា អាយ... >

< ហាស..ហា... > អ្នកទាំងពីររត់ប្រឡែងគ្នាពេញបន្ទប់សម្លេងសើចសប្បាយរបស់អ្នកទាំងបីបន្លឺឡើងទាំងភាពរីករាយ ព្រមនិងស្នាមញញឹមនៅលើផ្ទៃមុខបញ្ជាក់ពីសុភមង្គលរបស់ពួកគេ សង្ឃឹមថាស្នេហារបស់អ្នកទាំងបីនិងមានតែភាពស្រស់បំព្រងជារៀងរហូត ។

End .💜

______________________________________

អគុណសម្រាប់ការអានរបស់អ្នកទាំងអស់គ្នាពីដើមដល់ចប់ ហើយក៏សុំទោសសម្រាប់ការខកខានកន្លងមក ។ សម្រាប់រឿងនេះសូមការអភ័យទោសពីទាំងអស់គ្នាផងព្រោះមានចំណុចខ្វះខាតច្រើន សន្យារឿងក្រោយនិងព្យាយាមសរសេរឲ្យកាន់តែល្អ កុំភ្លេចបន្តគាំទ្ររឿងថ្មីផង ។ I love you 💜

💟 Two Husband of Billionaire 🔥💵 End 💜Where stories live. Discover now