ភាគទី12

1.8K 166 5
                                    

     Part 12

     មេបញ្ជាការឆយបានឡេីងមកជួបជាមួយនឹងណាមជុនដោយផ្ទាល់នៅឯទីក្រុងពេលបានដឹងពីការកោះហៅ។ គាត់និងណាមជុនក៏ស្គាល់គ្នាបែបលក្ខណៈផ្ទាល់ខ្លួនផងដែរទេីបមេីលទៅស្និតស្នាលនឹងគ្នា។
​      នៅពេល​ មេបញ្ជាការឆយមកដល់ភ្លាមណាមជុនបានមិនស៊ាំញ៊ាំច្រេីនគេចាប់និយាយរឿងសំខាន់តែម្ដងគឺរឿងដែលសត្រូវចាប់ព្រះនាង​ យកទៅនោះ។

​      " ចុះលោកចង់ឲ្យខ្ញុំជួយរបៀបណា?សូមប្រាប់ខ្ញុំមកចុះខ្ញុំនឹងព្រមស្ម័ក្រចិត្តជួយគ្រប់យ៉ាង "  លោកឆយ​ ពោលទាំងក្លាវក្លា

​      " ខ្ញុំត្រូវការមនុស្សមានសម្ថតភាពបន្លំខ្លួនធ្វេីជារនុកក្នុងចូលទៅក្នុងទឹកដីប្រទេសយូនិក(ចេះតែដាក់)........"​ ណាមជុននិយាយគម្រោងការណ៍របស់ខ្លួនប្រាប់ទៅកាន់មេបញ្ជាការឆយទាំងអស់​ ។

​     " ខ្ញុំមានមនុស្សម្នាក់ដែលទុកចិត្តបាន​ " លោកឆយមានស្នាមញញឹមឡេីងពេលគាត់នឹកឃេីញដល់ម្នាក់នោះតែថាមិនដឹងជាម្នាក់ណាទេ?

​     " ល្អ!  បញ្ជូនទៅកាន់តែឆាប់កាន់តែល្អត្រូវចាំហាមធ្វេីខុសផែនការការងារនេះមានគ្រោះថ្នាក់ណាស់​ "  ណាមជុន​ ។ បន្ទាប់មកលោកឆយនិងណាមជុននៅនិយាយគ្នារឿងអាវុធប្រេីប្រាស់សម្រាប់ទប់ទល់នឹងសត្រូវបន្ដោសអាសន្តនិងកិច្ចការងារផ្សេងៗទៀត​ ។ សូមបញ្ជាក់ផងដែលថារឿងនេះមិនបានលេចឮដល់ប្រជាជនខាងក្រៅឡេីយព្រោះមិនចង់បង្ករជាការភិតភ័យ​ តែបេីប្រជាជនដែលរស់នៅក្បែរនោះប្រាកដជាដឹង។

​         .............
​       📍ជាយដែន
​       ប៊ាំង​ ប៊ាំង​ សម្លេងគ្រាប់បែកបំផ្ទុះចេះតែមានឥតស្រាកស្រាន្តមានទៅមានមកហេីយមនុស្សរងរបួសគជេីងគ្នាមានទៅមានមកទាំងទាហានទាំងគ្រូពេទ្យមមាញឹមគ្រប់គ្នាឥទំនេរ។ គីម​ ថេហ្យុងជាមនុស្សមិនខ្លាចនឹងស្លាប់ឲ្យតែឃេីញទាហានណាមានរបួសគេនឹងចូលទៅជួយគ្រាយកមកក្នុងជម្រំពេទ្យបេីទោះជា​ ទាហានម្នាក់នោះស្ថិតនៅកន្លែងដែលថេហ្យុងមិនគួរទៅក៏ដោយព្រោះអ្វីដឹងទេ? Talyនោះអី​ នាងនឹងការពារថេហ្យុងមិនឲ្យស្លាប់នោះទេ​ ថេហ្យុងមិនអាចស្លាប់មនអាយុបានឡេីយ។
​     ជុងហ្គុកគេគួរតែធ្វេីយ៉ាងម៉េចទៅនៅពេលនេះដឹងទេគេចង់ប្រេីថាមពលពិសេសរបស់ខ្លួនដេីម្បីជួយសង្រ្គោះពួកគេទាំងនោះខ្លាំងណាស់​ តែថាមពលរបស់គេនៅភពមនុស្សមិនចេះតែប្រេីបានតាមអំពេីចិត្តនោះឡេីយ​ គេអាចនឹងមានថាមពលដ៏អស្ចារ្យសម្រាប់នៅភពបិសាចគ្មាននរណាអាចយកឈ្នះបានតែបេីនៅភពមនុស្សវិញបេីប្រេីច្រេីនគេអាចនឹង​ រងគ្រោះខ្លួនឯង។
​      ជុងហ្គុក​បិទភ្នែករួចស្រែកហៅនរណាម្នាក់តាមរយៈខ្សែចិត្ត​ ។ បន្ទិចក្រោយមកមានព្យុះខ្មៅខ្មួលខ្មាញ់​ មេឃចាប់ផ្ដេីមងងឹតដែលជាហេតុធ្វេីឲ្យមនុស្សគ្រប់គ្នាជ្រួលច្របល់ឆ្ងល់។
​      " guaiwu​ឆាប់ចាត់ការទៅ​ "  ជុងហ្គុកនិយាយទៅកាន់ស្រមោលខ្មៅនោះមិនយូរប៉ុន្មានមេឃចាប់ផ្ដេីមបង្អុះទឹកភ្លៀងចុះមក​ មានផ្លេកបន្ទោរថែមទាំងរន្ទះបាញ់ទៀតផង
វាអាចជាការពន្យាពេលហេីយធ្វេីឲ្យសត្រូវដកថយខ្លបខ្លាចបានរន្ទះបាញ់​ ផាំងៗ​ ឥតប្រណីទៅកាន់ទឹកដីប្រទេសយូនិក។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now