ភាគទី​6• គេជាអ្វីទៅ? ?

2.1K 164 2
                                    

𝑃𝑎𝑟𝑡 6 នននន

​      ជុងហ្គុក​ដកបបូរមាត់ដៃក៏លេីកទៅ​អង្អែល​ថ្ពាល់​រាងតូច​ នាយសប្បាយចិត្តនៅពេលឃេីញTaeមកជាធម្មតាវិញ។

​        " បងស្រឡាញ់​Tae"Jungkook
​        " ប៉ុន្តែ​ខ្ញុំ​ឈប់ស្រឡាញ់លោកហេីយ​ "Tae
​        " បងដឹងថាអូនកំពុងតែកុហកប​ង"Jungkook
​         " ខ្ញុំមិនបានកុហក! " Taeក្ដាប់មាត់សម្លក់
​         " ប្រាប់ហេតុផលបងបានទេរឿងកាល5ឆ្នាំមុន"Jungkook ចង់សួរពីហេតុផងដែលTaeសុំនាយបែកគ្នាពេលនោះ

​        " ម..មកពីខ្ញុំឈ..ឈប់ស្រឡាញ់លោកហេីយខ្ញុំធុញទ្រាន់​ មាន​អារម្មណ៍​ថាចង់បែក.."​ គ្រាន់​តែ​ស្ដាប់​ហេតុផល​របស់​TaeហេីយJungkook មិនបានខូចចិត្តអ្វីទេមានតែរង់ចាំស្ដាប់ពាក្យកុហករបស់Tae..ខ្លួននាយដឹងច្បាស់ណាស់ថាវាគឺជាពាក្យកុហក..។ ទោះជាដឹងហេីយថាវាជាការកុហកតែបេះដូងនៅតែឈឺដដែល​ រាល់ពេល​ជួបគ្នារាងតូចតែងតែដេញខ្លួនទៅឲ្យឆ្ងាយៗ​ ..

​          " ពិត? "  Jungkook សួរបញ្ជាក់ហេីយTaeងក់ក្បាល។
​         " មិនអីទេរឿង​អតីត​ទុកវាមួយឡែក​ ឬបោះវាចោលតែម្ដងទៅបងឈប់គិតពីវាទៀតហេីយ​ Taeសម្រាក​ចុះ"
Jungkook ក្រោកចេញពីលេីគ្រែនិយាយចប់ភ្លាមនាយបានចាកចេញពីទីនេះទុកឲ្យTaeដេកសម្រក់ទឹកភ្នែកម្នាក់ឯង។ ដៃស្ដាំលេីកមកខ្ទប់ទ្រូងខាងឆ្វេងចង់ប្រាប់ថាពេលនេះវាឈឺខ្លាំងណាស់..ទឹកភ្នែក​ធ្លាក់ហូរមកម៉ាត់ៗតែមិនហ៊ានបញ្ចេញសម្លេង។

​         " គេឈប់គិតហេីយ​ ឯងគួរតែសប្បាយចិត្ត​ ..អ្ហឹកៗ​អាទឹកភ្នែកឆ្កួតម៉េចក៏ហូរមិនចេះឈប់..អ្ហឹកៗ​ "​ Taeយកដៃជូតទឹកភ្នែកតែវានៅតែស្រក់មកមិនឈប់។ បន្ទាប់ពី​ដេកយំបានមួយស្របក់ធំTaeបានចុះទៅកន្លែងញាំបាយនោះវិញដេីម្បីទៅរកJimin។ មាន​អារម្មណ៍​ថាប្លែកខ្លាំងណាស់រាល់ដងពេលញ៊ាំខ្ទឹមហេីយ​ ចុកឆ្អល់ក្ដៅក្នុងពោះ2-3ម៉ោងអីបានបាត់​ តែពេលនេះដូចជាធម្មតា..ធម្មតា​គ្រប់យ៉ាង​

​          .........

​        Jungkook ចេញពីបន្ទប់Taeគេបានទៅអាណាចក្របិសាច។ អវត្តមាន​របស់Jungkook ធ្វេីឲ្យបិសាចកោតខ្លាចនិងនាំគ្នាឱនក្បាលគោរពគ្រប់គ្នា។ Jungkook ដេីរហួសទៅកន្លែងមួយដែលមិនមែនជាដំណាក់របស់មាតាគេទេ។ Jungkook មកឈរមុខស្រះទឹកដ៏ធំមួយ

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Donde viven las historias. Descúbrelo ahora