ភាគទី28 : ទីបំផុតអូនក៏....

1.5K 138 4
                                    

       « តែជុង... » ថេហ្យុង
       «  គ្រប់យ៉ាងដើម្បីឲ្យអូននៅជាមួយបង អូនមិនបាច់បារម្ភអ្វីច្រើនទេ បងជាអ្នកចាត់ចែងដោយខ្លួនឯង »
ជុងហ្គុកអង្អែលថ្ពាល់រលោងរាតូចទាំងញញឹម ។ ថេហ្យុងលែងហ៊ានប្រកែកអ្វីទៀតបើនិយាយទៅ ជុងហ្គុកមិនស្ដាប់ផងនឹង មើលទៅមានតែបន់ឲ្យ ម៉ូ ព្រមប្រគល់ឈាមនាគឲ្យវិញឆាប់ៗទេ តែភ្លេចគិតទៅរឿងមួយ ដែរ..!! .

     «ជុង ក្រែងនាងចង់ធ្វើជាប្រព្ធបង?ចឹងបានន័យថាបងព្រមយកនាងធ្វើជាប្រពន្អមែនអត់ ? »
ថេហ្យុងសួរជាសម្លេងភ្ញាក់ផ្អើល ហើយព្រួយបារម្ភខ្លាចជុងហ្គុក ធ្វើបែបនោះមែន

     « អត់ទេ បងមានវិធីរបស់បង តោះកុំនិយាយរឿងនេះទៀតអី » ជុងហ្គុកក្រវីក្បាលបដិសេដ ហើយលើកបីថេហ្យុងទៅឲ្យគេង លើគ្រែវិញ យ៉ាងថ្នាក់ថ្នម   ។ ហើយTaly ក៏បង្ហាញខ្លួនស្របពេលនេះដូចគ្នាព្រោះតែដឹងថា ដល់ពេលត្រូវមើលថែថេហ្យុង

      « ចាំបងមកវិញ ងូតទឹកជាមួយគ្នា » ជុងហ្គុក
      « បាទ » ថេហ្យុងញញឹមឆ្លើយតបរាងក្រាស់ ។ បន្ទាប់មកជុងហ្គុកក៏ចាកចេញទៅក្រៅ ទោះជាមិនបានប្រាប់ថានាយទៅណាតែថេហ្យុងអាចស្មានបានហើយថា ប្រាកដជាទៅធ្វើរឿងអ្វីមួយដើម្បី ខ្លួន មិនខាន ។ ពេលជុងហ្គុកទៅបាត់ផ្ទៃមុខថេហ្យុងប្រែជាសោកសៅបំផុត នឹកស្រណោះអាណិតជុងហ្គុក ដែរខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីជួយ ខ្លួន ឯខ្លួនវិញ មិនបានបានការអ្វីសោះមានតែនាំបន្ទុកដល់គេទៀត ថ្ងៃនេះពិការ ចុះបើថ្ងៃក្រោយអាចនឹងរលាយរូបរាង បាត់លែងបង្ហាញវត្តមានទៀត តើជុងហ្គុកគេនឹងខូចចិត្តប៉ុណ្ណាទៅ ?

       « កុំគិតច្រើនអី ចាត់ទុកថាឯងមានសំណាងណាស់ដែរបានជួបមនុស្សល្អដូចជា ជុងហ្គុកបណ្ដោយឲ្យគេជួយឯងទៅ គេធ្វើព្រោះគេស្រឡាញ់ មិនចង់ឃ្លាត » Taly និយាយលួងលោម ។

       « អឹ្ហម.. » ថេហ្យុងងក់ក្បាល តិចៗ ។ 

      Skip ++

       ជុងហ្គុកចូលទៅរកម៉ូ បំណងមកនិយាយ សុំនាងតាមសម្រួល ។

      « ជុងហ្គុកលោកមករកខ្ញុំហើយ »
គ្រាន់តែឃើញជុងហ្គុកដើរចូលមក ម៉ូ ស្ទុះទៅឱបដៃរាងក្រាស់អែបអបយកចិត្តទាំងញញឹមញញែមបិទមាត់មិនជិតតែត្រូវជុងហ្គុករបេះដៃនាងចេញ ថែមទាំងបំពាក់ទឹកមុខធុញទ្រាន់ដាក់នាងទៀតផង ។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now