ភាគទី ៣៧ : ស្រោមមុខលាក់កំបាំង

452 16 2
                                    

ទីក្រុង មេធើរ៉ា , ប្រទេស អ៊ីតាលី ....

ក្រុមហ៊ុនចម្រាញ់រ៉ែត្រកូល អាល់ហ្វាណូ ...

"អូយ៉ា!!! ថ្ងៃនេះខ្សល់អីបកបង យ៉ុន មកដល់ទីនេះ?"។ កម្លោះអគ្គនាយកនៃក្រុមហ៊ុនចម្រាញ់រ៉ែក៏សួរនាំមកកាន់កម្លោះសង្ហាដែលបោះជំហានចូលមកដោយទឹកមុខសង្ហាមាំតែម្តង។

"ថ្ងៃនេះសូមរំខានលោកនាយកផ្ទាល់ហើយណា៎! ជួយរៀបចុះយ៉ាងម៉ូតពេជ្រដែលពិសេសបំផុតបានទេ?"។ យ៉ុនហ្គី ក៏ប្រាប់ពីបំណងដែលគេបានមកដល់ទីនេះហើយ ណាមជូន ក៏ញញឹម។

"អូ!! រៀបចំសម្រាប់ ខារ៉ា ប្រពន្ធសម្លាញ់ចិត្តមែនទេនៀក?"។ ណាមជូន ក៏បេះបួយគេហលយ យ៉ុនហ្គី ក៏សើច។

"ត្រៀមកាដូលើកទឹកចិត្តហើយនឹងស្វាគមន៍សមាជិកថ្មី!"។ យ៉ុនហ្គី តបបែបនេះហើយ ណាមជូន ក៏បើកភ្នែកធំៗតែម្តង។

"កុំប្រាប់ណាថាបង យ៉ុន កំពុងតែយកកូនមួយទៀតនោះ?"។ ណាមជូន ក៏និយាយដោយស្រឡាំងកាំងហើយ យ៉ុនហ្គី ក៏អស់សំណើច។

"ហើយចុះយ៉ាងម៉េច? នេះយើងឃើញថា លូកាស គេឯការណាស់ហើយ! យកប្អូនមកកំដរជាគ្នានោះអី!!"។ យ៉ុនហ្គី ក៏និយាយដោយស្នាមញញឹមបង្ហាញពីភាពសង្ហាដែលមិនចាស់តាមវ័យរបស់គេសោះហើយ ណាមជូន ក៏សើច។

"ចំណាប់ណាស់បងឯងនេះខ្លាចតែចាញ់គេ!!! នេះនិយាយចឹងបង យ៉ុន ចង់បានយកតម្រូវជាអ្វីដែរ? ខ្សែករឺក៏ក្រវិល?'។ ណាមជូន ក៏សួរនាំហើយ យ៉ុនហ្គី ក៏គិតបន្តិចហើយតបមកវិញ។

"គឺសុំជាឈុត! សុំពេជ្រដែលល្អបំផុតនឹងម៉ូតណាដែលស្អាតបំផុតមួយឈុតមកណា! តម្លៃប៉ុណ្ណាក៏បងមិនខ្វល់ដែរឲ្យតែល្អនឹងមានតែមួយម៉ូតដែលពិសេសបំផុតក៏យកមក!"។ យ៉ុនហ្គិ ក៏រៀបរាប់ហើយ ណាមជូន ក៏នឹកដល់រឿងម្យ៉ាង។

"អូ!!! បើចឹងចាំខ្ញុំប្រាប់បង ជីន ឲ្យធ្វើជូនបងតែម្តងទៅ! ពេលនេះគាត់ក៏មានក្រុមហ៊ុនអលង្ការមួយហើយនៅ ស្វីស ! នេះក៏រឹតតែងាយស្រួលទៅទៀតណា៎!"។ ណាមជូន ក៏ណែនាំគេហើយ យ៉ុនហ្គី ក៏ញញឹមងក់ក្បាលព្រោះគេក៏បានដឹងរឿងការមកវិញរបស់ ស៊ុកជីន ដែរគ្រាន់តែគេរវល់មិនបានទៅលេង ស៊ុកជីន តែប៉ុន្នឹងតែពេលនេះ យ៉ុនហ្គី ក៏កើតចម្ងល់ដែរ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Wo Geschichten leben. Entdecke jetzt