" ក្មេងស្អីក៏ក្បាលខូចយ៉ាងនេះ? អញ្ចេះចុះចាំបងនាំឯងទៅក្រៅម្ដងល្អទេ.? " ដោយគ្រាន់តែឮថាបបួលចេញក្រៅជុងវ៉ុនងាកមករកជេយ៍ជាមួយស្នាមញញឹមស្រស់ដោយក្រសែភ្នែកធ្មេចចុះឡើងៗមើលក៏ដឹងថាសប្បាយចិត្ត តែប៉ុណ្ណឹងក៏បាត់ង៉ក់ងរមិនពិបាកលួងច្រើន ។ ជេយ៍ឃើញបែបនេះក៏សើចក្រវីក្បាលហួសចិត្តបន្តិចនិងលើកដៃក្រាស់អង្អែលក្បាលថ្នមៗដោយការគ្រឺតខ្នាញ់មិនដឹងជាមនុស្សស្អីទេចរិតគួរឲ្យស្រលាញ់យ៉ាងនេះបើអាចលេបបានលេបទុកចូលពោះតែម្ដងមិនឲ្យមកញិញក់ដាក់គេអញ្ចឹងទេខ្លាចថាទ្រាំមិនបាន ~,~
" បើអញ្ចឹងក៏ប្រញាប់ឡើងទៅផ្លាស់សម្លៀកបំពាក់ឆាប់ឡើងទៅ..បងអង្គុយចាំ "
**រីងៗ** សម្លេងទូរស័ព្ទរោទ៍ឡើងបន្ទាប់ពីជុងវ៉ុនឡើងទៅខាងលើបាត់ជេយ៍ក៏លើកទទួលដោយចងចិញ្ចើមព្រោះថាគេឆ្ងល់នរណាគេខលមករកអ្វី? ដូចជាមិនស្គាល់ទេលេខក៏ប្លែកទៀតហេតុអ្វីស្គាល់លេខរបស់គេអញ្ចឹង.?
" នរណាគេដែរ.? "
" ហៃយ៉ា..ភ្លេចយើងហើយមែន.? យើងគឺសុងហ៊ុនណាវ៉ើយ " អ្នកនៅម្ខាងទៀតណែនាំខ្លួនដោយសារជេយ៍មិនបានចំណាំសម្លេងរបស់គេក៏រៀងអន់ចិត្តបន្តិចដែរ ដែលមិត្តតែម្នាក់ភ្លេចគេបែបនេះមិនដឹងធ្វើជាភ្លេចឬភ្លេចមែនទែន
" អ្ហា៎.! គឺជាឯងទេ៎ សុំទោសៗយើងមិនបានចំណាំព្រោះឯងខានទាក់ទងមកយើងយូរពេក "
" អន់ចិត្តណាស់វ៉ើយ "
" សុំទោសហើយតើ..ចុះមានការស្អីបានជាខលមករកយើង? "
" ហើយចុះទាល់តែមានការបានខលរកបានមែនហាស៎.? និយាយចឹងឯងទំនេរអត់ក្នុងថ្ងៃនឹង " សុងហ៊ុនមិនបានរៀបរាប់ច្រើនក៏ចូលជាសាច់ការតែម្ដងមកបង្វែររឿងវិញបំណងដូចជាចង់បបួលជេយ៍ទៅណា ។
" មិនប្រាកដ "
" នែ.! យើងទើបត្រឡប់មកវិញឯងមិនគិតចង់កំដរមិត្តតែម្នាក់របស់ឯងខ្លះទេឬ? មិត្តទូរទស្សន៏នេះ " កំពុងតែនិយាយគ្នាតាមទូរស័ព្ទភ្លាមនោះជុងវ៉ុនក៏ចុះមកល្មមនាយដៀងភ្នែកទៅសម្លឹងមើលមុននឹងលើកដៃជាសញ្ញាឲ្យគេចាំសិនព្រោះកំពុងតែជាប់រវល់...
" ថ្ងៃក្រោយបានអត់? "
" ឯងមានណាត់ជាមួយស្រីហ្មងបានប្រកែកនឹងយើងបែបនេះ " សុងហ៊ុនតបមកវិញដោយចង់ញ៉ោះព្តោះថាជេយ៍នេះក៏ពូកែអៀនមិនណយដែរ
" ធ្វើដូចមិនដឹងយើងអត់ចូលចិត្តស្រីរឿងស្អីត្រូវមានណាត់ជាមួយស្រី.? បានហើយចាំពេលក្រោយចុះចាំជួបគ្នាថ្ងៃនេះយើងរវល់ហើយ " និយាយចប់ក៏ចុចបិទផ្ដាច់ប្រព័ន្ធភ្លាមៗដោយមិនរងចាំឲ្យអ្នកម្ខាងទៀតឆ្លើយតបទាន់នោះទេ បន្ទាប់មកនាយក៏ដើរមករកជុងវ៉ុនដែលអង្គុយចាំនៅជ្រុងម្ខាងទៀតយ៉ាងស្ងៀមស្ងាត់មិនហ៊ានរញ៉េរញ៉ៃនោះទេពេលស្ដាប់បង្គាប់អញ្ចឹងទៅកាន់តែគួរឲ្យស្រលាញ់
" តោះទៅបានហើយ "
" បាទ " ជុងវ៉ុនងក់ក្បាលតិចៗទាំងស្ញេញជាប់មាត់និងកៀកកើយដើមដៃរបស់នាយដើរសំដៅទៅរករថយន្តដោយរីករាយក្នុងចិត្តព្រោះមិនងាយបាននាយនាំចេញក្រៅអញ្ចឹងទេណាមួយកំពុងតែចង់ដើរលេងតែពីរនាក់ផង ។
TO BE CONTINUED...
- PICH -
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី១២: លេងអញ្ចឹងវាគ្រោះថ្នាក់.!
Start from the beginning
