ភាគទី47: កូនយើងរឹងមាំណាស់

Start from the beginning
                                    

          ម៉ោង ៧ព្រឹកពួកគេចុះពីលើមក អ៉ូយ៉ុងនិងជុននីនទៅរៀនបាត់ហើយ ទើបខាងក្រោមមានតែតុអាហាររងចាំពួកគេ។ ជុងហ្គុកទាញកៅអីឲ្យប្រពន្ធចូលអង្គុយ សឹមខ្លួនដាក់គូទតាមក្រោយ ។
          "ម៉ែដោះ ជួយរៀបបន្ទប់ឲ្យមួយផងព្រោះថាថ្ងៃនេះភូមិគ្រឹះយើងមានភ្ញៀវមក " ជុងហ្គុក ងាកទៅប្រាប់ម៉ែដោះ
          " អ្នកណាមកជុង? "ថេហ្យុងសួរ
           " សានជីនិងសុងឆៃ មក "
          " ពួកគេមិនងាយបានមកទេ គួរតែទទួលឲ្យបានដិតដល់ "
          "អូនឆាប់ញ៊ាំស៊ុបនេះទៅ ប៉ូវកម្លាំង " ជុងហ្គុក
          "អរគុណ ប្ដី " ម្ញ៉ិកម្ញក់តែភ្លាម ។ថេហ្យុងហុតស៊ុប អស់ៗ ព្រោះតែវាឆ្ងាញ់ ណាមួយខ្លួនឃ្លាន បាក់កម្លាំងផងដល់បានស៊ុបមួយចានកម្លាំងពេញបឹប។

         ក្រុមហ៊ុន :​ PHARMACY COMPANY

​       ថេហ្យុងដេីរដំណេីរនឹងជុងហ្គុកក្នុងនាមជាលេខា​ ។ ទោះជាមានថេហ្យុងជាលេខាក៏ដោយតែជុងហ្គុក​ គេនៅតែមានលេខាម្នាក់ទៀតដែលរង់ចាំទទួលការងារក្រៅម៉ោង​ចាំជំនួសដៃជេីងថេហ្យុង នាយល្អិតល្អន់ណាស់ព្រោះមិនចង់ឲ្យប្រពន្ធ​ ហត់នឿយច្រេីន​ ។ (លេខាមានពីរ)​ ។

​        " លោកចន យើងមានណាត់នៅរសៀលម៉ោង២ " ថេហ្យុឈរចំពោះជុងហ្គុក
        " អូខេ ! លេខាគីមគួរតែទៅជាមួយខ្ញុំ "នាយនិយាយលេបខាយប្រើសព្វនាមតាមតួនាទី ។
        " ប្រាកដណាស់ "ថេហ្យុងញញឹមហើយចូលទៅអង្គុយតុ ពួកគេនៅក្នុងបន្ទប់ជាមួយគ្នា រាងប្លែកបន្ទិចហើយធម្មតាលេខាគេនៅមុខបន្ទប់ តែលេខាគីមករណីពិសេស ចំណែកខាងមុខ មានលេខាស្រីឈ្មោះ សុីកា នាងជាអ្នករៀបចំឯកសារ  ។ ជុងហ្គុកក្រវីក្បាលសើចបន្ទិច  ប្រពន្ធអ្នកណាចេះឲ្យនៅផ្ទះស្ងៀមៗមិនចង់ទេ ។

