" ប៉ា!! រកវ៉ុនៗឃើញទេ? " បន្ទាប់ពីទទួលបានដំណឹងជេយ៍ជិះឡានត្រឡប់មកដោយខ្លួនឯងយ៉ាងលឿនបំផុតជាមួយនឹងការព្រួយបារម្ភហើយគេសួរទៅកាន់ថេហ្យុងយ៉ាងតក់ក្រហល់
" នៅតែមិនឃើញប៉ាបានឲ្យគេជិះតាមរកមើលហើយប៉ុន្តែគ្មានអ្នកបានឃើញគេទេ " ថេហ្យុងឆ្លើយតបតាមអ្វីដែលបានដំណឹងមកក្រោយពីឮដូចនេះជេយ៍នៅមិនស្ងប់ចិត្តឡើយគេសម្រេចចិត្តបើកឡានចេញទៅរកដោយខ្លួនឯងក្នុងចិត្តក៏គិតខ្លាចថាជុងវ៉ុនបានរឿងនិងគ្រោះថ្នាក់គេនឹងបន្ទោសខ្លួនឯងដែលមើលថែនាយតូចមិនបានល្អឲ្យមានបញ្ហានេះកើតឡើងបាន
" តើឯងបាត់ទៅណាកុំមានរឿងអ្វីឲ្យសោះឯងកំពុងធ្វើឲ្យគ្រប់គ្នាបារម្ភហើយ..ជុងវ៉ុន " នាយដកដង្ហើមធំដោយពិបាកចិត្តយ៉ាងខ្លាំងបើជុងវ៉ុនជាមនុស្សធម្មតាៗដូចអ្នកដទៃគេមិនសូវខ្វល់ទេប៉ុន្តែគេបាត់ការចងចាំនិងសតិមិនល្អទៀតដូចក្មេងប្រាំឆ្នាំនឹង?
៚ បង្វែរអារម្មណ៏មកខាងនេះវិញដោយនៅក្នុងកន្លែងមួយដែលពោពេញទៅដោយភាពងងឹតមានមនុស្សអង្គុយកៅអីដែលដៃជាប់ចំណងភ្នែកក៏បិទជិតហើយគេកំពុងតែសន្លប់ហេតុនេះក៏អាចទាយដឹងហើយថាម្នាក់នេះជាជុងវ៉ុនៗគ្មានបាត់ទៅណាគេមានអ្នកចាប់មក ។
** ឆ្វាច ** ទឹកមួួយធុងជះទៅលើនាយតូចដើម្បីដាស់ឲ្យគេភ្ញាក់ពីសន្លប់វិញហើយក៏បានផលមែនជុងវ៉ុនដឹងខ្លួនដោយក្អកតិចៗព្រោះតែឈ្លក់ទឹកដែលជះអំបាញ់មិញនេះឯងខ្សែដែលចងបិទភ្នែកក៏ត្រូវទាញចេញនាយតូចបើកមើលសន្សឹមៗនិងភ្ញាក់បន្តិចពេលដឹងថាមានមនុស្សនៅឈរមុខគេ
" ជួបគ្នាម្ដងទៀតហើយប្អូនប្រុសជីវិតរបស់ឯងពិតជាថ្លៃមែន " ស្នាមញញឹមដ៏គួរឲ្យខ្លាចរបស់ឃេវីនបង្ហាញឡើងដាក់ជុងវ៉ុនដែលធ្វើឲ្យគេភិតភ័យយ៉ាងខ្លាំងឡើងញ័រខ្លួនអស់ហើយកាលដែលឃេវីនឃើញសភាពជុងវ៉ុនបែបនេះធ្វើឲ្យនាយផ្ទុះសំណើចភ្លាមៗ
