ភាគ១៦:

1K 51 0
                                        

 
  ក្រោយឡើងឡានហើយស៊ូមីក៏បើកឡានចេញទៅ ចំណែកថេយ៉ុងក៏យក ទូរស័ព្ទផ្ញើសារទៅជុងហ្គុកប្រាប់ថាគេរវល់ជាមួយមិត្ត ព្រោះមិនចង់អោយនាយបារម្ភ។
ឡានបន្តបើកជារើយៗរហូតដល់ថេយ៉ុងចាប់អារម្មណ៍ឃើញថាពួកគេបានមកឆ្ងាយដាច់ស្រយាលទៅហើយ

< ស៊ូមី នាងនាំខ្ញុំទៅណា > ថេយ៉ុងងាកមុខមកសួរនាំ

< យើងនាំឯងទៅរកសេចក្តីស្លាប់នោះអី ហាសៗ > នាងនិយាយហើយក៏សើចលឺៗ ដូចមនុស្សវិកលចរិត ហើយក៏បង្ខំបន្ថែមល្បឿនយ៉ាងលឿនស្លេវ នាយតូចក៏ចាប់ផ្ដើមភ័យឡើង

< នាងនិយាយលេងមែនទេ ក្រែងពួកយើងរាប់អានគ្នាជាមិត្តត្រូវទេ មិចក៏នាងធ្វើបែបនិង > ថេយ៉ុងប្រឹងទប់ខ្លួនឯងយ៉ាងជាប់ ព្រោះតែល្បឿនឡានគឺលឿនខ្លាំងពេក

< មិត្តហេស៎! គួរអោយចង់សើចណាស់យើងមិនដែលទុកឯងមិត្តទេ យើងស្អប់ៗឯងបំផុតយើងបាត់បង់គ្រប់យ៉ាងដោយសារតែឯងម្នាក់គត់ បើយើងស្លាប់ឯងក៏ត្រូវតែកំដរយើង > ស៊ូមី បញ្ញាចង្កូតឡាន បើកតម្រង់ទៅឡានទំនិញដែលនៅចំពោះមុខ

< កុំអី .. // ផាំង // > ថេយ៉ុងស្រែកមួយអស់សម្លេងយ៉ាងខ្លាំង រាងកាយតូចក៏ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ ត្របកភ្នែកបើកតិចៗស្របនិងឈាមហូរចុះពីផ្នែកក្បាល បបូរមាត់តូចហើបតិចៗនិយាយឈ្មោះមនុស្សជាទីស្រឡាញ់ទាំងពីរ រួចក៏សន្លប់បាត់ទៅ

_មន្ទីពេទ្យ

នៅខាងបន្ទប់សង្រ្គោះបន្ទាន់មានវត្តមានរាងក្រាស់
ជុងហ្គុកដើរចុះឡើងកក្ដោបដៃចូលគ្នាដោយ អារម្មណ៏ភ័យខ្លាចហើយក៏បារម្ភយ៉ាងខ្លាំង គ្រាន់តែទទួលបានដំណឹងហើយ នាយស្ទើរតែគាំងទៅហើយ មនុស្សដែលនាយខំស្រឡាញ់ថ្នាក់ថ្មមបំផុតបែរជាកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ទៅវិញ តើអោយនាយគឹតយ៉ាងមិចទៅ ?

/...../ កន្លងផុតទៅជាច្រើន គ្រូពេទ្យក៏ចេញខាងក្រៅមជុងហ្គុកក៏រហ័សចូលសួរនាំ គ្រូពេទ្យដែលត្រូវជាមិត្តរបស់ខ្លួន

< មីនហ្យូ ថេយ៍យ៉ាងមិចហើយ > ជុងហ្គុក ចាប់កាន់ដៃនាយពេទ្យជាប់

< ពេលនេះគេរួចផុតគ្រោះថ្នាក់ហើយគ្រាន់តែ // តែយ៉ាងមិច // > នាយពេទ្យកំលោះ និយាយមានទាន់ចប់ផងក៏ត្រូវជុងហ្គុកនិយាយកាត់

< សុខភាពគេពេលនេះនៅខ្សោយនៅឡើយ ការដឹងខ្លួនវិញអាចនិងប្រើពេលយូរ ហើយម្យ៉ាងទៀតគេអាចទទួលនៅការបាត់បង់ការចងចាំ >

< តើអាចព្យាបាលបានទេ ? > ជុងហ្គុក ទម្លាក់ដៃចុះមកវិញ ហើយក៏សួរទៅវិញដោយសម្លេងតិចៗ ជារឿងល្អបើនាយតូចផុតគ្រោះថ្នាក់ តែបើគេដឹងខ្លួនហើយមិនចងចាំនាយតើអោយនាយធ្វើបែណាទៅ ?

