ភាគទី46: ភ្លាវៗ ក្នុងបន្ទប់ទឹក🥹

1.2K 87 5
                                    


        Part46
     
         " មែនហើយអ៉ូយ៉ុងកុំភ្លេចឡើងមកជួបប៉ានៅបន្ទប់ធំផង " ជុងហ្គុកស្រដីប្រាប់កូន រួចឡើងទៅខាងលើ ។ អ៉ូយ៉ុងស្ងាត់ សម្លឹងមើលមុខប៉ាតូចព្រោះគេចង់សួរបញ្ជាក់ ឆ្ងល់ថាជុងហ្គុកហៅខ្លួនទៅធ្វើអី ។ ថេហ្យុង ញញឹមឱនមកអង្អែលក្បាលកូនប្រុសស្រដីយ៉ាងស្រទន់
         "ប៉ាគ្រាន់តែហៅទៅសួរធម្មតាទេ កូនឆាប់ទៅចុះកុំឲ្យប៉ាធំចាំយូរ "
        "បាទ "កម្លោះតូចក្រោក ឡើងទៅតាមដំណើរក្រោយប៉ាធំ ។
        " តោះ ជុននីនទៅជួយពូធ្វើម្ហូបទេ ?" ថេហ្យុងដកភ្នែកសម្លឹងអ៉ូយ៉ុង មកសួរជុននីនវិញ ទោះគេជាក្មេងប្រុសមែន តែថេហ្យុងចង់ឲ្យគេចេះការងារផ្ទះបាយទាំងនេះ ។
         "បាទ ចាំមួយភ្លែតនីនប្រមូលរបស់ទាំងនេះទៅទុកសិន " ស្របនឹងសម្ដីដៃរហ័សកំពុងរៀបចំ ក្រដាស ខូល័រព័ណ៌ទុកដាក់យ៉ាងត្រឹមត្រូវ កាយវិការសម្ដីសម្ដៅដូចមនុស្សចាស់ទុំ ចេះដឹងខុសត្រូវ ធ្វើឲ្យថេហ្យុងអត់នឹងសរសើរក្មេងនេះមិនបានគេគួរឲ្យស្រឡាញ់ខ្លាំងណាស់. ។
          "ពូទៅចាំនៅផ្ទះបាយមុនណា រៀបចំហើយកុំភ្លេចទៅ "
           "បាទ "ជុននីនងក់ក្បាល ផ្ទក់ៗ ។
បន្ទាប់ពីរៀបចំរួចរាល់កម្លោះតូចស្ដើងប្រញាប់ប្រញាល់រត់សម្ដៅទៅផ្ទះបាយ ព្រោះមិនចង់ឲ្យថេហ្យុងចាំយូរ ។ទោះគេមិនចេះចម្អិនតែគេអាច ជួយបេះបន្លែ និងមើលសកម្មភាពពេលថេហ្យុងចម្អិនបានយ់ខ្លះៗដែរ យូរៗទៅប្រាកដជាចេះមិនខាន ។
       រយៈពេលដែល ជុងហ្គុកនិយាយជាមួយអ៉ូយ៉ុង សមល្មមនឹងរយៈពេលដែលថេហ្យុងចម្អិនម្ហូបរួចរាល់ល្មម ។ ពីរអ្នកឪកូននោះគេចុះមក ចូលតុបាយតែម្ដង ។
       " ប៉ាតូច ឯណាជុននីន ? " អ៉ូយ៉ុងស្រដីសួរថេហ្យុង
       " គេទៅ បន្ទប់របស់គេបាត់ហើយ ឮថាត្រូវធ្វើលំហាត់ " បន្ទាប់ពីចម្អិនម្ហូបហើយ ជុននីនក៏សុំដកខ្លួនចេញ ដោយយកលេសបែបនេះទាំងដែលការពិតគេមិនចង់នៅ ខ្លាចមានមនុស្សនិយាយថាខ្លួនធ្វើខ្លួនស្មើចៅហ្វាយនាយ ទោះចៅហ្វាយមិនគិតតែគេក៏រអៀសចិត្ត។
        បន្ទាប់មកពួកគេស្ងាត់ ហើយនាំគ្នាញ៊ាំបាយ តែអាល្អិតអ៉ូយ៉ុង នៅមិនសុខក្នុងចិត្តចេះតែគិតដល់ក្មេងនោះ គេចង់ឲ្យជុននីនមកចូលរួមតុជាមួយណាស់ ។
       

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now