_ពេលវេលាព្រឹកថ្ងៃថ្មីចូលមកដល់ សូរិយាព្រះអាទិត្យចែងចាំងឡើងបង្កើតបានជា ទស្សនីយភាពគួរអោយចង់គយគន់ ។ សម្លេងខ្យល់ព្រមនិងសម្លេងទឹករលក បណ្ដាលអោយនាយតូចរូបស្រស់ ត្រូវបើកភ្នែកឡើងព្រឹមៗដើម្បីសុាំនិងពន្លឺ ថេយ៉ុងក្រលេកមើលជុំវិញខ្លួនទើបដឹងថាគេមិនបាននៅ សណ្ឋាគារទៀតទេ ដោយពេលនេះគេកំពុងនៅលើនាវា នាយតូចងើបខ្លួនចេញមកខាងក្រៅដោយមាន អាវសាមីនិងខោខ្លីត្រឹមភ្លៅជាប់និងខ្លួន ។
< ថេយ៍! អូនភ្ញាក់ហើយហេស៎ មានមិនស្រួលត្រង់ណាឬអត់ > ជីមីន ដែលកំពុងអង្គុយនៅខាងក្រៅប្រញាប់ដើរទៅរកនាយតូចព្រមទាំងសួរនាំ ចំណែកថេយ៉ុងក៏ក្រវីក្បាលតបបែបប្រាប់ថាមិនអី
< Ohh!! ស្អាតខ្លាំងណាស់! ស្រស់ស្រាយមែនទែន > នាយតូចសម្លឹងមើលរូបភាពចំពោះដោយអារម្មណ៍រីករាយ ថេយ៉ុងបិទភ្នែកត្រដាងដៃ ទទួលនៅខ្យល់ត្រជាក់មកប៉ះនិងខ្លួន រាងក្រាស់ជីមីនឃើញហើយក៏ញញឹមជាប់តែម្ដង
< ថេយ៍ ស្អាតទេ > ជុងហ្គុក ដើរមករកនាយតូចដោយក្នុងដៃមានកាន់ Camara បង្ហាញរូបដែលនាយថតមិញនេះ អោយនាយតូចមើល
< បងពូកែថតម្ល៉េះ ពិតជាស្អាតណាស់ > ថេយ៉ុង ទទួលយកមកមើលរួចញញឹមទៅកាន់រាងក្រាស់ ព្រោះនាយពិតជាថតបានល្អខ្លាំងណាស់
< ប្រាកដហើយបងពូកែគ្រប់យ៉ាងនិង ជាពិសេសគឺរឿងអុកអូន > នាយនិយាយឡើងព្រមទាំងញាក់ចិញ្ចើមដាក់នាយតូច
< និយាយស្អីចឹងអាក្រក់ស្ដាប់ណាស់ > ថេយ៉ុង វៃដៃរាងក្រាស់ផាច់ៗព្រោះតែគេនិយាយឈ្លើយពេក
< ថេយ៍ អូនឃ្លានឬនៅបងអោយគេយកអាហារ
មកហើយ > ជីមីន
< អូនឃ្លានហើយ > មិនយូរអាហារក៏មកដល់ ដោយមានបុគ្គលិក២នាក់រុញមក បន្ទាប់ពីរៀបចំហើយពួកគេក៏ចាញចេញ
< អូហូ! ទំនងដល់ហើយ > ថេយ៉ុងចំហរមាត់មើលអាហារនៅលើតុ ព្រោះតែវាគួរអោយចង់ញាំខ្លាំងណាស់ គ្រាន់តែឃើញក៏ចង់ស្រក់ទឹកមាត់ទឹកហើយ
< ឆាប់ញាំទៅ ពេលញាំឆ្អែតហើយពួកយើងដើរលេងបន្ត>
អ្នកទាំងបីចំណាយពេលវេលាដើលេងជាមួយគ្នាពេញ១ថ្ងៃ យ៉ាងសប្បាយរីករាយទឹកមុខម្នាក់ៗពោលពេញដោយស្នាមញញឹម ព្រមទាំងថតរូបជាច្រើនទុកជា អនុស្សាវរីយ៍ របស់ពួកគេ ។
BINABASA MO ANG
💟 Two Husband of Billionaire 🔥💵 End 💜
Fantasy" សំខាន់ពេលនេះអូនជាកម្មសិទ្ធិរបស់ពួកបង ទោះពីមុនអូនបែបណាក៏ពួកបងមិនខ្វល់ដែរ " Joen Jungkook Top Park Jimin Top Kim Taehyung Btt និពន្ធដោយ : មីន យូអ៉ីន ៚៚
