ភាគ១៨: អូនស្រឡាញ់បង.

1K 64 0
                                        

Home Vminkook

ឡានទំនើបឈប់ចតនៅខាងមុខទីធ្លាខាងមុខផ្ទះ ដោយមាននាយតូចនិងរាងក្រាស់ទាំងពីរ ដើរចូលទៅផ្ទះតំណាលគ្នា ថេយ៉ុងក្រលេកមើលគ្រប់យ៉ាង នៅក្នុងផ្ទះហាក់ដូចជាមានភាពសិទ្ធិស្នាលដូចជាខ្លួនធ្លាប់រស់នៅទីនេះជាយូរមកហើយ ។

< ថេយ៍! ចាំបងនាំទៅបន្ទប់របស់ពួកយើង > ជុងហ្គុកក៏ធ្វើដំណើរទៅខាងលើ ដោយមានថេយ៉ុងនិងជីមីនដើរតាមក្រោយ មកដល់ក្នុងបន្ទប់វាធ្វើអោយនាយតូចភ្ញាក់ផ្អើលជាខ្លាំងនៅរូបថតដែលមានរូបរបស់គេនិងនាយទាំងពីរ កាន់តែមើលថេយ៉ុងទទួលបានរូបភាពជាច្រើនលោតចូលក្នុងខួរក្បាលរបស់គេ

< អួយ..ឈឺ.ឈឺក្បាលណាស់ > រូបភាពស្រពិចស្រពិល
ទាំងនោះធ្វើអោយឈឺក្បាលជាខ្លាំង នាយតូចខ្ទប់ក្បាលខ្លួនជាប់ស្រែកលឺពេញបន្ទប់

< ថេយ៍.ថេយ៍យ៉ាងមិចហើយ. ស្ងប់អារម្មណ៍កុំគឹត
ពីវាអី >
ជីមីនក្រសោបខ្លួននាយតូចជាប់ លួងលោមអោយគេស្ងប់ចិត្ត ប្រហែលប៉ុន្មាននាទីថេយ៉ុងក៏ត្រឡប់មកសភាពធម្មតាវិញ

< យ៉ាងមិចហើយ នៅឈឺទៀតទេ > ជុងហ្គុក

< លែងអីហើយ មិញនេះខ្ញុំបានឃើញរឿងខ្លះគ្រាន់តែមិនសូវច្បាស់ >

< អូនមិនបាច់ព្យាយាមនឹកអ្វីទេ ទោះចាំឬមិនចាំក៏មិនសំខាន់ដែល អោយតែអូននៅទីនេះក្បែរពួកបងគ្រប់គ្រាន់ហើយ > ជីមីនក្រសោបមុខរាងតូចជាប់ និយាយដោយសម្លេងទន់ភ្លន់បំផុត ធ្វើអោយថេយ៉ុងត្រូវអៀននិងសម្ដីរបស់នាយ

< ថេយ៉ុងអូនឃ្លានទេ ចាំបងអោយអ្នកបម្រើធ្វើអី
អោយញាំ > ជុងហ្គុក និយាយឡើងកាត់ផ្តាច់អារម្មណ៍ របស់ថេយ៉ុងអស់

< ទើបតែញាំនៅមន្ទីរពេទ្យរួចទេ ពេលនេះមិនទាន់ឃ្លានទេ > នាយតូចក្រវីក្បាល ហើយក៏និយាយតប

< ចឹងសម្រាកសិនទៅណា >

_ ពេលល្ងាច៚

ក្រោយញាំបាយពេលល្ងាចរួចរាល់ ថេយ៉ុងនិងជុងហ្គុក ក៏មកអង្គុយក្នុងបន្ទប់គេងជាមួយគ្នា ដោយរាងក្រាស់ជីមីននៅបន្ទប់សៀវភៅ មើលការងារខ្លះៗ

💟 Two Husband of Billionaire 🔥💵 End 💜Where stories live. Discover now