" ហ៉ឹសៗ!! ចៅប្រុសដែលជាទាយាទរបស់ត្រកូលហាភ័យខ្លាចយើង? ហាៗ..ឯងមានថ្ងៃនេះដែរឬដេវ៉ុន? " ឃេវីនសើចសប្បាយដែលឃើញសភាពរបស់ជុងវ៉ុនក្នុងពេលនេះជាអ្វីដែលគេចង់ឃើញបំផុតមនុស្សដែលតែងតែខ្លាំងនិងប្រើអំណាចមកលើគេប្រែជាកោតខ្លាច ។ ជុងវ៉ុនមិនបាននិយាយអ្វីទេប៉ុន្តែភ្លាមៗគេស្រាប់តែហូរទឹកភ្នែកចុះមកដោយការភ័យខ្លាចលក្ខណៈថាកូនក្មេងដែលត្រូវមនុស្សធំធ្វើបាបនោះអីគេយំមិនបានឲ្យចេញសម្លេងទេព្រោះតែខ្លាចថាឃេវីនធ្វើបាបគេ
" ហ្អឹកៗ!! ខ្ញុំ..ខ្ញុំខ្លាច "
" យើងមិនទាន់បានធ្វើអីលើឯងផងហេតុអ្វីក៏ញ័រខ្លួនលឿនម្លេះ? កូនចៅរបស់យើងវាថាឯងបាត់ការចងចាំនិងសតិមិនល្អឥឡូវយើងជឿហើយព្រោះបើឯងមានសតិប្រក្រតីច្បាស់ជាជេរប្រទេចដូចឆ្កែមិនខានទេ " និយាយតែមាត់មិនអស់ចិត្តប្រើហិង្សាទៀតផងដោយទះទៅក្បាលរបស់ជុងវ៉ុនតិចៗនិងចាប់ប្របាច់មុខឲ្យមើលមុខរបស់គេជាមួយការស្អប់ខ្ពើមនឹងជុងវ៉ុនជាខ្លាំង
" នៅទីនេះហើយនៅឲ្យយើងធ្វើបាបឲ្យអស់ចិត្តមុននឹងសម្លាប់ឯងចោលម្ដងទៀត " និយាយចប់យកខ្សែមកចងបំបិទមាត់របស់ជុងវ៉ុនដើម្បីកុំឲ្យស្រែកបន្ទាប់មកគេបិទទ្វាចាក់សោទុកឲ្យជុងវ៉ុននៅក្នុងកន្លែងមួយនឹងម្នាក់ឯងដោយភាពភ័យខ្លាចនាយតូចកំពុងតែមិនដឹងខ្យល់អីផងឥឡូវមកជួបរឿងបែបនេះទៀតសែនអាណិត
" ហ្អឹកៗ!! បងជេយ៍មកជួយខ្ញុំផងយកខ្ញុំចេញពីទីនេះផង..វ៉ុនៗខ្លាចណាស់ " ពាក្យសម្ដីដែលបានត្រឹមពោលក្នុងចិត្តជាមួយសម្លេងខ្សឺតខ្សកបុណ្យតែឲ្យបានជេយ៍មកជួយគេនោះទេកន្លែងនេះពិតជាគួរឲ្យខ្លាចណាស់គេមិនចូលចិត្តទេនរណាក៏បានមកយកគេចេញពីកន្លែងមួយនេះផងសុំអង្វរ ។
" ជុងវ៉ុនពេលនេះតើឯងទៅដល់ណាហើយ? មានដឹងថាយើងបារម្ភទេកុំលេងបិទពួនជាមួយយើងបែបនេះអីវាអត់សប្បាយទេ " ងាកមកជេយ៍នេះវិញនៅតែបន្តការតាមរកដដែលជិះរកសឹងតែគ្រប់កន្លែងអស់ហើយនៅតែមិនឃើញគេឡើងអស់សង្ឃឹមតាំងពីបាត់ខ្លួនរហូតដល់ស្មាលនេះហើយតើគេមានកើតអ្វីឬអត់?
TO BE CONTINUED...
- PICH -
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី០៩: កុំលេងបិទពួនបែបនេះបានទេ?
Start from the beginning