​        នៅពេលថ្ងៃត្រង់ថេហ្យុងនិងជុងហ្គុកឈាងចូលយកអ៊ូយ៉ុននិងជុននីនពីសាលា ។
       "រៀនយ៉ាងម៉េចដែលកូន ? " ថេហ្យុង
       " ដូចរាល់ដងនឹងប៉ាតូច " អ៊ូយ៉ុង
       "ចុះជុននីន ថ្ងៃនេះដូចជាសប្បាយចិត្តណាស់ "ថេហ្ហុងឆ្លៀតដៀងភ្នែកមើល អាល្អិត
        " ហិហិ នីនបានទទួលមេដាយមាស លេខ១ ទើបសប្បាយចិត្ត ចាំមើលនីន យកទៅអួតម៉ែ " ស្របនឹងសម្ដីគេលើក មេដាយដែរចងខ្សែសម្រាប់បំពាក់ ក🥇
​        "ឆ្លាតណាស់​ ម៉ែរបស់ក្មួយប្រាកដជាសប្បាយចិត្ត​ "​ ថេហ្យុង​ ញញឹមដាក់ក្មេងយ៉ាងស្រទន់​ ពីមួយថ្ងៃៗទៅមួយថ្ងៃគេកាន់តែស្រឡាញ់ក្មេងនេះខ្លាំងណាស់​ ចាំមេីលធំឡេីងចាប់យកធ្វេីកូនប្រសារតែម្ដង​ ។ ><
        អ៊ូយ៉ុងលួចដៀងភ្នែកមើលជុននីន ហើយគេក៏លួចញញឹមម្នាក់ឯងពេលឃើញ ជុននីនញញឹមកាន់មេដាយមាសនោះ។
      បន្ទាប់ពីជូនកូនមកផ្ទះហើយ ពួកគេញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា ។ដល់រសៀល ជុងហ្គុកនិងថេហ្យុងចេញទៅជួបដៃគូសហការ  នៅក្នុងភោជនីយដ្ឋាន បែបប្រពៃណីជប៉ុនមួយកន្លែង ។ លេខាស្រស់និងចៅហ្វាយសង្ហារមកអង្គុយទល់មុខគ្នាតែពីរអ្នកព្រោះដៃគូដែលណាត់មិនទាន់មកដល់។
      ពួកគេអង្គុយជជែកគ្នា​ មួយសន្ទុះទេីបមានមនុស្សចូលមក​ គេជាមនុស្សប្រុស​ មេីលទៅក៏មានអំណាច ។
​      ជុងហ្គុកនិងថេហ្យុងក្រោក​ ទទួលស្វាគម៍ដោយចាប់ដៃ​ ចំណែកថេហ្យុងគ្រាន់តែញញឹមធម្មតា។ កែវភ្នែកគេម្នាក់នោះសម្លឹងមើលថេហ្យុងក្នុងន័យស្មានមិនត្រូវ
​       " សួស្ដីលោក ចន ឮល្បីយូរហើយទើបតែបានជួបផ្ទាល់នៅថ្ងៃនេះទេ "គេងាកមកនិយាយជាមួយជុងហ្គុក
       " ហាសហាលោក ម៉ូសុីកិ ក៏ល្បីមិនធម្មតាដែរ "ជុងហ្គុកសើចរលាក់ដើម ក បន្ទិច ។
       "តែថាម្នាក់នោះជាលេខាលោកឬ ? "
ជុងហ្គុកភាំងភ្លឹកប្ដូរទឹកមុខបន្ទិចពេលឮសំណួរ. តើគេសួរនេះមានគោលបំណងអ្វី ញ្ញាណរបស់ជុងហ្គុកប្រាប់ថា អាបុិនេះមិនស្រួលទេអូសក្រឡាចង់ញ៉ែ ថេហ្យុងច្បាស់ៗ
       " ហឹសៗ មិនលាក់បាំងទេ គេជាលេខានៅម៉ោងធ្វើការប៉ុណ្ណោះ ន័យប៉ុណ្នឹងហើយសង្ឃឹមថាលោកយល់បាន លោកម៉ូសុិកិ ! " ជុងហ្គុកសើចបន្ទិច នៅចុងប្រយោគនាយសង្កត់សម្លេងយ៉ាងព្រឺព្រួច ។
        "បាទ !ចឹងនិយាយរឿងការងារទៅ " ម៉ូសុិកិ បុរសជនជាតិជប៉ុនសើចលែងសម បង្ខំបង្វែរសាច់រឿង ។
      [...]
    " ខាងយើងនឹងបញ្ជូនឱសថឲ្យដល់ប្រទេសជប៉ុនក្នុងរយៈពេល១សប្ដាហ៍ " ចុងបញ្ចប់ពីការសុីញ្ញេចូលរួមធ្វើការជាមួយគ្នា ជុងហ្គុកធានាអះអាងយ៉ាងជាក់លាក់ ។
      " ខាងមន្ទីរពេទ្យខ្ញុំ នឹងរងចាំ " ម៉ូសុិកិ ញញឹមដាក់ជុងហ្គុកបន្ទិច រួចចាប់ដៃទុជាការលាគ្នា ។ សុិកិ យាដៃប្រុសនឹងចាប់ដៃថេហ្យុងដែរតែត្រូវបានជុងហ្គុកចាប់ជំនួស ។
       " រីករាយសហការ លោកម៉ូសុិកិ "
       " បាទ ចឹងសូមលាហើយ លោកចន និងលោកលេខាស្អាត"គេឱនលាតាមប្រពៃណីជប៉ុន រួចចេញទៅបាត់ស្រមោល ។ដឹងហើយថាជារបស់មានកម្មសិទ្ធិតែធ្វើម៉េចចិត្តជាប្រុសល្មោភ តែងតែចង់បានចង់ភ្លក្សរសជាតិថ្មី ។
        បន្ទាប់ពីប្រុសម្នាក់នោះចេញទៅផុត ជុងហ្គុកឈរជ្រែងចង្កេះសម្លក់ប្រពន្ធ ។
       "បងដឹងគិតត្រូវអត់ទេ ដែលឲ្យអូនចូលធ្វើការជាមួយបងនឹង "
       "បងគិតត្រូវហើយលោកប្ដី "ថេហ្យុងជួយឆ្លើយ
       " ចប់ខែនេះគួរដេញចេញអត់ណ៎ "
       " កុំលេងសើចជាមួយអូន "
       " អត់បានលេងសើច បើជួបតែម៉ាកៗនឹងបងទ្រាំមិនបាន បងប្រច័ណ្ឌ ហើយខឹងណាស់ " មិនដឹងទេមុននេះគេទប់ណាស់មិនចង់មានរឿងជាមួយដៃគូការងារ ។ កំហឹងគេកើនទ្វេរជាបីជាបួន នៅពេលឃើញម៉ូសុិកិចេះតែមើលប្រពន្ធខ្លួន ក្នុងន័យស្នេហា ។
       " តែអូនគ្មានបាននិយាយជាមួយគេឯណា បងប្រច័ណ្ឌជាមួយខ្មោច ?" កំឡុងពេលមុននេះថេហ្យុងអង្គុយស្ងៀមប្រឹងដូចខ្មោចឆៅជាប់យ័ន្ត សូម្បីបង្ហើបសំនៀងបន្ទិចក៏គ្មាន ព្រោះជុងហ្គុកអ្នកឆ្លើយទាំងអស់ ទោះបីជាម្នាក់នោះសួរថេហ្យុងក៏ដោយនៅតែអាចធ្វើឲ្យជុងហ្គុកប្រច័ណ្ឌបានដែរណ៎។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now