ភាគទី០៨: បើឯងរស់យើងក៏រស់នៅមិនសុខដូចគ្នា

Mulai dari awal
                                        

" ស្ដាប់សម្ដីបងណា៎មកវិញចាំបងទិញរបស់ញ៊ាំផ្ញើឯងយល់ព្រមអត់? "

" ខ្ញុំមិនមែនមុខនំទេ " ជុងវ៉ុនតបនិងងាកមុខទៅម្ខាងលក្ខណៈងក់ង៉រយករបស់ញ៊ាំមកលួងចិត្តគេនឹងគិតថាកូនក្មេងនេះមុខនំមែន?

" ស្ដាប់បងបានក្មេងល្អ " ថេហ្យុងចូលមកជួយនិយាយក្រែងជុងវ៉ុនស្ដាប់សម្ដីរបស់គេខ្លះព្រោះជេយ៍ហួសម៉ោងធ្វើការហើយប៉ុន្តែជុងវ៉ុនក្រវីក្បាលពេបមាត់ដូចជាមិនចង់ឲ្យជេយ៍ទៅណាចោលគេនោះទេហេតុនេះបានជាសុំទៅជាមួយ >< ចរឹតតាមតោងជេយ៍សម្បើមណាស់ស្អិតតែម្ដងបន្ទាប់មកជេយ៍គិតថាឡើងឡានចេញទៅបើនៅឈរបន្តជុងវ៉ុនច្បាស់តាមទៅទាល់តែបាន ។

" បងជេយ៍ស្អប់វ៉ុនៗហើយ..ហ្អឹកៗ.. "

" ចូលទៅក្នុងផ្ទះទៅល្ងាចបងមកវិញតើ " ថេហ្យុងនិយាយលួងចិត្តនិងទាញដៃឲ្យចូលទៅខាងក្នុងវិញយ៉ាងណាកូនប្រុសសុំឲ្យមើលថែគ្នាទៅហើយអញ្ចឹងត្រូវធ្វើតាមទុកដូចជាកូនម្នាក់ទៀតក៏មិនខានអ្វីដែរ ។ ឃើញជុងវ៉ុនយំអញ្ចឹងមែនតែមិនប៉ុន្មានក៏បាត់វិញដោយសារតែថេហ្យុងយករបស់មកឲ្យញ៊ាំដាក់មុខឡើងច្រើនចង់ញ៊ាំប៉ុន្មានក៏តាមចិត្តហេតុនេះទាស់យំខ្លាំងយ៉ាងណាក៏ស្ងាត់មាត់បានដែរហើយនិយាយថាមិនមែនមុខនំតែឃើញនំចំណីមិនបាន ~,~

ក្រឡែកមកខាងគ្រួសារមួយនេះវិញដែលពីភាគមុនយើងបានឮតែការសន្ទនាតែមិនបានស្គាល់ច្បាស់ឡើយថាពួកគេជានរណា? និងមានអំណាចប៉ុណ្ណានោះដែលកំឡុងពេលនេះក្រុមគ្រួសារបានមកប្រជុំគ្នាព្រោះតែដំណឹងបាត់ខ្លួនរបស់ចៅប្រុសពៅដោយដំណឹងអាចធ្វើឲ្យការងាររាំងស្ទះមិនដំណើរទៅមុខ ។

" លោកប៉ាក៏គេងលើគ្រែពេទ្យឯភ្មួយប្រុសដេវ៉ុនក៏បាត់ខ្លួនតើចង់ឲ្យមុខជំនួញរលាយឬ? បានជាកើតរឿងទាំងនេះឡើង " សម្លេងមនុស្សស្រីចំណាស់ដែលត្រូវជាប្រពន្ធរបស់កូនប្រុសគ្រួសារត្រកូលហា ( Ha ) ដោយសារតែមានបញ្ហានេះទើបពួកគេមកជុំគ្នាក្នុងថ្ងៃនេះ

" ឯងថាទៅប្អូនរបស់ឯងបាត់ខ្លួនទាំងមូលមិនឲ្យមនុស្សតាមរកទេឬ? "

" មែនហើយៗបើគ្មានគេតើមុខជំនួញនេះដំណើរការឲ្យរបៀបណា? គេជាប្រធានក្រុមហ៊ុនបែរជាបាត់ខ្លួនចង់ឲ្យអ៊ំៗរបស់គេធ្លាក់ខ្លួនក្រឬយ៉ាងម៉េចនៀក " គាត់និយាយបែបនេះក៏មកពីពួកគាត់មានភាគហ៊ុនជាមួយគ្នាបើក្រុមហ៊ុនមិនមានអ្នកគ្រប់គ្រងតើការងារអាចរលូតដោយរបៀបណា? ម្នាក់ៗភ័យខ្លាចតែរលាយដូចជាមិនបានខ្វល់ថាភ្មួយប្រុសកើតអ្វីឡើយ

💕កូនប្រសារដប់គត់💕-វគ្គ2Tempat cerita menjadi hidup. Temukan sekarang