ភាគ៣: ជុងហ្គុកហ្វារីណូ

Start from the beginning
                                    

បន្ទាប់ពីនិយាយចប់គេ ក៏បានឱនមុខបន្តិចដែលជាសញ្ញាបញ្ជាក់ពីការគោរពស្រឡាញ់ពីជុងហ្គុកទៅកាន់លោកហ្វារីណូ។ទោះជាលោកហ្វារីណូត្រឹមតែជាឪពុកចញ្ចឹមរបស់គេក៏ដោយ តែគេនៅតែគោរពលោកដូចឪពុកបង្កើតដែរព្រោះលោកជាអ្នកមានគុណបំផុតចំពោះគេ។

****

ជុងហ្គុកបន្ទាប់ពីបានដើរចេញពីបន្ទប់នោះហើយគេក៏ដើរសម្តៅទៅសួនច្បារក្រោយផ្ទះ គឺគេមើលទៅដូចជាកំពុងតាមរកនរណាម្នាក់។

#សួនច្បារក្រោយភូមិគ្រឹះហ្វារីណូ

<<នេះឯងមិនគិតថាចង់ទៅមើលលោកប៉ាខ្លះទេឬ?>>ជុងហ្គុកបានបោះសម្តីទៅកាន់បុរសម្នាក់ទៀតដែលកំពុងតែអង្គុយនៅសួននោះ គេគឺជាLuca

<<ចង់យើងទៅមើលឬមិនទៅវាជារឿងរបស់យើង!! ឯងកុំមកចេះអាស្បែកលឿង ឯងគួរតែបកក្បាលទៅកន្លែងរបស់ឯងវិញទៅ!>>
lucaបាននិយាយម៉ាកងាយមកកាន់ជុងហ្គុកយ៉ាងខ្លាំង។

lucaជាកូនបង្កើតរបស់លោករីហ្វាដា គេមានអាយុបងជុងហ្គុកប៉ុន្តែជុងហ្គុកមិនដែលគោរពខ្លាចគេឡើយព្រោះគេជាមនុស្សចរឹកអន់ អ្វីក៏មិនចេះធ្វើដែរ មួយថ្ងៃៗចេះតែរឿងស្រី ស្រា ល្បែងមិនដែលគិតពីឪពុកឡើយ។

<<តែឯងជាកូនបង្កើតរបស់គាត់ ទោះជាយ៉ាង
ណាក៏ឯងត្រូវតែទៅរកគាត់>> JK តបទៅវិញទាំងទប់អារម្មណ៍ខឹងរបស់គេមិនអោយចេញមកក្រៅព្រោះគេយល់ដល់លោកហ្វារីណូ។

<<កូនបង្កើតហេស៎? តើនៅក្នុងភ្នែកគេនៅទុកយើងជាកូនរបស់គេដែរហេស?>>luca និយាយទាំងភ្នែកចេញសរសៃពណ៌ក្រហម មុខកាចសាហាវ ប្រៀបដូចជាសត្វតោដែលចង់សុីសាច់មនុស្សចឹង តែវាមិនបានធ្វើអោយJKភ័យសូម្បីតែបន្តិច​ព្រោះគេមិនខ្លាចlucaស្រាប់ហើយ ទោះគេចង់ខឹងដល់លានគ្រាប់ភ្នែកចេញមកទៀត ក៏JKមិនខ្វល់ពីគេដែរ។

តែពាក្យដែលបានចេញពីមាត់lucaអប្បាញ់មិញនេះក៏បានធ្វើអោយJK ឆ្ងល់ខ្លាំងណាស់ដែរ<<នេះឯងចង់បានន័យថាយ៉ាងមិច?>>

<<ឯងមិនដឹងមែនឬក៏ធ្វើជាមិនដឹងទៅ ហាសជុងហ្គុក!>>lucaគេស្រែកដាក់JKដូចជាមនុស្សវិកលចរិតអីចឹងដែរ។

ជុងហ្គុកមិនបានតបនឹងពាក្យរបស់គេទេតែផ្ទុយទៅវិញជុងហ្គុកបែរជាឈរចាំស្តាប់ពាក្យបន្ទាប់របស់lucaទៅវិញ។

<<តាកញ្ជាស់នោះបានផ្តល់ដំណែងជាមេដឹកនាំនិងអ្វីៗគ្រប់យ៉ាងអោយទៅឯង តែនៅក្នុងសំបុត្ររបស់តានោះគ្មានសូម្បីតែលុយអោយយើង...>>និយាយមិនទាន់ចប់ផង ជុងហ្គុក៏បានកាត់សម្តីរបស់គេ ហើយគេក៏បានខឹងយ៉ាងខ្លាំងផងដែរចំពោះពាក្យមួយឃ្លាអប្បាញ់មិញនេះ។

<<ដោយសារតែយើងយល់ដល់មុខលោកប៉ាទេ ទើបយើងនៅទុកជីវិតអោយឯងទៀត តែពេលនេះយើងនឹងអោយឯងស្គាល់យើងកាន់តែច្បាស់!!>> <<ហើយយើងសុំដាស់តឿនឯងផងដែរថាមុនខ្ចាក់ពាក្យអ្វីចេញមក ឯងត្រូវតែគិតអោយបានច្បាស់សិន!! ទោះជាលោកវ៉ាស្លាវ់បាត់ក៏ដិយតែយើងនៅទីនេះ ដរាបណាយើងនៅរស់យើងមិនអោយអ្នកណាមកជាន់ឈ្លីកិត្តិយសលោកប៉ាបានឡើយ>>JK។

<<ទីបំផុតឯងក៏បានបង្ហាញពីអត្តចរិតដ៏ស្អុយ
រលួយរបស់ឯងហើយ! ឫងមិនមែនជាកូនប្រុសគ្រប់ដប់ដូចជាលិកប៉ាគិតឡើយ! >> lucaនិយាយដោយញញឹមចុងមាត់តិចៗបង្ហាញអោយឃើញពីភាពពិសពុលរបស់គេ។

<<ឯងនឹងបានឃើញអ្វីដែលអាក្រក់ឃោរឃៅជាងនេះមិនខានទេបើឯងនៅតែហ៊ានប្រហុីនជាមួយលោកប៉ាទៀត>>jk

តាមពិតជុងហ្គុកមិនមែនជាមនុស្សធម្មតាទេតែគេជាម៉ាហ្វៀដៃឆៅ បើធ្វើអោយគេទើសចិត្តនោះគេនឹងសម្លាប់ចោលមិនខាន គ្រាន់តែគេមិនចង់បង្ហាញវាចេញមកទេហើយគេខំអត់ធ្មត់ចំពោះlucaយូរហើយណាស់ដែរ។

ជុងហ្គុកបានតទៀតថា<<យើងគឺ ជុងហ្គុក
ហ្វារីណូមិនមែន ចនជុងហ្គុកទៀតទេ>>។

To be continue

មនុស្សសម្ងាត់(ចប់)Where stories live. Discover now