ភាគទី ៧២ : ស្នេហាដែលអូនមានសម្រាប់បង

463 24 10
                                    

ភូមិគ្រឹះរបស់ត្រកូល អាល់ហ្វាណូ ...

រថយន្តទំនើបមួយគ្រឿងត្រូវបានមកសំចតនៅមុខវីឡាមួយនេះមុននឹងបង្ហាញកាយសង្ហារបស់កម្លោះម្នាក់ចុះមកយ៉ាងប្រញាប់ហើយប្រាប់តៃកុងឡានឲ្យរង់ចាំគេបន្តិចមុននិងបោះជំហានតម្រង់ទៅវីឡាដែកមានអ្នកបម្រើចាំទទួលស្រាប់។

"សួស្តីលោកប្រុស លីថេយ៍ ! អញ្ចើញមកទាំងយប់មានការអីដែរចា៎?"។ គ្រាន់តែបានឃើញថាជានរណាហើយមេកាក៏រហ័សចេញមករាក់ទាក់ហើយ លីថេយ៍ ញញឹមបែបគួរសមហើយអោនគោរពចាស់ទុំជាងខ្លួនបន្តិច។

"បាទអ៊ំមេការ! ខ្ញុំសុំរំខានចូលទៅជួបលោកពូ ណាមជូន បានទេ? ខ្ញុំមានការត្រូវជួបនិយាយនិងគាត់ជាបន្ទាន់! សុំរំខានជួយប្រាប់គាត់ផង!"។ លីថេយ៍ ក៏តបបែបនេះហើយមេការក៏ងក់ក្បាលហើយក៏នាំ លីថេយ៍ ទៅក្នុងរង់ចាំ។

បន្ទប់ទទួលភ្ញៀវ...

"លោកប្រុសៗ! អ្នកប្រុស លីថេយ៍ អញ្ជើញមករក!"។ មេការក៏ប្រាប់អ្នកដែលចូលមកតាមពីក្រោយខ្នងមេការហើយ ស៊ុកជីន ក៏ងើបមុខមលហើយក្រោកឈរពេលឃើញទឹកមុខមាំរបស់ លីថេយ៍ សម្លឹងគេ។

" លីថេយ៍ ! ក្មួយមករកពូមែនទេ?"។ ណាមជូន ក្រោយឈរដែរហើយ លីថេយ៍ ក៏ដើរមកឈរទល់មុខនឹង ស៊ុកជីន ហើយសម្លឹងគេមិនដកក្រសែភ្នែក។

"ខ្ញុំមកប្រាប់គាត់ឲ្យទៅមើលបងស្រី!"។ លីថេយ៍ និយាយបែបនេះដោយមុខមាំខណះ ស៊ុកជីនហើយ ណាមជូន ដែលបានលឺហើយក៏ប្រែពីភាំងមកជារំភើបចិត្តជាពិសេសគឺ ស៊ុកជីន ដែលទៅចាប់ដៃ លីថេយ៍ ។

"ពិត-ពិតមែនរឺ លីថេយ៍ ? នេះគ្រប់គ្នាលែងជំទាស់ហើយមែនទេ? ពូអាចទៅនៅក្បែរ ជូ បានហើយមែនទេ?"។ ស៊ុកជីន ក៏សួរនាំដោយរីករាយតែ លីថេយ៍ ក៏ក្រវាសដៃចេញ។

"គ្មានរឿងដែលត្រូវរំភើបទេ! បងស្រីស្ថិតក្នុងដំណាក់កាលអាក្រក់បំផុត! បើស្រលាញ់បងស្រីរបស់ខ្ញុំពិតមែនគួរតែធកវើបែបណាឲ្យគាត់ឆាប់បានងើបពីសន្លប់ហើយមើលថែគាត់ឲ្យល្អផងទៅ! នេះជាអ្វីដែលពួកយើងឲ្យពូបានកែខ្លួនជាលើកចុងក្រោយ! បើពូហ៊ានធ្វើឲ្យបងស្រីខ្ញុំពិបាកចិត្តទៀតនោះច្បាស់ណាស់ថាខ្ញុំមិនយល់នរណាទាំងអស់! ទោះបីត្រូវធ្វើសត្រូវនឹងមនុស្សគ្រប់គ្នាក៏ខ្ញុំត្រូវតែការពារបងស្រីខ្ញុំដែរ!"។ លីថេយ៍ ក៏តបដោយមុឺងម៉ាត់ហើយបោះជំហានចាកចេញដោយមិភ្លេចអោនគោរព ណាមជូន ដែលស្រឡាំងកាំងនោះទេហើយ ស៊ុកជីន ក៏ឈរនៅស្ងៀមតែម្តង។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now