៚ ព្រឹកបន្ទាប់គ្រួសារគីម ( សំដៅលើជុងហ្គុកនិងថេហ្យុងនិងកូន ) មកអង្គុយជុំគ្នានៅតុបាយតែម្ដងដោយកូនៗរបស់ពួកគេងើបពីព្រឹកល្អណាស់ប៉ុន្តែកូនស្រីវិញអង្គុយសម្លក់ជុងវ៉ុនយកតែមែនទែនរបៀបថាមិនចូលចិត្តព្រោះទើបតែធ្វើឲ្យខូចខាតរបស់គេហើយ ។
" កូនសម្លក់ប្អូនម្លឹងៗតិចប្អូនខ្លាច "
" អាក្មេងនឹងវាឈ្លើយណាស់ប៉ាតូចមិនចេះគោរពខ្ញុំសោះបែបអាងបងជុងកូនៅខាងវាហើយមើលទៅ " ស្ដ៊ែលឡាតបវិញដោយស្អប់ខ្ពើមចូលមកបង្កររឿងចូលបន្ទប់របស់នាងចង់ឲ្យនិយាយល្អៗជាមួយគឺនាងមិនចេះទេណមួយក្មេងឈ្លើយអញ្ចឹងនាងកាន់តែស្អប់ថែមទៀត
" មិនដឹងបងប្រុសរើសវាពីណាមកទេក្មេងគ្មានទីពឹងបែបនេះចេះនាំចូលផ្ទះដែរមុខមាត់ចុះក៏ដឹងថាគ្មានគំនិតល្អមកលើគ្រួសារយើងដែរ..ប៉ាៗគួរឲ្យតែដេញវាចេញទៅស្ដ៊ែលឡាមិនចូលចិត្ត " រៀបរាប់ហើយក៏អង្រួនដៃជុងហ្គុកដោយអង្វរឲ្យលោកប៉ាបណ្ដេញជុងវ៉ុនចេញផងមិនចង់ឲ្យនៅរួមដំបូលផ្ទះជាមួយគ្នាទេ
" មីងបង្ករជាមួយខ្ញុំច្បាស់ណាស់បងជេយ៍ថាខ្ញុំក៏ជាប្អូនប្រុសរបស់គាត់អញ្ចឹងរឿងអីដេញខ្ញុំចេញ? ប៉ាទាំងពីរក៏អនុញ្ញាតដែរ "
" ក្មេងឆ្កួត..ឯងហៅយើងថាម៉េចហាស៎? " ស្ដ៊ែលឡាឮហើយក្ដៅភ្លាមៗតែម្ដងទើបចង់ឲ្យជុងវ៉ុនហៅគេម្ដងទៀតកុំឲ្យស្ដាប់ច្រឡំហើយការឆ្លើយតបកាន់តែធ្វើឲ្យនាងឆេះកំហឹងថែមទៀតចង់ហក់ទៅទះទៀតដែលជុងវ៉ុនតប៖
" ខ្ញុំហៅមីងត្រចៀកថ្លង់ទេហេ៎ស? "
" អ្ហាយ..អាក្មេងឡប់!!! យើងនឹងប្រដៅឯងចេញម្ដងឯងឈ្លើយណាស់ហ៊ានហៅយើងអញ្ចឹងផងហេស៎? " ប្រុងនឹងចាប់ក្រវួចជុងវ៉ុនទៅហើយប៉ុន្តែជេយ៍ចូលមកទាន់មកពីឮសម្លេងខ្លាំងពេកហើយប៉ាៗរបស់ពួកគេនេះគ្មានបាននិយាយអ្វីទេព្រោះថាហាមមិនឈ្នះចិត្តកូនស្រីម្នាក់នេះឆាប់ឆេះណាស់អញ្ចឹងនិយាយអ្វីមិនស្រួលនាងខឹងច្រឡោតយកតែម្ដងមិនថាប៉ាធំឬប៉ាតូចទេបើសួរនាំនិងស្ដីឲ្យទាំងដែលនាងមិនខុសចាំតែស្ដាប់ពាក្យរបស់កូនបកមកវិញទៅ ><
KAMU SEDANG MEMBACA
💕កូនប្រសារដប់គត់💕-វគ្គ2
Romansa" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី០៦: ច្បាស់ទេថាអត់ស្រលាញ់?
Mulai dari awal
