ភាគ០៩: ខ្ញុំអភ័យទោសឱ្យនាង

1.5K 59 1
                                        

ក្រោយចេញពីផ្សារទំនើបហើយនាយក្រាស់បើកឡានចេញទៅផ្ទះវិញយ៉ាងលឿន ដោយសាតែគេខឹងហើយក៏ម៉ួម៉ៅ និងកាង ជីហ៊ុនហ៊ានត្រឡប់មកឲនាយឃើញមុខហើយនៅហ៊ានរញ៉េរញ៉ៃនិងថេយ៉ុងទៀតគេប្រហែលជាចង់ស្លាប់មុនអាយុហើយ ។

ចំណាយពេលមិនយូរប៉ុន្មានអ្នកទាំងពីរក៏មកដល់ផ្ទះវិញ ជុងហ្គុកចុះពីឡានហើយក៏មកអង្គុយលើសាឡុងក្នុងផ្ទះទាំងចិត្តនៅមិនទាន់ស្ងប់រាងតូចឃើញដូច្នេះក៏ដើរទៅផ្ទះបាយចាក់ទឹកត្រជាក់ឲនាយ១កែវដើម្បីរំសាយកំហឹង។

< ជុង! បងញាំទឹកសិនទៅ > ថេយ៉ុងហុចទឹកទៅឲនាយហើយក៏ទម្លាក់ខ្លួនអង្គុយក្បែរនាយក្រាស់ គេអាចស្មានដឹងថានាយមិនចូលចិត្តប្រុសម្នាក់នោះតែគេមិនដឹងរឿងផ្ទៃក្នុងរវាងពួកគេទាំងពីរទេ

< ថេយ៍ៗ សន្យានិងបងថ្ងៃក្រោយបើបានជួបមនុស្សម្នាក់នោះត្រូវតែនៅឆ្ងាយពីគេដឹងទេ គេមិនមែនមនុស្សល្អបងខ្លាចគេធ្វើបាបអូន > ជុងហ្គុកផឹកទឹករួចសម្រួលអាម្មណ៍បន្តិចទើបចាប់ដៃនាយតូចទាំងសងខាងហើយនិយាយរៀបរាប់ប្រាប់គេ ពេលនេះមនុស្សដែលនាយបារម្ភហើយខ្វល់បំផុតគឺថេយ៍យ៉ាងណាត្រូវតែប្រុងប្រយ័ត្នបំផុតព្រោះការបង្ហាញខ្លួនរបស់កាង ជីហ៊ុននាយគឹតថាគ្មានរឿងល្អទេ

< អឹម! អូនដឹងហើយបងឈប់បារម្ភទៅ > ថេយ៉ុងងក់ក្បាលហើយក៏ញញឹម លឹបភ្នែកយ៉ាងស្រស់ដាក់នាយក្រាស់ នាយក៏ញញឹមតបមកវិញ នៅជាមួយថេយ៉ុងជាពេលដែលនាយមានក្ដីសុខបំផុត

< អូ! ត្រូវហើយរឿងទៅកម្មវិធីនោះចាំបងឲគេរៀបចំឈុតឲអូនវិញ ថ្ងៃអាទិត្យក្រោយពួកយើងទាំងបីត្រូវទៅជាមួយគ្នា >

< អឺ..ជុងហ្គុក បងពិតជាចង់នាំអូនទៅមែនហេស៎!! បែបនេះអ្នកគ្រប់គ្នាប្រាកដជាដឹងហើយនិយាយអាក្រក់ពីពួកបងមិនខានទេ > ថេយ៉ុងទម្លាក់ទឹកមុខចុះ ហើយនិយាយឡើងទាំងស្ទាក់ស្ទើរ ត្បិតគេនៅទីនេះយូរដែលហើយតែមិនដែលទៅកម្មវិធីធំៗ អញ្ចឹងទេ ណាមួយពួកគេទាំងពីរសុទ្ធតែជាមនុស្សមានមុខមាត់ក្នុងសង្គមខ្លាចតែខ្លួនទៅនិងធ្វើឲពិបាកទេ

< បងមិនដែលខ្វល់រឿងទាំងអស់នេះទេ ហើយបងប្រុសក៏គាត់ចង់ធ្វើបែបនិងដែល នេះជារឿងក្ដីសុខពួកយើងមិនចាំបាច់យកអ្នកក្រៅមកពាក់ព័ន្ធទេ > នាយក្រាស់និយាយហេតុផលឡើងឲថេយ៉ុងសប្បាយចិត្តវិញ កូនឆ្មាតូចរបស់នាយគេត្រូវតែរីករាយគ្រប់ពេល មិនថាយ៉ាងណានាយនិងមិនឲគេឈឺចាប់ទេ ។

💟 Two Husband of Billionaire 🔥💵 End 💜Where stories live. Discover now