< រឿងនេះត្រូវអោយគេដឹងខ្លួនសិនទើបអាចតាមដានបន្តបាន យើងនិងរៀបចំបញ្ជូនគេទៅបន្ទប់សម្រាកឯងអាចទៅមើលគេបាន > មីនហ្យូ ទះស្មាមិត្តសម្លាញ់តិច ហាក់
កំពុងផ្ដល់់កម្លាំងចិត្តអោយគេរឹងមាំឡើង

< អឹម. អគុណហើយ >

  _ ព្រឹកថ្ងៃថ្មីឈានចូលមកដល់ គ្រប់គ្នាអាចនឹងរីករាយនិងពេលវេលាថ្មី តែសម្រាប់រាងក្រាស់ទាំងពីរវិញគឺមានតែភាពសោកសៅប៉ុណ្ណោះទោះបីថេយ៉ុងពេលនេះធូរស្រាលហើយតែពួកគេនៅតែបារម្ភ

< ប្រាប់យើងបានហើយឬនៅថាមានរឿងអីទើបថេយ៉ុងក្លាយជាបែបនេះ > រាងក្រាស់ជីមីនដែលអង្គុយ មិនឆ្ងាយប៉ុន្មានពីជុងហ្គុក ចាប់និយាយឡើង ព្រោះនាយក៏ទើបមកដល់កូរ៉េមិនយូរដែល គ្រាន់តែទទួលដំណឹងហើយក៏ចោលការងារឡើងយន្តហោះមកវិញភ្លាមៗតែម្ដង

< គឺ ខាង ស៊ូមី ជាអ្នកបង្ករឡើង > ជុងហ្គកតបនិងបងប្រុសខ្លួនតែភ្នែកកំពុងសម្លឹងទៅកាន់អ្នកគេងនៅលើគ្រែដោយការខូចចិត្ត គ្រប់យ៉ាងដោយសារនាយ បើនាយមិនទៅរកគ្រួសារខាងប្រហែលថេយ៉ុងពេលនេះមិនអាចទៅជាចឹងទេ

< ចុះពេលនេះ គេនៅឯណា > ជីមីន ហាក់ខឹងសម្បារឡើងពេលដឹងថាមានមនុស្សធ្វើបាបសំណព្វចិត្តរបស់ខ្លួន

< នាងស្លាប់នៅក្នុងគ្រោះថ្នាក់នោះបាត់ហើយ >

/ ក្រាក /  សម្លេងបើកទ្វាបន្លឺឡើង ដោយមាន រាងក្រាស់យ៉ុនហ្គី និងហូប៊ី ចូលមក

< លោកចន ថេយ៍យ៉ាងមិចហើយ > ហូប៊ី ដើរទៅរកមិត្តសម្លាញ់  សម្លឹងមើលទៅថេយ៉ុង ដោយការសោកសៅ
ដឹងរឿងមិត្តហើយគេគ្មានអារម្មណ៍រៀនអ្វីទៀតទេ ទើបសម្រេចចិត្តមកទីនេះតែម្ដង

< ថេយ៍ផុតគ្រោះថ្នាក់ហើយ តែមិនដឹងពេលណាដឹងខ្លួនវិញទេ >

< ថេយ៉ុងច្បាស់ជាដឹងខ្លួនឆាប់ៗ គ្រប់គ្នាកុំពិបាកចិត្តពេកអី > យ៉ុនហ្គី ដើរមករកនាយតូចហូប៊ីដោយលើកដៃអង្អែលក្បាលគេតិចៗជាការលួងលោម

_____________________________________
រងចាំអានភាគបន្ត 💜💜

// រីករាយក្នុងការអាន //

..

💟 Two Husband of Billionaire 🔥💵 End 💜Where stories live. Discover now