" ខ្ញុំឲ្យមនុស្សតាមរកហើយប៉ុន្តែមិនឃើញចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច? រឿងក្រុមហ៊ុនអត់មានពាក់ព័ន្ធនឹងខ្ញុំទេអ៊ំៗចាត់ការខ្លួនឯងទៅព្រោះថាខ្ញុំជាកូនចិញ្ចឹមម្នាក់នឹងមិនហ៊ានលូកដៃជាមួយការងារនេះទេ "
" បើលោកប៉ាមិនឈឺវាមិនពិបាកដោះស្រាយទេប៉ុន្តែគាត់គេងលើគ្រែមួយកន្លែងហើយគ្មានដេវ៉ុនទៀតអ្វីៗក៏ត្រូវចលាចល " អ៊ំប្រុសម្នាក់និយាយឡើងដោយលើកហេតុផលសមរម្យមួយគ្រប់គ្នាក៏យល់អញ្ចឹងដែរ
" ប៉ុន្តែលោកប៉ារឹងមាំណាស់សុខៗបែរជាឈឺធ្ងន់ភ្លាមៗមិនគិតថាចម្លែកទេឬ? "
" អ៊ំស្រី!!! លោកតាចាស់ហើយជម្ងឺឈឺស្កាត់មើលមិនឃើញបើពិបាកណាស់គួរតែរកមនុស្សមកជំនួសកន្លែងរបស់ដេវ៉ុនសិនទៅតែបើរកមិនឃើញអាចយកខ្ញុំបាន " ឮនាយនិយាយបែបនេះអ៊ំៗរបស់គេងាកមកសម្លឹងភ្លាមៗទាំងចងចិញ្ចើមឃើញបែបនេះនាយក៏លើកហេតុផលមកបន្ត៖
" ដេវ៉ុនមិនដឹងថាស្លាប់ឬរស់ឯលោកតាវិញមើលមិនឃើញទេអាចស្លាប់ស្អែកនេះក៏ថាបានខ្ញុំជាចៅចិញ្ចឹមម្នាក់ដែរយកទៅមើលការងារបណ្ដុះអាសន្តសិនក៏បានគិតមើលបើធ្វើការដោយមិនមានអ្នកគ្រប់គ្រងច្បាស់ជាលំបាក "
" ឯងនិយាយដូចចង់កាន់កាប់ដំណែងរបស់ដេវ៉ុនអញ្ចឹង " នាយឮហើយញញឹមចុងមាត់បន្តិចមុនតបទៅវិញយ៉ាងអំនួត៖
" ហេតុអ្វីមិនបាន? ខ្ញុំមានសមត្ថភាពជាងវាឆ្ងាយណាស់បើអ៊ំៗរវល់តែរងចាំក្រុមហ៊ុនច្បាស់ជាខាតច្រើនអ្នកមានភាគហ៊ុនរួមជាមួយនឹងដកចេញម្ដងមួយៗ " នាយនិយាយដោយចង់ឲ្យពួកគាត់យកទៅគិតមើលឲ្យច្បាស់បើយល់ព្រមគេក៏បានគ្រប់គ្រងដំណែងនេះពិតមែនជំនាញនិយាយបញ្ចុះបញ្ចូលគេជាជំនាញទៅហើយ ។
" ឯងនិយាយក៏សមហេតុផល "
" សម្រេចចិត្តច្រើនពេកហើយទុកពេលឲ្យពួកយើងគិតសិនបើអ្នករួមភាគហ៊ុនធំៗយល់ស្របចាំមកនិយាយគ្នាទៀត " ដោយព្រមព្រៀងរួចរាល់ហើយពួកគាត់ក៏បំបែកគ្នានិងយករឿងនេះគិតពិភាក្សាគ្នាព្រោះថាមិនទាន់ទុកចិត្តលើនាយម្នាក់នឹង
" អ្នកប្រុសឃេវីន ( Kevin ) "
" តាមដានបានស្អីខ្លះហើយ? " បន្ទាប់ពីចាស់ៗចេញទៅផុតកូនចៅរបស់គេក៏ចូលមករាយការណ៍ល្មម
" ឃើញគាត់កំពុងតែរស់នៅជាមួយគ្រួសារគីមមើលទៅសភាពរបស់គាត់ដូចជាកូនក្មេងមិនដឹងអីម្នាក់អញ្ចឹង " ឃេវីនបានដំណឹងហើយងក់ក្បាលបន្តិចនិងលេចស្នាមញញឹមឡើងបែបគិតចេញអ្វីទៀតហើយ
" កូនក្មេងមិនដឹងខ្យល់? វាកើតឆ្កួតមែនទេឬក៏វាសម្ដែងជាឆ្កួត? ស៊ើបឲ្យដឹងតាមវាឲ្យជាប់មនុស្សដូចអាដេវ៉ុនមានល្បីច្រើនណាស់ប្រយ័ត្នត្រូវវាបោកបាន " នាយគិតបែបនេះដោយខ្លាចថាដេវ៉ុនគ្រាន់តែសម្ដែងជាឡប់ៗបោកបញ្ឆោតគេមិនទុកចិត្តតាមដានឲ្យច្បាស់ងាយស្រួលចាត់ការវិធីផ្សេងតាមក្រោយ
" តែមិនថាវាឆ្កួតមែនឬអត់ទេវាមិនអាចរស់នៅស្រួលអញ្ចឹងឡើយបើវានៅរស់យើងក៏រស់នៅមិនសុខដូចគ្នា "
TO BE CONTINUED...
- PICH -
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី០៨: បើឯងរស់យើងក៏រស់នៅមិនសុខដូចគ្នា
Start from the beginning
