ថ្ងៃនេះព្រះអាទិត្យរះខ្ពស់ណាស់ទៅហើយតែ នៅក្នុងបន្ទប់មួយនេះនៅមិនទាន់មានអ្នកណាម្នាក់ភ្ញាក់នៅឡើយទេ ប្រហែលជាហត់ពីយប់មិញពេកទេដឹង ភ្លាមៗនោះសម្លេងទូរស័ព្ទក៏បន្លឺឡើង រាងក្រាស់ជីមីនក៏ស្រវាយកទូរស័ព្ទមកលើកនិយាយទាំងភ្នែកបើកមិនចង់រួច ។
< ហាឡូ! មានការអី...អឹមយើងដឹងហើយបន្តិចទៀតយើងទៅហើយ > ជីមីនងើបអង្គុយលើក ដៃជ្រោងសក់ងាកភ្នែកក្រលេកមើលមកអ្នកដែលកំពុងគេងក្បែរខ្លួនអោនថើបថ្ងាស់នាយតូចមួយខ្សឺតទើបងើបទៅងូតទឹករៀបចំខ្លួនទៅប្រជុំព្រោះមិញនេះកូនចៅនាយខលមកប្រាប់ ចំណាយពេលប្រហែល១៥នាទីនាយក៏ចេញមកវិញរៀបចំខ្លួន
< ហឹម..មីនបងទៅណា > សម្លេងនាយតូចបន្លឺឡើងទាំងសម្លេង
ស្អកៗបែបយប់មិញថ្ងូរខ្លាំងពេកទេដឹង ដោយសារឃើញរាងក្រាស់រៀបចំខ្លួនទើបសួរនាំ
< បងទៅក្រុមហ៊ុន ថ្ងៃនេះមានប្រជុំសំខាន់មិនអាចនៅកំដរអូនបានទេ អូនគេងបន្តទៅចាំបងខលឲមិត្តអូនដាក់ច្បាប់ឲ្យ > និយាយរួចនាយក្រាស់អោនថើបបបូរមាត់នាយតូចបន្តិចហើយក៏ចាកចេញទៅ
< ថេយ៍ តោះគេងបន្តទៅ > នាយក្រាស់ជុងហ្គុកនិយាយឡើងហើយក៏លើកដៃអោបខ្លួននាយតូចជាប់ តាមពិតនាយភ្ញាក់ដំណាលថេយ៉ុងដែលប៉ុន្ដែខ្ចិលងើប
< ជុង ! បងអត់ទៅធ្វើការដែលទេហ៎ > នាយតូចភ្ញាក់បន្តិចតែក៏តបនិងនាយក្រាស់វិញ
< អត់ទៅទេ បងចង់កំដរអូនវិញ បានហើយគេង >
ជុងហ្គុកនិយាយហើយថេយ៉ុងក៏បិទភ្នែកសង្ខំគេងបន្តទៀត ពេលវេលាដើរទៅមុខរហូតកន្លងហួស២ម៉ោងពេលនេះម៉ោង១១ហើយ ត្របកភ្នែកស្អាតរបស់នាយតូចចាប់បើកឡើង ម្ដងបន្តិចៗដើម្បីសុាំនិងពន្លឺ
< ហឹម..អួយ.សុឺត. > សម្លេងឈឺចាប់របស់នាយតូចបន្លឺឡើងតិចៗ ស្របពេលដែលគេងើបអង្គុយក៏ទទួលនៅភាពឈឺចាប់នៃរាងកាយ ថេយ៉ុងលើកដៃឈ្លីចង្កេះរបស់ឯងតិចដើម្បីកាត់បន្តយការឈឺ
< ហឹម.ថេយ៍អូនកើតអីមែនទេ > នាយក្រាស់ជុងហ្គុកក៏ភ្ញាក់ឡើងបន្ទាប់ពីលឺសម្លេងរបស់នាយតូច ស្ទុះស្ទាងើបខ្លួនមកសួរនាំថេយ៉ុងភ្លាមៗ
YOU ARE READING
💟 Two Husband of Billionaire 🔥💵 End 💜
Fantasy" សំខាន់ពេលនេះអូនជាកម្មសិទ្ធិរបស់ពួកបង ទោះពីមុនអូនបែបណាក៏ពួកបងមិនខ្វល់ដែរ " Joen Jungkook Top Park Jimin Top Kim Taehyung Btt និពន្ធដោយ : មីន យូអ៉ីន ៚៚
