ធ្មេចបើកៗថ្ងៃចូលរួមកម្មវិធីជប់លៀងបានមកដល់ រាងក្រាស់ទាំង២កំពុងអង្គុយនៅខាងក្រោមរងចាំនាយតូចដែលមិនទាន់រៀបចំហើយនៅឡើយ ថ្ងៃនេះនាយក្រាស់ទាំង២ពិតជាស្រស់សង្ហាខ្លាំងណាស់ ទាំងសំម្លៀកបំពាក់ ម៉ូតសក់គឺថាឃើញហើយលង់តែម្ដង ។ សម្លេងសម្រឹបជើងរបស់នាយតូចចុះពីជណ្ដើរមកខាងក្រោម ទាក់ទាញឲនាយសង្ហារទាំងពីរត្រូវងាកទៅរក គ្រាន់តែឃើញហើយពួកគេត្រូវភ្លឹកតែម្ដងដោយសារសម្រស់របស់នាយតូចនេះហើយ ស្ទើរតែទន់ជង្គង់ដោយសារតែនាយតូចទៅហើយ ។
< ជុងហ្គុក!! មីន!! អូនអាក្រក់ពេលមែនទេទើបអ្នកទាំងពីរមិននិយាយអ្វីសោះចឹង ! > ខំតែគិតថារាងក្រាស់និងសរសើរគេទៅហើយ បែរជាមិននិយាយស្ដីអីទៅវិញ ត្រឡប់ទៅបន្ទប់វិញល្អទេនៀក
< មិនមែនបែបនិងទេ ថេយ៍ ! បងភ្លឹកនិងសម្រស់អូនទៅវិញទេអូនស្អាតខ្លាំងណាស់ > ដោយឃើញថាគេរៀងអន់ចិត្តទើបប្រញាប់ងើបមករកនិយាយជាមួយនាយតូច ថ្ពាល់ ក្រពុំរបស់ថេយ៉ុងប្រែលជា ក្រហមព្រឿងៗ ព្រោះតែត្រូវអៀនដោយពាក្យសម្ដីរបស់ជីមីន
< អូនស្អាតម្លឹងៗមិនដាច់ចិត្តឲអ្នកផ្សេងឃើញសោះ បើត្រូវអ្នកណាយកទៅបាត់បងខូចចិត្តស្លាប់ហើយ > រាងក្រាស់ជុងហ្គុកក៏ស្រដីឡើងដាក់នាយតូច នាយមិនត្រឹមតែនិយាយទេនៅលេងទឹកមុខដាក់ថេយ៉ុងទៀត រាងតូចក៏សើចបន្តិចព្រោះជុងហ្គុកធ្វើចឹងទៅគួរឲស្រឡាញ់ណាស់
< បងថាទៅតែម្ដងទៅបើនៅនិយាយទៀត អូនប្រាកដជានៅផ្ទះមិនខាន > ជីមីនចាប់ដៃនាយតូចបណ្ដើរទៅឡានដែលពួកគេត្រូវជិះ អ្នកទាំងបីអង្គុយនៅខាងក្រោយរួមគ្នាដោយមានជំនឹតជីមីនជាអ្នកបើកគឺនាយហានប៊ីន
មិនយូរប៉ុន្មានអ្នកទាំងទៅបីក៏មកដល់ កម្មវិធីនេះគឺធ្វើនៅ សណ្ឋាគាររបស់ជីមីននេះឯងហើយម្ចាស់កម្មវិធីនេះក៏ជាអ្នកស្និទ្ធស្នាលនិងគ្នាដែល ភ្ញៀវជាច្រើនដែលមកចូលរួមសុទ្ធតែជាមនុស្សមានមុខមាត់ក្នុងសង្គមនេះ ប៉ុន្តែកម្មវិធីគ្មានអ្នកកាសែតមកចាំថតនោះទេព្រោះគេមិនចង់
ឲរញ៉េរញៃ៉ ។
< ពួកឯងទាំងពីរមកហើយហេស៎! ខានជួបគ្នាយូរហើយ >កំលោះសង្ហារវ័យប្រហែល២០ក្រាស់ចេញមក ស្វាគមន៍ពួកគេ ហើយនាយនេះហើយដែលជាតួអង្គសំខាន់ក្នុង
កម្មវិធី ។ រាងក្រាស់ម្នាក់នេះឈ្មោះ មីន យ៉ុនហ្គី ដោយសារនាយទៅគ្រប់គ្រងក្រុមហ៊ុននៅបរទេសប៉ុន្មានឆ្នាំ ពេលត្រឡប់មកកូរ៉េវិញក៏ប៉ាម៉ាក់នាយរៀបចំកម្មវិធីនេះស្វាគមន៍នាយ ហើយនាយនិងរាងក្រាស់ទាំពីរគឺរាប់អានគ្នាដូចបងប្អូនចឹង ។
BINABASA MO ANG
💟 Two Husband of Billionaire 🔥💵 End 💜
Fantasy" សំខាន់ពេលនេះអូនជាកម្មសិទ្ធិរបស់ពួកបង ទោះពីមុនអូនបែបណាក៏ពួកបងមិនខ្វល់ដែរ " Joen Jungkook Top Park Jimin Top Kim Taehyung Btt និពន្ធដោយ : មីន យូអ៉ីន ៚៚
